V40 Series នឹងសម្ភោធជាផ្លូវការនៅថ្ងៃទី14 ខែតុលាក្នុងការសហការជាមួយកញ្ចក់លែន ZEISS ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុនចាប់ពីថ្ងៃនេះតទៅ
Makara Rin
OCTOBER 15 2024
PR
4 mins read

នៅក្នុងការ​វិវឌ្ឍន៍ដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តស្មាតហ្វូន vivo សូមជម្រាបជូនថា V40​ Series ថ្មីនេះ បានបើកសម្ភោធជាផ្លូវការនូវ​ V40 Series ដែលសហការជាមួយក្រុមហ៊ុនអុបទិកដ៏ល្បីល្បាញម៉ាក “ZEISS” ព្រមទាំងបើកទទួលការកក់ចាប់ពីថ្ងៃទី14ខែតុលាឆ្នាំ 2024 នេះតទៅ ។ កិច្ចសហការនេះសន្យាថានឹងលើកកម្ពស់ ការថតរូប ការថតវីដេអូតាមរយៈទូរស័ព្ទទៅកាន់កម្រិតថ្មីមួយទៀត​ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាពិសេស។ ព្រឹត្តិការណ៍ដ៏រំភើបនេះនឹងមានការចូលរួមពីគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយររបស់យើង លោក Jerry Thai ដែលនឹងបង្ហាញពីមុខងារពិសេសនៃ V40​ Series ក៏ដូចជាមានការចូលរួមពី តារាល្បីៗដូចជា កញ្ញា  SK និង​ កញ្ញា MINA ដែលបង្ហាញពីភាពស្រស់ស្អាតរបស់ស្មាតហ្វូន V40 Series ថ្មីផងដែ។​

V40 Launch Event Kv Peach Horizontal Rgb 1920 X 1080

លក្ខណៈសំខាន់ៗនៃ V40 Series

  • V40 5G ZEISS Co-Engineered Imaging System:​ ZEISS គ្រប់កាមេរ៉ាគោល រួមមានកាមេរ៉ាគោល ZEISS OIS ទំហំ 50 MP, កាមេរ៉ាទំហំ 50 MP ZEISS ultra wide-angle និងកាមេរ៉ាទំហំ 50 MP ZEISS Group Selfie
  • V40 Lite ស្មាតហ្វូនស្តើងក្នុងទំហំថាមពលថ្មធំដ៏ទៅ 5000mAh : លើសពីនេះទៀត V40 Lite ភ្ជាប់មកជាមួយការធានាអាយុកាលថ្មរយៈពេល 4 ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ ដែល​ធានាបាននូវភាពជឿជាក់រយៈពេលវែងសម្រាប់អ្នកប្រើប្រាស់។

  • AI Aura Light: មុខងារនេះនឹងប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្លឺ ដោយធានាថារាល់ការបាញ់ពន្លឺត្រូវបានបំភ្លឺយ៉ាងល្អឥតខ្ចោះ ដោយមិនគិតពីបរិស្ថានសម្រាប់ V40 5G និង V40 Lite។

  • ពណ៌របស់ V40 Series :  V40 5G នាំមកជូនលោកអ្នកនៅជម្រើស2 ពណ៌គឺ Sunglow Peach និង Stellar Silver ដែលមានភាពថ្លៃថ្នូរ និងឆើតឆាយជាពណ៌មិនចេះសាំ រីឯ V40 Lite ក៏មានជម្រើស2 ពណ៌គឺ Titanium Silver និង Dynamic Black

  • ​មុខងារ AI នៅក្នុង V40 5G និង V40 Lite:  ម៉ូដែលទាំងពីរនឹងរួមបញ្ចូលមុខងារ AI កម្រិតខ្ពស់ បង្កើនបទពិសោធន៍អ្នកប្រើប្រាស់តាមរយៈមុខងារឆ្លាតវៃ ដែលសម្របខ្លួនទៅនឹងគំរូនៃការប្រើប្រាស់នីមួយៗ ដោយធ្វើឱ្យរូបភាពកាន់តែមានភាពប្រសើរឡើង និងលុបវត្ថុដែលមិនចង់បានចេញជាមួយនឹង AI Enhance និង AI Erase។

  • កម្រឹតបង្ហាញអេក្រង់ : V40 Series​មានអេក្រង់រស់រវើកជាមួយនឹងគុណភាពបង្ហាញខ្ពស់ ផ្តល់នូវបទពិសោធន៍ទស្សនីយ៌ភាពដ៏អស្ចារ្យសម្រាប់វីដេអូ ហ្គេម និងកិច្ចការប្រចាំថ្ងៃ។

  • ប្រត្តិបត្តិការ : V40​ 5G​បំពាក់ដោយប្រព័ន្ធដំណើរការចុងក្រោយបង្អស់ជាមួយ Qualcomm Snapdragon 7 Gen 3 និង RAM 12GB + ROM 256GB (RAM ជំនួយ 12 GB ) ។ V40 ​5G  សន្យាថានឹងផ្តល់ដំណើរការយ៉ាងរលូន ទោះបីជាបើកកម្មវិធីច្រើនក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកចូលចិត្តបច្ចេកវិទ្យាទំនើប។ រីឯ V40 Lite នាំមកជាមួយនឹង​បន្ទះឈីប Snapdragon 685 ជាមួយទំហំ 6nm CPU 8-core ការពារភាពរលូនរបស់អ្នក និងមានពិន្ទុតេស្ត 370,000+។

  • អាយុកាលថ្ម: V40 5G មកជាមួយថាមពលថ្ម​ BlueVolt 5500mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 80W និង V40 Lite មានថាមពលថ្ម 5000mAh ជាមួយនឹងការសាកថ្មលឿន 80W អ្នកប្រើប្រាស់អាចរីករាយជាមួយការប្រើប្រាស់រយៈវែងដោយមិនចាំបាច់សាកថ្មជាប្រចាំ។

សេចក្តីលម្អិតពី V40 Series

O2

P1

សេចក្តីលម្អិតនៃការកក់ទុកជាមុន

ចាប់ពីថ្ងៃទី 14 ខែតុលានេះ អតិថិជនអាចបញ្ជាទិញទុកមុនស្មាតហ្វូន V40 Series តាមហាងដៃគូរបស់ vivo ទូទាំងប្រទេសកម្ពុជា។  ការបញ្ជាទិញទុកមុនមិនត្រឹមតែឆាប់ទទួលបានការប្រើប្រាឆាប់ប៉ុណ្ណោះទេ ប៉ុន្តែភ្ជាប់មកជាមួយកាដូពិសេសនិងសេវាកម្មក្រោយពេលលក់ដ៏ល្អផងដែរ។ អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះ V40 Series អាចមកពិនិត្យមើលផ្ទាល់នៅតាមបណ្តាលហាងដែលនៅជិតខ្លួន ក្នុងការបញ្ជាទិញទុកមុន។

04 Pre Order V40 Series

ព្រឹត្តិការណ៌ខ្លះពីកម្មវិធីសម្ពោធ

ក្នុងអំឡុងព្រឹត្តិការណ៍សម្ពោធ V40 Series លោក Jerry Thai ដែលជាគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយរបស់យើងនឹងផ្តល់ការបង្ហាញស៊ីជម្រៅអំពីមុខងារពិសេសរបស់ V40 Series ដោយបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតដែលធ្វើឱ្យស្មាតហ្វូនទាំងពីរ មានភាពខុសប្លែកពីស្មាតហ្វូនដែលមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។សម្រាប់ព័ត៌មានបន្ថែម  សូមរង់ចាំមើលព័ត៌មានថ្មីៗ នឹងកាលបរិច្ឆេទចេញលក់ជាផ្លូវការ ព្រមទាំងត្រៀមទទួលយកបទពិសោធន៍អនាគតនៃបច្ចេកវិទ្យាស្មាតហ្វូនជាមួយនឹងម៉ូឌែល V40 Series របស់ vivo!

ការចាប់ផ្តើមនៃ vivo V40 Series គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន ជាពិសេសនៅក្នុងវិស័យថតរូបទូរស័ព្ទ។ ជាមួយនឹងការសហការរួមគ្នាជាមួយ ZEISS V40 Series ត្រូវបានកំណត់ធ្វឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ជាមួយនឹងមុខងារច្នៃប្រឌិត និងដំណើរការដ៏ល្អឥតខ្ចោះ។ កុំឲ្យខកខានឱកាសនេះដើម្បីស្ថិតក្នុងចំណោមអ្នកដំបូងគេដើម្បីទទួលបានបទពិសោធន៍ស្មាតហ្វូននេះដោយការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 14 ខែតុលា។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលទំព័រហ្វេសប៊ុកផ្លូវការរបស់យើង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia