​​​​​​​​​​​ខក​ចិត្ត​​​អត់​​​​​​​​​​​?  Mitsubishi ASX ស៊េរីឆ្នាំ​២០២៣ ​ប្តូរ​​​រូបរាងថ្មី​ទាំងស្រុង​​ តែ​បែ​ប​​​​​​​ចម្លង​ពី​គេសឹង​​​​១០០% ​​​​
Pheakdey Prem
SEPTEMBER 21 2022
យានយន្ត
185 views
2 mins read

ថ្មី​​ៗ​នេះ ក្រុមហ៊ុន​ Mitsubishi ទើប​​បានបង្ហាញ​​នូ​វ​​​​ម៉ូ​ដែល​​​រថយន្ត​ស៊េរី​​ថ្មី​​របស់​​ខ្លួន គឺ​ Mitsubushi ASX ស៊េរី​ឆ្នាំ២០២៣ ​​​ ដោយ​បាន​​​កែប្រែ​​រូបរាង​ទាំង​ស្រុ​ង​​​​​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​​មហា​​​ជន​​ច្រើន​​​​​ ​តែ​​​ការ​​​ចាប់​អារម្មណ៍​​នេះ​សុទ្ធ​​សឹង​តែ​ជាការ​រិះ​​គុណ​យ៉ាង​ចាស់​ដៃ​​ពី​​​​​​​ប្រ​ជា​ជន​នៅ​អឺរ៉ុប​​​​កាល​ពី​ម្សិល​មិញ​​​ ​​​​ ទៅ​លើរូបរាង​ខាងក្រោយ​​​​​​ គឺ​ស្រដៀ​​ទៅ​​​​​​​ Renault Captur​​​ ​សឹងតែ១០០%​  នេះបើ​យោង​តាម​​​​ពី​គេហំទ័រ​ Drive.com​​ ​​

M&r

​​ដោយ​ឡែក​​​​​ ​ចំពោះ​​​​ Renault  Captur មាន​ចង្កូត​នៅ​ខាងស្តាំ​​ ​​ប៉ុន្តែ Mitsubishi ASX-badged Version  មាន​ចង្កូត​នៅ​តែខាង​ឆ្វេងតែ​​​ប៉ុណ្ណោះ​។​

Drive

​​យ៉ាង​ណាមិញ​​​​​​​​ ការ​បង្ហាញ​​រូបរាង​​​​របស់​​ Mitsubishi ASX ​​ស៊េរី​ថ្មី​​​នេះ​ ចេញ​មក​​គឺស្រស់​ស្អាត​​​ខ្លាំង​ ទាំងផ្នែក​មុខ​​ និង​ផ្នែក​ខាងក្រោយ​​​​​​​សុទ្ធ​​សឹង​តែ​ការ​ឌី​ហ្សាញ​​​​​បែបស្ព័រ​​​​​​​​​​​​​​​​ ត្រង់​​​ចំណុ​ច​​កន្លែង​​ភ្លី​​ឆ្នូត​​​​​ៗ​​ គឺ​​​ Arrow Dynamic ដើ​ម្បី​​ជួយ​កាត់​បន្ថយ​​​​​​​​​​កម្លាំង​​ម៉ាស៊ីន​ដែល​ប៉ះ​​ជាមួយ​ខ្យល់​​។

Drive

​រី​ឯ​​ផ្នែក​ខាងមុខ​​​​​​​​​ បា​​ណ​​​​​​​រចនា​មក​ថ្មី​ដោយ​គេ​​ចែ​ក​ប្លុក​​ជាម្ខាង​​៣ប្លុក​​​ ​​​អមជាមួយ​​​​Logo  Mitsubishi នៅ​ប្រណោះ​កណ្ដាល​ និង​​​​​ អំពូល​ភ្លើង​​ LED Headlight រា​ង​អក្សរ​​ C ​​ថ្មី​ផងដែរ​​​​​ ។​​ចំណែលឯផ្នែក​ខាងក្នុង​​​របស់​​​រថយន្ត​​ Mitsubishi ASX នេះ​​​​​​​​វិញ​​ មាន​ភិន​ភាគ​ស្រដៀងទៅ​នឹង​រថយន្ត​ Renault Captur ​​ដែរ​​​​​​គ្រាន់​តែខុស​ត្រង់​ទំហំ​អេក្រង់​​​​​​​តែប៉ុណ្ណោះ​​ ។​​

Drive

​​​​​​​​​​​​រថយន្ត​នេះ​​​​​​  ត្រូវបាន​ប្រើប្រាស់​​ជាមួយ​បច្ចេក​វិទ្យា Plug-in Hybrid និង​​ Hybrid EV ដោយ​គេបានបញ្ចូល​នូវទំហំ​ថាមពល​រហូត​ដល់​​ ១0,៥គីឡូវ៉ាត់​​​ម៉ោង​ ដែល​អាចបើកបរ​​​​​​​បាន​ចម្ងាយជិត​ ៥០គីឡូម៉ែត្រ​​ ។​​​

Drive

​​​​ម្យ៉ាង​វិញ​ទៀត​​​​ ចំពោះ​​​ម៉ូដែល​​នេះ​មានជម្រើស​​ច្រើន​​​​ទៅលើ​​​កម្លាំងម៉ាស៊ីន​​ ​​​​​​​​​​​ដោយ​​​​​​ម៉ាស៊ី​នចំណុះ​​ ១,០លីត្រ​ ​​​​​​​Turbocharged ៣ស៊ីឡាំង​ ​ប្រ​អប់លេខ​​​​ដៃ​ ៦​វគ្គ​​ មាន​កម្លាំង​​​​​ ៦៦គីឡូវ៉ាត់​​ ​និង​​កម្លាំង​រមូរ​​​​១៦០ញ៉ូតិន​ម៉ែត្រ​​ ​​​​​​ប៉ុន្តែ​​​បើ​អតិថិជន​មិន​ពេញ​ចិត្ត​​​អាច​​ដំឡើង​មួយ​កម្រិត​ទៀត​​ ​​​ម៉ាស៊ីន​ ១,៣លីត្រ​​​ Turbo ៤ស៊ីឡាំង​ ​ប្រើ​ជា​មួយ​ប្រ​ព័ន្ធ​​​​ mild-Hybrid និងប្រើ​ប្រអប់​លេង​៧​វគ្គអូតូ Dual-cluth automatic មាន​កម្លាំង ១១៨គីឡូវ៉ាត់​​ ​និង​​កម្លាំង​រមូរ​​​​ ២៧០ញ៉ូតិន​ម៉ែត្រ។

Drive

លើសពី​​​នេះ​​ ​​ស​ម្រាប់​​​​កម្រិត​​​​​​​ខ្ពស់​​​​​​​​ដាច់​​​ជាងគេ​​​ ​​មាន​បច្ចេ​កវិទ្យា Plug-in Hybrid ​​ប្រើ​ម៉ាស៊ីន​​​ចំណុះ​​ ១,៦​​​​​លីត្រ​​ ​​​​​​​​​​​​​​​៤​​ ស៊ីឡាំង ​ម៉ូទ័រ​​​អគ្គិសនី​​ ២​​ អាចបង្កើត​​កម្លាំង​​​​ ១១៨គីឡូវ៉ាត់ ​​​​​​​​​​​​និង​ប្រអប់​លេខ​អូតូ​ ​Unique Clutchless automatic transmission​​​ ។

Drive

​​​​​គួរ​បញ្ជាក់​ផងដែរ​​ថា​​ ​​​​ម៉ូដែល​ថ្មី​នេះ​​នឹង​ចាប់​ផ្តើម​​​​ដាក់​លក់​នៅ​អំឡុង​ខែ​មីនា​ ឆ្នាំ២០២៣ នៅ​ប៉ែក​ខាងអឺរ៉ុប​​ ​​​​​និង​​ប្រទេសអូស្ត្រា​លី​​ ប៉ុន្តែ​​​​​នៅ​​​ប៉ែក​ខាងអាស៊ី​​​​​ មិន​ទាន់​​បង្ហើប​​​ដំណឹង​អ្វី​ឡើយ​ សូម្បី​តែតម្លៃ​ក៏មិន​​បញ្ចេញ​​​​​​ផង​៕​

Drive

អត្ថបទ​ដោយ​៖ ព្រឹម​ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia