កាលពីថ្ងៃទី៤ ដើមខែកញ្ញានេះ SAMSUNG ទើបតែបានបញ្ចេញនូវ Tablet ម៉ូដែលថ្មីរបស់ខ្លួនគឺ The Galaxy Tab S11 Series។ ហើយឥឡូវនេះ យើងមកដឹងអំពីចំណុចពិសេសរបស់ Tablet ស៊េរីថ្មី ទាំងពីរគឺ Galaxy Tab S11 និង Galaxy Tab S11 Ultra ជាមុនសិន ដើម្បីស្រួលពិចារណាថាគួរទិញមួយណា។
ចាប់ផ្ដើមពី Galaxy Tab S11 នេះទៅមុន វាមានចំណុចពិសេស៣ ដែលគួរឱ្យកត់សម្គាល់
ទី១-អេក្រង់ Dynamic AMOLED 2X ជាមួយនឹង Refresh Rate 120Hz៖ Galaxy Tab S11 មានអេក្រង់ទំហំធំ រហូតដល់ទៅ ១១អ៊ីញ និងមានសមត្ថភាពបង្ហាញរូបភាពបានច្បាស់ល្អព្រោះតែវាមានបំពាក់បច្ចេកវិទ្យា Dynamic AMOLED 2X។ ជាមួយនឹង Refresh Rate 120Hz វាជួយឱ្យការបញ្ចាំងរូបភាព ឬវីដេអូ ផ្សេងៗមានលក្ខណៈ Smooth (រលូន) ល្អ មិនព្រិល ឬទាក់ៗ បង្ករឱ្យមានការរំខានឡើយ។
ទី២-មុខងារ Galaxy AI + អ្នកជំនួយឌីជីថល៖ Tab S11 មាន Galaxy AI និងភ្ជាប់មកជាមួយOne UI 8 ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ឆ្លាតវៃ ជួយសម្រួលដល់ការប្រើប្រាស់។ បច្ចេកវិទ្យានេះ បានធ្វើឱ្យវាមានសមត្ថភាពធ្វើការដូចជា មុខងារ Note Assist (ដែលជួយសង្ខេបកំណត់ចំណាំក្នុងកិច្ចប្រជុំ ឬក្នុងថ្នាក់រៀន) Writing Assist (ដែលជួយកែសម្រួលអក្សរ កែសម្រួលការសរសេរ ឬកែសម្រួលពាក្យពេចន៍ក្នុងអត្ថបទបាន) និង Drawing Assist (ដែលបម្លែងគំនូរឱ្យទៅជា Graphic ស្អាតៗបាន)។
ទី៣-Samsung DeX Extended Mode៖ DeX ជា function ដែលអាចបម្លែង Tablet ឱ្យប្រើបានដូចជា Laptop ដែលគេអាចភ្ជាប់ tablet ទៅនឹង ម៉ូនីទ័រ ឬអេក្រង់ខាងក្រៅ ដើម្បីអាចទទួលបាននូវ Desktop-Like interface។ អ្វីដែលសំខាន់ អេក្រង់អាចបំបែកជា Workspace 4 ដែលអាចដំណើរការកម្មវិធីផ្សេងៗគ្នា ក្នុងពេលតែមួយ។ ហេតុនេះអ្នកប្រើប្រាស់អាច ធ្វើការផង រៀនផង និងកំសាន្តផង ដំណាលគ្នា លើឧបករណ៍តែមួយ ដូចជា Desktop ដែរ។
សរុបមកវិញ Galaxy Tab S11 សាកសមជាមួយនឹងតម្រូវការជាច្រើនមុខដូចជា អ្នកធ្វើការ សិស្ស និស្សិត អ្នកចូលចិត្តការងារច្នៃប្រឌិត សិល្បៈ ឬអ្នកចូលចិត្តធ្វើការ Freelance ជាដើម ព្រោះថាវាមានដឹងតែគ្រប់មុខងារ មិនថា multitasking DeX និង AI tool ជួយបង្កើនប្រសិទ្ធភាពការងារ មាន Writing Assist , Note Assist ល្អសម្រាប់ការសិក្សា ហើយក៏អាចប្រើ S Pen សម្រាប់គំនូរ និងប្រភេទ creative work ផ្សេងៗ អ្វីដែលសំខាន់វាមានទម្ងន់ស្រាល ទំហំថ្មក៏ធំ ងាយស្រួលយកតាមខ្លួនទៅខាងក្រៅ។
ឥឡូវយើងងាកមកមើល The Galaxy Tab S11 Ultra វិញម្ដង ដែលវាកាន់តែពិសេសថែមទៀត៖
ទី១-អេក្រង់ Super AMOLED ជាមួយ Refresh Rate 144Hz៖ The Galaxy Tab S11 Ultra មានអេក្រង់ទំហំធំខ្លាំងរហូតដល់ទៅ 14.6អ៊ីញ ប៉ុន្តែកម្រាសស្ដើងខ្លាំងត្រឹម 5.1mm ធ្វើឱ្យវាមានទំងន់ស្រាល តែមានកម្លាំងខ្លាំង។ បំពាក់ដោយបច្ចេកវិទ្យា Super AMOLED ដែលបង្ហាញរូបភាពកម្រិតច្បាស់ល្អ និងពណ៌ស្រស់ស្អាតខ្លាំង។ មកជាមួយនឹង Refresh Rate 144Hz អ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍រលូន មិនថាលេងហ្គេម ឬកម្មវិធីដែលមានទំហំធំៗឡើយ។
ទី២-កម្លាំងដំណើរការខ្លាំងលើស Tablet ធម្មតា៖ វាត្រូវបានបំពាក់ដោយ Qualcomm Snapdragon Gen 4 Pro និង Ram ចាប់ពី 12GB ដល់ 16GB ជាហេតុធ្វើឱ្យ S11 Ultra អាចគ្រប់គ្រង Multitasking ឬកែវីដេអូ 4K បានយ៉ាងរលូន មិនភ័យរឿងទាក់ ឬរអាក់រអួលឡើយ។ អ្វីដែលសំខាន់វាមានសមត្ថភាពខ្ពស់ (Hardware + DeX + Galaxy AI + S Pen) និយាយរួមមុខងារដែរ S11 មានទាំងប៉ុន្មានខាងលើ S11 Ultra មានទាំងអស់ ហើយថែមទាំងកម្លាំងខ្លាំងជាងថែមទៀត។
ទី៣-កាម៉េរា Dual និង AI Smart Features៖ S11 Ultra មិនមែនគ្រាន់តែជា Tablet សម្រាប់ធ្វើការ អូហ្វីសប៉ុណ្ណោះទេ វាមានបំពាក់កាម៉េរា Dual 12MP Ultra-Wide + 13MP Wide នៅខាងក្រោយ និង 12M Front Camera ជាមួយនឹងបច្ចេកវិទ្យា AI Smart Features វាអាចកែសម្រួលពន្លឺ សម្រាប់ការបង្ហាញនូវវីដេអូឱ្យច្បាស់ និងស្អាត ងាយស្រួលពេលធ្វើវីដេអូខល។
ជាមួយនឹងមុខងារទំនើបៗ ព្រមទាំងសមត្ថភាពពិសេស និងការបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយទាំងអស់ខាងលើនេះ ក្រុមហ៊ុន Samsung បានដាក់លក់ជាមួយនឹងតម្លៃចាប់ផ្ដើមពី 859.99$ សម្រាប់ Galaxy Tab S11 និង ចាប់ផ្ដើមពី 1,199.99$ សម្រាប់ Galaxy Tab S11 Ultra។ សម្រាប់លោកអ្នកដែលនៅខ្មែរ ចង់តាមដានតម្លៃលក់នៅក្នុងស្រុកខ្មែរ ឬចង់បានអាចទំនាក់ទំនងទិញ សួរព័ត៌មានបន្ថែមតាមរយៈ ផេកផ្លូវការរបស់ SAMSUNG ប្រចាំប្រទេសកម្ពុជា។