ក្នុងសម័យដែលអ្នកប្រើបណ្តាញសង្គមកាន់តែច្រើន ការពារគណនី TikTok ឱ្យមានសុវត្ថិភាព គឺជារឿងដែលមិនអាចមើលរំលងបានឡើយ។ ដើម្បីការពារ Hacker មិនឱ្យលួចចូលរួមកាន់កាប់ក្នុងគណនីរបស់អ្នក សូមឧស្សាហ៍ចូលទៅពិនិត្យកន្លែង ២នេះនៅក្នុង កម្មវិធី TikTok ជាប្រចាំ៖
ទី១-ការកំណត់សុវត្ថិភាព (Security Setting)៖ ចូលទៅកាន់ Setting > Security > 2-step verification ហើយប្រាកដថាអ្នកបានបើកការផ្ទៀងផ្ទាត់ពីរជំហាន (ដែលមានន័យថា ក្រៅពីទាមទារលេខកូដដើម្បីចូលគណនី វានឹងលោតសារមកកាន់លេខទូរស័ព្ទ ឬអ៊ីមែល ដើម្បីសួរបញ្ជាក់ថាអ្នកដែលកំពុងព្យាយាមចូលគណនីនោះជាអ្នកផ្ទាល់ ឬមិនមែន)។
-ពាក្យសម្ងាត់របស់អ្នកមានសុវត្ថិភាព
-អ្នកបានភ្ជាប់លេខទូរស័ព្ទ ឬអ៊ីមែលត្រឹមត្រូវ
ខាងក្រោមនេះជារូបភាពបង្ហាញ
ទី២-ប្រវត្តិការចូល (Login Activity) ចូលទៅកាន់ Setting > Manage Devices ហើយសូមពិនិត្យថា៖
-មានឧបករណ៍ណាខ្លះកំពុង Login
-តើមានឧបករណ៍ណាខុសប្រក្រតីទេ
-បើសិនជាមានឃើញ ឧបករណ៍ដែលមិនមែនជារបស់អ្នក ឆាប់លុបចេញភ្លាម (Remove) បន្ទាប់មកផ្លាស់ប្ដូរពាក្យសម្ងាត់ចេញភ្លាមៗ
ខាងក្រោមនេះជារូបភាពបង្ហាញ