យោងតាមប្រភពផ្លូវការនៃក្រុមហ៊ុន Apple ប្រាប់ឲ្យដឹងថាសម្រាប់ឆ្នាំ ២០២៦ នេះ iPhone 17e គឺជាតារារះថ្មីប្លែកគេក្នុងត្រកូល iPhone ដែល Apple ទើបតែបញ្ចេញដើម្បីវាយលុកទីផ្សារមធ្យមទូទាំងសាកល។

- តម្លៃ៖ $599 (ធូរថ្លៃជាង iPhone 16 ពេលចេញដំបូងទៅទៀត)។
- ទំហំផ្ទុក Standard៖ ផ្តល់ជូនរហូតដល់ 256GB ជាកម្រិតទាបបំផុត (Base model) ដែលនេះជាការផ្លាស់ប្តូរធំ ព្រោះពីមុន Apple តែងផ្តល់ត្រឹម 128GB សម្រាប់ម៉ូឌែលតម្លៃទាប។

Apple បានកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី iPhone 17e ដូចខាងក្រោម៖
- ថ្ងៃប្រកាសផ្លូវការ៖ ២ មីនា ២០២៦
- ថ្ងៃបើកឱ្យកុម្ម៉ង់ទុកមុន (Pre-order)៖ ៤ មីនា ២០២៦
- ថ្ងៃដាក់លក់នៅតាមហាងទូទៅ៖ ១១ មីនា ២០២៦។

ជាមួយគ្នានេះដែរ iPhone 17e បានបំពាក់មកជាមួយ៖
- កម្លាំងម៉ាស៊ីនត្រូវបាកគេរំពឹងថានឹងប្រើបន្ទះឈីប A19 (ដែលជាជំនាន់ថ្មីបំផុត) ឬ A18 Pro ដែលមានសមត្ថភាពខ្លាំងខាង Apple Intelligence។
- កាមេរ៉ា៖ ទោះបីជាមានតម្លៃទាប ប៉ុន្តែវាត្រូវបានពង្រឹងផ្នែក Software សម្រាប់ថតរូប Portrait និងការប្រើប្រាស់ AI ដើម្បីកែរូបភាពឱ្យកាន់តែស្អាត។ កាមេរ៉ាក្រោយទំហំ 48MP Fusion ដែលអាចថតរូបបែប Portrait បានស្អាតជាងមុន និងមាន Zoom បែប Optical 2x (តាមរយៈការ Crop sensor)។
- មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ៖ ពណ៌ខ្មៅ (Black), ពណ៌ស (White) និងពណ៌ផ្កាឈូក (Soft Pink)។

Apple បញ្ចេញម៉ូឌែលនេះក្នុងគោលដៅធំៗពីរ ប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ដូចជា Xiaomi និង Honor ដែលកំពុងដណ្តើមទីផ្សារស្មាតហ្វូនតម្លៃក្រោម $600 និងការពារចំណែកទីផ្សារសកល ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មនុស្សចង់បានទូរស័ព្ទដែលទំនើប ប្រើបានយូរ ប៉ុន្តែតម្លៃមិនសមរម្យមិនថ្លៃពេក។
