ប្រុងប្រយ័ត្ន!​ អ្នកចូលចិត្តប្រើ WiFi សាធារណៈគួរពិនិត្យសិន កុំឲ្យប្រឈមបញ្ហា ៤ នេះដោយមិនដឹងខ្លួន
Khunna - ឃុនណា
NOVEMBER 21 2025
គន្លឹះល្អៗ
7 views
2 mins read

ការប្រើប្រាស់ WiFi សាធារណៈ អាចមានគ្រោះថ្នាក់ ដោយសារតែអ្នកមិនអាចដឹងថាអ្នកណាផ្សេងទៀតកំពុងប្រើប្រាស់បណ្ដាញនោះទេ។ ហេកឃ័រអាចលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន ដូចជា លេខកូដសម្ងាត់ (passwords) ព័ត៌មានធនាគារ ឬព័ត៌មានរសើបផ្សេងទៀត។

Sign With Free Wifi

ខាងក្រោមនេះ ជាមូលហេតុសំខាន់ៗ ដែលយើងមិនគួរប្រើ WiFi សាធារណៈ

  • សុវត្ថិភាពទាប: បណ្ដាញ WiFi សាធារណៈភាគច្រើនគ្មានការការពារត្រឹមត្រូវទេ។ វាអាចមានហេកឃ័រដែលបង្កើតបណ្ដាញក្លែងក្លាយ (fake network) ដែលមានឈ្មោះស្រដៀងទៅនឹងបណ្ដាញពិត ដូចជា "Starbucks Free WiFi" ឬ "Airport Free WiFi" ដើម្បីទាក់ទាញអ្នកប្រើប្រាស់។
  • ការលួចលេខសម្ងាត់ (MitM): Hacker អាចស្ទាក់ចាប់ ទិន្នន័យរបស់អ្នកនៅពេលអ្នកវាយបញ្ចូលលេខសម្ងាត់ ឬព័ត៌មានធនាគារ ដោយសារតែបណ្តាញមិនមានការអ៊ិនគ្រីប។ 

Photo 2025 11 21 11 24 43

  • បណ្តាញ Wi-Fi ក្លែងក្លាយ: Hacker បង្កើតបណ្តាញក្លែងក្លាយ (ដូចជា "Evil Twin") ដែលមានឈ្មោះស្រដៀងបណ្តាញពិតដើម្បីទាក់ទាញអ្នកឱ្យភ្ជាប់ និងលួចយកទិន្នន័យ។
  • ការចម្លងមេរោគ: Hacker អាចប្រើប្រាស់ភាពងាយរងគ្រោះរបស់បណ្តាញសាធារណៈ ដើម្បីបញ្ជូនមេរោគ (Malware) ចូលទៅក្នុងឧបករណ៍របស់អ្នកដោយផ្ទាល់។
  • លទ្ធភាពលួចទិន្នន័យ (Data Theft): នៅពេលដែលអ្នកប្រើប្រាស់ WiFi សាធារណៈ ហេកឃ័រអាចប្រើប្រាស់កម្មវិធីជាក់លាក់ ដើម្បីលួចយកព័ត៌មានដែលអ្នកបានបញ្ចូលនៅលើអ៊ីនធឺណិត។ ឧទាហរណ៍៖ ការចូលគណនីធនាគារ (online banking) ឬការទិញទំនិញតាមអ៊ីនធឺណិត (online shopping)

Unsecured Network Notification

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចៀសបានគួរតែចៀស មិនមែនមានន័យថា WIFI សាធារណៈតាមហាងនានាសុទ្ធតែអាក្រក់នោះទេ តែពួក Hacker ងាយស្រួលបន្លំភ្លែកយើងបំផុត ដូច្នេះមុខនឹងភ្ជាប់ប្រព័ន្ធណាមួយជាមួយទូរស័ព្ទ ឬ Laptop របស់អ្នក​គួរតែពិនិត្យឲ្យច្បាស់ជាមុនសិន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia