យល់ដឹងពីល្បិចឆបោកតាមទូរសព្ទ (Voice Phishing / Vishing) និងវិធីសាស្ត្រការពារខ្លួន
បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ក្រុមជនល្មើសក៏កាន់តែមានល្បិចកលខ្ពស់ក្នុងការបោកប្រាស់។ តើអ្នកធ្លាប់ទទួលការហៅទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណ ដែលអះអាងថាជាបុគ្គលិកធនាគារ ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ? នេះជាល្បិច «ឆបោកតាមទូរសព្ទ» ឬហៅថា Vishing (Voice Phishing) ដែលជនល្មើសក្លែងខ្លួនជាបុគ្គលិកធនាគារ សមត្ថកិច្ច ឬសាច់ញាតិ ក្នុងគោលបំណងបំភ័យ ឬល្បួងយកប្រាក់ និងព័ត៌មានសម្ងាត់របស់អ្នក។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីល្បិចឆបោក និងវិធីសាស្ត្រការពារដូចខាងក្រោម៖

+ វិធីសាស្ត្រការពារខ្លួន៖
- កុំជឿលេខទូរសព្ទដែលបង្ហាញលើអេក្រង់ ព្រោះជនល្មើសអាចក្លែងបន្លំលេខទូរសព្ទ (Caller ID Spoofing) ។
- ហាមផ្តល់ព័ត៌មានសម្ងាត់ជាពិសេសលេខកូដ OTP លេខសម្ងាត់ ឬលេខកាតធនាគារតាមទូរសព្ទ។
- គប្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជាមុន បើមានការសង្ស័យជាការក្លែងបន្លំ ត្រូវចុចបិទ រួចទាក់ទងទៅលេខទូរសព្ទផ្លូវការរបស់ស្ថាប័ន ឬសាមីខ្លួនដោយផ្ទាល់។
