រូបរាងស្រដៀងទូរស័ព្ទខ្ទង់ពាន់$! ទូរស័ព្ទ ១ម៉ូដែលនេះ មានបំពាក់អេក្រង់ខាងក្រោយ ខណៈតម្លៃជាង ១០០ដុល្លារប៉ុណ្ណោះ
SOKLY - កូនផ្កាឈូក
OCTOBER 28 2025
អេឡិចត្រូនិក
11 views
2 mins read

មើលមួយភ្លែតស្មានតែទូរស័ព្ទតម្លៃរាប់ពាន់ដុល្លារ តាមការពិតទៅទូរស័ព្ទដែលបងប្អូនកំពុងឃើញនេះគឺជា Oukitel C62 Pro ដែលវាមានតម្លៃត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ តែបើងាកមើលទៅលើរូបរាងរបស់វាវិញសុទ្ធតែមានបំពាក់អេក្រង់ Display ខាងក្រោយថែមទៀត អ៊ីចឹងៗអី ប្រាប់ទៅសឹងតែគ្មានអ្នកជឿទេថាតម្លៃតែ ប៉ុណ្ណឹង។

តស់! ឥឡូវយើងមកដឹងពីលក្ខណៈពិសេសមួយចំនួនដែលទូរស័ព្ទតម្លៃក្រោម២០០ដុល្លារនេះមាន៖

ទី១-អេក្រង់៖ អេក្រង់ខាងមុខ (Main Display) ជាប្រភេទអេក្រង់ IPS LCD មានទំហំ 6.88អ៊ីញ ជាមួយនឹង Resolution 1640x720 pixel (HD+) ព្រមទាំង Refresh Rate 90hz ធ្វើឱ្យ ម៉ូដែល C62 Pro នេះក្លាយជាទូរស័ព្ទដែលមានអេក្រង់ធំ និង មានសមត្ថភាពខ្ពស់ អាចមើលវីដេអូឬលេងហ្គេមបានរលូន។ បើធៀបជាមួយទូរស័ព្ទតម្លៃប្រហែលៗវា ឃើញថា C62 Pro អាចជាជម្រើសដ៏ល្អមួយដែរ។

ម៉ូដែលនេះ ពិសេសត្រង់ថាមានបន្ថែមនូវអេក្រង់ខាងក្រោយ (Secondary Display) ទំហំ 1.81អ៊ីញ ដែលមានតួនាទី បង្ហាញម៉ោង,​ ការជូនដំណឹងផ្សេងៗ ថែមទាំងអាចប្រើ Preview ពេលថតរូប Selfie ត្រូវប៉ាន់សម្រាប់អ្នកចូលចិត្ត Selfie កាមេរ៉ាក្រោយ ដើម្បីបានរូបច្បាស់។

ទី២-កាមេរ៉ា និងសមត្ថភាពថតរូប៖ ជាមួយនឹងតម្លៃប៉ុននេះ C62 Pro ត្រូវបានបំពាក់មកជាមួយ Main Camera 50MP (Wide) និងមាន Ai Lens ជួយសម្គាល់វត្ថុ និងកែពណ៌ឱ្យស្រស់ស្អាត។ វាក៏មានសមត្ថភាពថតវីដេអូបានកម្រិត Full HD 1080p និងមុខងារមួយចំនួនទៀតដូចជា HDR, Portait mode, Panorama និង Night Mode ជាដើម។

ទី៣-ម៉ាស៊ីន & ថ្ម៖ ម៉ូដែលនេះ ប្រើ Chip Unisoc Tiger T606 (Octa-Core) និង CPU Mali-G57 វាមានកម្លាំងល្មមសម្រាប់ការប្រើប្រាស់ជាធម្មតាទូទៅប្រចាំថ្ងៃ។ ជាមួយនឹងសមត្ថភាពថ្ម 5150mAh ប្រភេទសាកភ្លើង USB Type-C ល្បឿនសាក 10W (ស្ដង់ដារ)។ សាកមួយពេញគេ អាចប្រើវាសម្រាប់ការខលទូរស័ព្ទបានដល់ ៣០ម៉ោង ឬប្រើមើលវីដេអូ/លេងហ្គេម បានប្រហែល 10-12ម៉ោង។ ទោះបីជាលឿនសាកថ្មចូលវិញមិនមែនខ្លាំងដូច Flagship ប៉ុន្តែ ម៉ូដែលនេះវាអាចរក្សាថាមពលថ្មឱ្យប្រើបានរៀងយូរគ្រាន់បើ ព្រោះតែមាន CPU Unisoc T606 ដែលជួយសន្សំថាមពល។

បងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះទូរស័ព្ទ Oukitel C62 Pro នេះ?

Maxresdefault

Can Canh Oukitel C62 Cover

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia