ល្បិ.ចបោ.កថ្មី! មេរោ.គនឹងឆ្លងចូល កុងធនាគាររបស់អ្នកភ្លាមៗ ពេល Download កម្មវិធីនេះ លើទូរស័ព្ទដៃ
SOKLY - កូនផ្កាឈូក
JULY 11 2025
ឌីជីថល
1.5 K views
1 min read

បច្ចុប្បន្ន មានមេរោគគ្រោះថ្នាក់មួយឈ្មោះ Anatsa Trojan បានបង្ហាញខ្លួនឡើងវិញនៅលើទូរស័ព្ទ Android។ វាលាក់ខ្លួននៅក្នុងកម្មវិធីឈ្មោះ “Document Reader – File Viewer” ដែលធ្លាប់មាន ៥០,០០០ ដោនឡូដ នៅលើ Google Play Store

បន្ទាប់ពីអ្នកបានដំឡើងវាលើទូរស័ព្ទដៃរួចហើយ កម្មវិធីនេះនឹងបង្ហាញសារ “Scheduled Maintenance” ដើម្បីឲ្យអ្នកប្រើប្រាស់គិតថា App នេះសុវត្ថិភាព ប៉ុន្តែនៅពីក្រោយវាកំពុងលួចព័ត៌មានធនាគារដូចជា ឈ្មោះអ្នកប្រើ, លេខសម្ងាត់ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗ។

A Yc Ktpa Nzzvht Xkq Hyw a U6 1200 80.jpg

យ៉ាងណាមិញ ប្រសិនបើអ្នកមានកម្មវិធី “Document Reader” សូមលុបចេញពីទូរស័ព្ទដៃភ្លាម, Scan ទូរស័ព្ទ ដោយ Google Play Protect app antivirus និងប្តូរពាក្យសម្ងាត់ ហើយពិនិត្យសកម្មភាពគណនីធនាគារ មុនត្រូវបានក្រុម Hacker ចូលយកលុយរបស់អ្នកអស់ពីកុង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia