ប្រែហើយ! ស្ថានីយ៍ប្រេងឥន្ធនៈ PTT នឹងប្ដូររូបរាងទាំងស្រុង ខណៈនេះជាឈ្មោះថ្មី
SOKLY - កូនផ្កាឈូក
AUGUST 4 2025
ឌីជីថល
18.2 K views
1 min read

លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់គាត់ថា ការ៉ាសសាំង PTT នឹងប្ដូរឈ្មោះទៅជា «PEACE Petroleum Cambodia»

ភ្ជាប់ជាមួយនឹងការបង្ហោះរូបភាពព្រៀងអំពី ស្ថានីយ៍ប្រេងឥន្ធនៈខ្មែរថ្មី «PEACE Petroleum Cambodia» លោក ទៀ ស្យាម បានសរសេរនូវសារបន្ថែមទៀតថា «ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ!»

-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។

-ពណ៌ស ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។

-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។

-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។

-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ។

Img 0964

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia