ធំមែន! រដ្ឋត្រៀមដីជាង ១៩០០ហិកតា នៅតំបន់១នេះ នៃខេត្តរតនគិរី ដើម្បីសាងសង់ព្រលានយន្តហោះ
SOKLY - កូនផ្កាឈូក
SEPTEMBER 3 2025
ឱកាស
288 views
1 min read

ជាដំណឹងដ៏គួរឱ្យរីករាយមួយ ដែលរដ្ឋាភិបាលកំពុងរៀបចំនីតិវិធីក្នុងការអភិវឌ្ឍគម្រោងអាកាសយាន្តដ្ឋានថ្មីមួយ នាភូមិភាគឦសានប្រទេសកម្ពុជាយើង ពោលគឺស្ថិតនៅក្នុងខេត្តរតនគិរី។ នេះបើយោងតាមការចុះផ្សាយរបស់របស់ផេកផ្លូវការ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពដដែលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានរតនគិរីថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាមួយនឹងផ្ទៃដីប្រមាណជាង ១៩០០ ហិកតា។

គួរជម្រាបផង ក្រោមការយកចិត្តទុកដាក់ស្នើសុំពីសំណាក់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តរតនគិរីសង្ឃឹមថាគម្រោងនេះនឹងលេចចេញជារូបរាងឡើងឆាប់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគ និងកំណើនភ្ញៀវទេសចរណ៍ ហើយផ្តល់ឱកាសការងារ ក្នុងនោះអ្នកប្រកបរបរក្រៅប្រព័ន្ធដូចជា រថយន្តតាក់ស៊ី អ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះផងដែរ៕

536281910 773568768760147 177534358569961122 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia