កូនខ្មែរមួយរូប ឈ្មោះថា ខំ ពិសាល ជានិស្សិត បញ្ចប់ការសិក្សារជាន់ខ្ពស់ផ្នែក IT ដោយសារតែឃើញនូវផលពិបាកក្នុងទិញឡានរវាងអ្នកលក់ និងអ្នកទិញ នៅក្នុងប្រទេសកម្ពុជា លោកពិសាល មានគំនិតមួយដើម្បីឲ្យអ្នកលក់ឡានទាំងអស់ប្រមូលផ្តុំគ្នាកន្លែងតែមួយ ព្រមទាំងងាយឲ្យអ្នកទិញអាចរកឡានដែលពេញចិត្តនៅកន្លែងតែមួយផងដែរ គាត់ក៏បាននឹកឃើញបង្កើតនូវគេហទំព័រមួយឈ្មោះថា Phzar Lan-ផ្សារឡាន ជាកន្លែងប្រមូលផ្តុំទៅដោយឡានមួយទឹក និងថ្មី ។
យោងតាមបទសម្ភាសន៍រវាង លោក ខំ ពិសាល បានប្រាប់មកកាន់ក្រុមការងារ Technology Cambodia បានឲ្យដឹងថា ដើម្បីធ្វើឲ្យងាយស្រួលដល់អ្នកលក់ឡាន និងអ្នកដែលចង់ទិញឡាន គាត់ក៏បានសម្រេចចិត្តបបួលមិត្តភក្តិចំនួន ៥នាក់ទៀតក្នុងការបង្កើតគេហទំព័រ Phzar Lan-ផ្សារឡាន ដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ។
លោកពិសាល បានបញ្ជាក់ទៀតថា ការបង្កើតគេហទំព័រនេះឡើយមក ផ្តល់ថនូវភាពងាយស្រួលដល់អ្នកទិញក្នុងការសម្រេចចិត្តបានច្រើន និងមិនងាយក្នុងការសម្រេចចិត្តទិញឡានខុស ណាមួយនៅក្នុង Phzar Lan-ផ្សារឡាន គឺមានឡានរាប់ពាន់គ្រឿងដែលត្រូវបានដាក់លក់ ហើយអ្វីដែលកាន់តែពិសេស គឺមានដាក់តម្លៃច្បាស់ៗទៅតាមប្រភេទឡានផ្សេងៗ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីជាអ្នកបច្ចេកវិទ្យា IT លោក ពិសាល បច្ចុប្បន្នលោកជាទីប្រឹក្សាជាតិនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Modernize Tech Insights Co., Ltd. លើសពីនេះលោកក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ YELLOWSOFT ៕
អត្ថបទដោយ៖ ព្រឹម ភក្តី