ក្ដៅៗ 🔥 Grab ទិញយក Nham24 នៅខ្មែរ ១០០%
Sakada Techie
DECEMBER 30 2024
ឌីជីថល
1.4 K views
1 min read

ក្រុមហ៊ុន Grab បានទិញយក ក្រុមហ៊ុនដឹកជញ្ជូនម្ហូមឈានមុខគេមួយនៅកម្ពុជា Nham24 ១០០% នេះបើតាមការបង្ហោះពីសំណាក់ទំព័រហ្វេសប៊ុកផេក Mekong Strategic Capital ជាក្រុមហ៊ុនវិនិយោគមួយនៅកម្ពុជា។

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានកត់សម្គាល់ឃើញរូបភាពថ្មីប្លែកៗ ដែលមានឡូហ្គោ Grab រួមបញ្ចូលគ្នាជាមួយនឹងឡូហ្គោ Nham24 ដែលបានបង្ហោះដោយក្រុមហ៊ុនទាំងពីរ ដែលបង្កឱ្យមានការសង្ស័យ និងចម្ងល់ជាច្រើន។ ឥឡូវនេះ ចម្ងល់ទាំងនោះត្រូវបានស្រាយបំភ្លឺតាមរយៈការបង្ហោះជាផ្លូវការរបស់ Mekong Strategic Capital ដែលបានបញ្ជាក់យ៉ាងច្បាស់ថា Grab ពិតជាបានទិញយកអាជីវកម្មរបស់ Nham24 ១០០% មែន។

លោក ចាន់ បូរីម៉ា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Nham24 ត្រូវបានគេសរសើរចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់ក្រុមហ៊ុន។ ការទិញយកនេះនឹងនាំមកនូវឱកាសថ្មីៗកាន់តែច្រើនសម្រាប់ការពង្រីកសេវាកម្មរបស់ Nham24 នៅក្នុងប្រទេសកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយអាស្រ័យលើបណ្ដាញនិងបច្ចេកវិទ្យាដ៏រឹងមាំរបស់ក្រុមហ៊ុន Grab

ការបញ្ចប់កិច្ចព្រមព្រៀងនេះបានបង្ហាញឱ្យឃើញពីការវិវត្តន៍យ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យានៅកម្ពុជា និងការទាក់ទាញការវិនិយោគពីបរទេស។ វាក៏បានបើកទំព័រថ្មីមួយសម្រាប់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនអាហារនៅក្នុងប្រទេស។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia