អនាគតអ្នកប្រើ iPhone ពេលចង់ប្តូរថ្មថ្មីកាន់តែស្រួល ទិញយកមកដោះដូរខ្លួនឯងក៏បានដែរ
Makara Rin
JULY 2 2024
អេឡិចត្រូនិក
305 views
1 min read

អ្នកប្រើប្រាស់ iPhone អាចនឹងកាន់តែស្រួលហើយនៅពេលអនាគត ដោយ Apple កំពុងតែអភិវឌ្ឍលើបច្ចេកវិទ្យាមួយដែលអាចឲ្យការដោះដូរថ្មនៅក្នុង iPhone កាន់តែមានភាពងាយស្រួលជាងមុនដោយមិនមានភាពសាំញ៉ាំឬក៏ទាមទាបច្ចេកទេសខ្លាំងនិងមានឧបករណ៍ច្រើនដូចកន្លែងជាងជួសជុលនោះទេ។

ថ្មីៗនេះបើយោងទៅតាម The Information បានឲ្យុដឹងថា Apple កំពុងតែអភិវឌ្ឍលើបច្ចេកវិទ្យាប្តូរថ្មបែបថ្មី ដែលវាគឺជាការអនុលោមទៅតាមច្បាប់ដែលបានចែងដោយសហភាពអ៊ឺរ៉ុប ពោលគឺតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ឬក្រុមហ៊ុនអេឡិចត្រូនិចផ្សេងៗត្រូវធ្វើយ៉ាងឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការដោះដូរថ្មនៃឧបករណ៍ប្រើប្រាស់ដោយខ្លួនឯង ដោយគេនឹងអនុវត្តនៅក្នុងឆ្មាំ ២០២៥ ខាងមុខនេះ។

06 X6 Fr F7mp J W7 Kg12x1 Dj Hq 3 

ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Apple គឺបាននឹងកំពុងធ្វើការជាមួយនឹងរឿងនេះហើយដើម្បីលែងឲ្យអ្នកប្រើប្រាស់ពិបាកតទៅទៀត។ ហើយបើនិយាយពីវិធីសាស្រ្តចាស់កន្លងមកដែលគេធ្វើសម្រាប់ការផ្លាស់ប្តូរថ្មក្នុង iPhone គឺវាមានភាពពិបាក ដោយសារតែយើងត្រូវការជំនាញក្នុងការ ការប្រើប្រាស់ឧបករណ៍ច្រើន ម្យ៉ាងវិញទៀតក្នុងករណីកំឡូងពេលដោះ មានបញ្ហាដាច់ទ្រនាប់កៅស៊ូរក៏វាអាចនឹងធ្វើឲ្យឡើងកំដៅដែរ​ ហើយនៅពេលដែលប្តូរថ្មថ្មីក៏យើងត្រូវការប្តូរដោយបច្ចេកទេសត្រឹមត្រូវដែរទើបមិនមានបញ្ហា។

 ១

២

យ៉ាងណាមិញសម្រាប់បច្ចេកវិទ្យាថ្មីដែល Apple គ្រោងនឹងអនុលោមទៅតាមសហភាពអ៊ឺរ៉ុប គេនឹងធ្វើថ្មថ្មីដែលប្រភេទ លោហៈធាតុវិញជាជាងការប្រើថ្មដូចបច្ចុប្បន្នហ្នឹង ដែលថ្មហ្នឹងគឺវានឹងមានតង់ស្យុងទាប ឬក៏ហៅថា Low voltage អ៊ីចឹងវាអាចឲ្យយើងដោះដូរបានលឿនជាងមុនមិនសូវមានបញ្ហា។ ហើយសម្រាប់ថ្មហ្នឹងគឺគេអាចនឹងដាក់វានៅលើ iPhone 16 Model ចុងក្រោយ បានន័យថា iPhone 16 Pro and 16 Pro Max, ឬក៏ iPhone 17 Series .

 F Wda U6b Eaa N4vl

F Wdau Ia Ua A1lmi

F Wdau Nb Ia Abg Dm

សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ ទៅលើបច្ចេកទេសមួយនេះ?​ ចុះបើគេធ្វើទូរស័ព្ទដែលមានសន្ទះអាចដោះថ្មបានដូចមុនគិតថាល្អអត់?

 CTA

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia