ខ្លាំងមែន! ក្រុម Hacker កូរ៉េខាងជើង វាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសមហាអំណាចមួយនេះយ៉ាងពេញទំហឹង
Khunna - ឃុនណា
JUNE 11 2026
ឌីជីថល
6 views
2 mins read

ផ្អែកតាមរបាយការណ៍សន្តិសុខសាយប័រប្រចាំឆ្នាំ ចន្លោះខែមេសា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ របស់ក្រុមហ៊ុនយក្ស CrowdStrike បានរកឃើញថា ក្រុមហេគឃ័រ (Hackers) របស់ប្រទេសកូរ៉េខាងជើង ដែលមានឈ្មោះថា Famous Chollima បានស្ថិតនៅពីក្រោយការវាយប្រហារសឹងតែពាក់កណ្តាល ពោលគឺរហូតដល់ទៅ ៤៧% នៃសកម្មភាពលួចចូលប្រព័ន្ធបច្ចេកវិទ្យា ដែលគាំទ្រដោយរដ្ឋាភិបាល ក្នុងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ការវាយប្រហារប្រភេទនេះ ធ្វើឡើងដោយមនុស្សផ្ទាល់តែម្តង មិនមែនជាមេរោគស្វ័យប្រវត្តិនោះទេ ដែលធ្វើឱ្យប្រព័ន្ធការពារទូទៅពិបាករកឃើញណាស់។

Download 34 20260304055624789

ល្បិចកលដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម Hacker ទាំងនេះ គឺពួកគេបានដើរតួធ្វើជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា ឬអ្នកស្វែងរកការងារអនឡាញ ដើម្បីដាក់ពាក្យធ្វើការពីចម្ងាយ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅអាមេរិក អឺរ៉ុប និងអាស៊ី។ ដើម្បីបន្លំខ្លួន ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ថ្មីដើម្បីបង្កើតរូបភាពក្លែងបន្លំ ក្នុងពេលជាក់ស្តែង ផ្សំជាមួយនឹងឯកសារសម្គាល់ខ្លួនក្លែងក្លាយ ដូចជា លិខិតឆ្លងដែន ឬប័ណ្ណបើកបរដែលលួចពីគេ ដើម្បីបិទបាំងអត្តសញ្ញាណពិតរបស់ពួកគេ ដែលជាជនជាតិកូរ៉េខាងជើង។

Cyber Article Large

នៅពេលដែលពួកគេអាចចូលទៅធ្វើការក្នុងក្រុមហ៊ុនទាំងនោះបានសម្រេច ក្រៅពីបានលួចទិន្នន័យសម្ងាត់ និងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនហើយនោះ ពួកគេថែមទាំងទទួលបានប្រាក់ខែជាធម្មតាពីក្រុមហ៊ុនទាំងនោះទៀតផង។ ប្រាក់ខែទាំងអស់នោះ ត្រូវបានបង្វែរចូលទៅក្នុងកាបូបលុយរបស់របបដឹកនាំក្រុងព្យុងយ៉ាង។ អ្វីដែលកាន់តែអាក្រក់នោះគឺ នៅពេលដែលក្រុមហ៊ុនដឹងខ្លួន ហើយដេញពួកគេចេញ ក្រុម Hacker ទាំងនេះតែងតែគំរាមកំហែងបង្ហោះទិន្នន័យដែលពួកគេលួចបាន ដើម្បីជម្រិតទារប្រាក់ ពីក្រុមហ៊ុនថែមទៀត។

Shutterstock 2514605485 1

គោលដៅធំបំផុតនៃការវាយប្រហារ និងបន្លំខ្លួនធ្វើការនេះ គឺដើម្បីលួចព័ត៌មាន និងលុយគ្រីបតូ (Cryptocurrency) ក្នុងចំនួនដ៏មហាសាល ដោយគ្រាន់តែក្នុងឆ្នាំ ២០២៥ តែមួយឆ្នាំប៉ុណ្ណោះ ពួកគេលួចបានរហូតដល់ទៅប្រមាណ ២ ពាន់លានដុល្លារ។ មូលហេតុដែលកូរ៉េខាងជើងខំប្រឹងលួចលុយឌីជីថលទាំងនេះ គឺដើម្បីយកទៅផ្គត់ផ្គង់ដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ និងដើម្បីគេចចេញពីទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដែលបានបិទខ្ទប់ពួកគេមិនឱ្យប្រើប្រាស់ប្រព័ន្ធធនាគាររបស់ពិភពលោកខាងលិច។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia