ប្រយ័ត្នទឹកភ្នែក! អគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ឲ្យមើលលើ ៤ ចំណុចនេះសិន មុននឹងជឿអ្នកផ្សព្វផ្សាយផលិតផល ចៀសវាងគេបោក
Khunna - ឃុនណា
NOVEMBER 17 2025
ឌីជីថល
146 views
1 min read

បច្ចុប្បន្ននេះការបោកបញ្ឆោតតាមរយៈការលក់ទំនិញអនឡាញ ឬការផ្សព្វផ្សាយការក្លែងបន្លំ (Online Sales Scams) គឺជាទម្រង់មួយនៃការបោកប្រាស់ដ៏ពេញនិយមបំផុត និងបង្កការខូចខាតខ្លាំងផ្នែកហរិញ្ញវត្ថុ។

Untitled Design 28 2

អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបង្ហោះជាសាធារណៈប្រាប់ឲ្យដឹងពី ៤ ចំណុចធំៗ មុននឹងជឿអ្នកផ្សព្វផ្សាយផលិតផល ចៀសវាងចាញ់បោកគេ។

ដូច្នេះហើយ អ្នកអាចប្រើប្រាស់គន្លឹះទាំង ៤ ខាងក្រោមដើម្បីចៀសវាងការផ្សព្វផ្សាយពាណិជ្ជកម្មមិនពិត។ 

  • ពិនិត្យលក្ខខណ្ខឲ្យបានម៉ត់ចត់: ប្រុងប្រយ័ត្នចំពោះតម្លៃបន្ថែម ឬការគិតប្រាក់ដោយស្វ័យប្រវត្តិ។
  • ប្រៀបធៀបតម្លៃពិត និងតម្លៃផ្សព្វផ្សាយ: ហាងខ្លះបង្កើនតម្លៃដើម មុនពេលបញ្ចុះតម្លៃ។
  • ប្រុងប្រយ័ត្ននឹងពាក្យទិញ ១ ថែម ១: ត្រូវពិនិត្យលក្ខខណ្ខទិញ ១ ថែម ១ ឲ្យបានច្បាស់លាស់មុខសម្រេចចិត្ត។
  • ផ្ទៀងផ្ទាត់នៃប្រភពការផ្សព្វផ្សាយ: ប្រុងប្រយ័ត្ននូវការផ្សព្វផ្សាយដែលប្រើនូវបច្ចេកវិទ្យា Ai។ 

583246522 1275143164655493 7060943304382964391 N

គូសបញ្ជាក់ផងដែរថា លោកអ្នកគួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សំខាន់ៗ។ ទីមួយ ត្រូវពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឬអ្នកលក់ជានិច្ច ដោយមើលលើភាពល្បីល្បាញ យោបល់របស់អតិថិជន និងសញ្ញាបញ្ជាក់ (Verified Badge)។ ទីពីរ ជៀសវាងការចុចលើតំណភ្ជាប់ (Links) ដែលគួរឱ្យសង្ស័យ ឬការផ្តល់ជូនលឿន និងចំណេញហួសហេតុ ដែលទាមទារព័ត៌មានផ្ទាល់ខ្លួន ឬការបង់ប្រាក់មុន។ ទីបី ប្រើប្រាស់វិធីសាស្ត្រទូទាត់ប្រាក់ដែលមានសុវត្ថិភាព ដូចជាការទូទាត់នៅពេលទទួលទំនិញ (COD) ហើយកុំផ្ទេរប្រាក់ទៅគណនីឯកជនដែលមិនស្គាល់ច្បាស់លាស់។ ចុងក្រោយ ត្រូវចងចាំថា ប្រសិនបើអ្វីមួយមើលទៅដូចជាល្អហួសពីការពិត នោះវាទំនងជាការបោកប្រាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia