ការងារក្រៅម៉ោង ១០នេះ ប្រើពេលតិចជាង៤ម៉ោង/១ថ្ងៃ អាចទាញចំណូ.លខ្ពស់ខ្លាំង នៅខ្មែរក៏ធ្វើបាន
SOKLY - កូនផ្កាឈូក
JULY 9 2025
ឌីជីថល
1.3 K views
3 mins read

«ចង់ធូរធារ ត្រសៀលក្បែរមាន ត្រូវបណ្តុះលំហូរលុយចាប់ពីពីរច្រកឡើងទៅ» ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែធ្វើការពីផ្ទះ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារបរក្រៅម៉ោងខ្លឹមទាំង ១០ ដែលអ្នកគួរសម្លឹងមើល បន្ទាប់ពីប្រាក់ខែគោលក្នុងក្រុមហ៊ុន៖

១/. អ្នកសរសេរអត្ថបទ (Content Writer / Copywriter) អ្នកមានសមត្ថភាពសរសេរអត្ថបទល្អ ជាពិសេសអត្ថបទពាណិជ្ជកម្ម អត្ថបទ SEO Script សម្រាប់វីដេអូ អាចទទួលបានចំណូល ១០-១០០ដុល្លារ ក្នុងមួយអត្ថបទ។ អ្នកអាចរកអតិថិជនតាមរយៈគេហទំព័រ Upwork, Fiverr ឬតាមបណ្តាញសង្គម។

/. អ្នកសរសេរសាច់រឿងសម្រាប់ YouTube ការចងសាច់រឿងសម្រាប់វីដេអូ YouTube ជាការងារដែលត្រូវភាពច្នៃប្រឌិត។ អ្នកអាចចំណាយពេលត្រឹមតែ ២៣ម៉ោង ក្នុងមួយសាច់រឿង ហើយទទួលបានចំណូលចាប់ពី ១៥-៥០ដុល្លារ

៣/. អ្នករចនារូបភាព (Graphic Designer) ដោយប្រើកម្មវិធី Canva Photoshop អ្នកអាចរចនាផ្ទាំងផ្សព្វផ្សាយ Logo Banner ដែលទទួលបានប្រាក់ចំណូលចន្លោះពី ១០-២០០ដុល្លារ ក្នុងមួយ project

/. អ្នកកាត់តវីដេអូ (Video Editor)ការកាត់តវីដេអូ TikTok, Reels YouTube Shorts កំពុងមានតម្រូវការខ្ពស់។ អ្នកអាចទទួលបាន ១០-៥០ដុល្លារ ក្នុងមួយវីដេអូ ប្រសិនបើមានជំនាញកាត់តល្អ។

/. អ្នកថតសំឡេង (Voice-over Artist)បើអ្នកមានសំឡេងល្អ អ្នកអាចធ្វើការថតសំឡេងសម្រាប់វីដេអូ ឬកម្មវិធីផ្សព្វផ្សាយ ដោយទទួលបានចំណូល ២០-១០០ដុល្លារ ក្នុងមួយសំឡេង។ អ្វីដែលអ្នកត្រូវការគឺ ការម៉ាយក្រូហ្វូនល្អមួយ និងបន្ទប់ស្ងប់ស្ងាត់។

/. អ្នកបង្រៀនតាមអ៊ីនធឺណិត (Online Tutor)បង្រៀនភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា ឬជំនាញផ្សេងៗ តាម Zoom Google Meet អាចរកបានចំណូល ៥-៣០ដុល្លារ ក្នុងមួយម៉ោង។ អ្នកអាចបង្រៀនត្រឹមតែ ១-២ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

៧/. អ្នកផ្សព្វផ្សាយ Affiliateបង្កើតគណនី TikTok Facebook ដើម្បីផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុន ហើយទទួលបានភាគរយពីការលក់នោះ។

៨/. អ្នកគ្រប់គ្រងបណ្តាញសង្គម (Social Media Manager)ការគ្រប់គ្រង Fanpage ឬគណនី Instagram សម្រាប់អាជីវកម្មនីមួយៗ ជាផ្នែកសំខាន់ក្នុងការលើកស្ទួយ Brand។ អ្នកអាចបំពេញការងារនេះត្រឹមតែ ២-៣ម៉ោងក្នុងមួយថ្ងៃ ដោយទួលបានចំណូលខ្ទង់ ៣០០ដុល្លារ ក្នុងមួយខែ។

៩/. Content Creator សម្រាប់ TikTok និង Facebook បើអ្នកមានទេពកោសល្យក្នុងការច្នៃវីដេអូបែបកម្សាន្ត ឬចែករំលែកចំណេះដឹង បង្ហោះលើបណ្តាញសង្គម TikTok Facebook Page ហើយមានអ្នកតាមដានច្រើន នោះអ្នកនឹងមានឱកាសរកចំណូលពីការផ្សព្វផ្សាយ Affiliate និង Brand Sponsorship ជាដើម។ ចំណូលជាមធ្យមអាចរកបាន ៥០-១០០០ដុល្លារ ក្នុងមួយខែ អាស្រ័យលើចំនួនអ្នកតាមដាន និងឥទ្ធិពលនៃការផ្សព្វផ្សាយ។         

១០/. អ្នកលក់ផលិតផលឌីជីថល (Digital Product Seller)បង្កើត និងលក់ Ebook, Template CV, Planner Guide Book តាម Etsy, Gumroad Telegram channel។ ជារបៀបបង្កើតប្រាក់ចំណូលអកម្មពីការបង្កើតផលិតផលតែម្តង។

យ៉ាងណាមិញ លោក Sebastián Siseles អនុប្រធានគ្រប់គ្រងជាន់ខ្ពស់នៅ Freelancer.com បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «ទីផ្សារការងារក្រៅម៉ោងលើអនឡាញសម្រាប់ជំនាញផ្នែកបច្ចេកវិទ្យាឯករាជ្យ បានផ្ទុះឡើងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ បើទោះបីក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហាក់ធ្លាក់ចុះនិងកំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនក៏ដោយ»

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia