​​​​​​​Pepsi កក់​ ១០០គ្រឿង តាំងពី​៥ឆ្នាំមុន!​ ឥឡូវ​​​​​​ Tesla Semi ​ចាប់​​ផ្តើម​​​ផលិត​​​​ ឮថា​តម្លៃជាង​១៨ម៉ឺន$​
Pheakdey Prem
OCTOBER 7 2022
យានយន្ត
582 views
2 mins read

​​​ថ្មីៗ​នេះ ​​​​មេ​ធំ​របស់​ក្រុមហ៊ុន​​ Tesla ​​​លោក​​ Elon Musk បាន​ប្រកាស​​ក្នុង​ Twitter  កាល​​ពី​ថ្ងៃទី​៦ ខែ​​តុលា ថា​រថយន្ត​កុង​តា​ន័រ​​អគ្គិសនី​​  Tesla Semi នឹង​ចាប់​​ផ្តើម​​​​បើ​យុ​ទ្ធ​នា​ការ​​​បើ​ក​ដំណើរ​​ការខ្សែ​សង្វាក់ផលិត​​ពី​ពេល​នេះតទៅ​​​​​​​​​​ ​​​។ មួយ​វិញទៀត​​ក្រុមហ៊ុន​ Pepsi ​​ដែល​​​បាន​​កក់​ Tesla Semi ​ចំនួន​ ១០០គ្រឿង​​​​​តាំង​ឆ្នាំ​៥មុន​ Tesla អះ​អាង​ថា​នឹង​ទទួលរថយន្ត​នេះ​បាន​មុន​​គេ​​បង្អស់​​នៅ​ពេល​វេលា​ជាក់​លាក់​​ ថ្ងៃទី​១ ខែ​ធ្នូ​ ឆ្នាំ២០២២ ​ខាងមុខ​នេះ​ ។​

Screenshot 2022 10 07 133450

​​បើ​យោងតាម​​​​​ការ​ចេញ​ផ្សាយ​របស់​​​សារព័ត៌មាន​​ CNBC បាន​ឲ្យដឹង​ថា​​ ​​ក្រុមហ៊ុន​​  PepsiCO ​​បាន​​ធ្វើ​ការ​​កក់​រថយន្ត​​កុង​តាន័រ Tesla  Semi ចំនួន​​១០០​គ្រឿង​​ ចាប់​តាំង​ពី​ Tesla បាន​ប្រកាស​​នូវ​​ Concept រថយន្ត​ខ្នាតធំ​នេះ​ដំបូងនៅឆ្នាំ​​២០១៧​​ មក​ម្លេះ​ ។​​ ផ្ទុយ​​ទៅ​​វិញ​​ ​​​​​​គម្រោង​​ការ​នៃ​ខ្សែ​សង្វាក់ផលិត​​​ Tesla Semi នេះ​​ត្រូវ​បាន​​អាក់​ខាន​ និង​ផ្អាក់​ការផលិត​ជាច្រើន​​​ដង​ រហូតមក​ពេល​នេះ​ ទើប​ Tesla ប្រ​កាសជាផ្លូវ​ការ​​នឹងផលិត​​រថយន្ត​​ខ្នាតធំ​​នេះ​​​​​​​ចាប់​ពី​​​ថ្ងៃប្រកាសនេះតទៅ​។​

0 Cea1b8b0 860f 496b 8450 C51416b4c6ee 1200x

​​​​​​ម្យ៉ាង​វិញ​ទៀត​​​​​​​​ Tesla Semi ​ត្រូវបាន​គេ​រំពឹង​ថា​​​​​​នឹង​មាន​តម្លៃ​ $180,000​​​ ក្រោយ​​​​ពី​​​​​​​​​​ការ​កាត់​​ពន្ធ​​​​ចំនួន​ ​​​​​​​​$40,000 នៅសហរដ្ឋអាមេរិក​​។

Feb Kjaxwya Avw Xn (1)

​​​​​​​​​​​​​បើ​យោងតា​ម​​​​សម្តី​​​​របស់លោក​​​ Elon Musk បាន​បញ្ជាក់​នៅក្នុង​អាខោន​ Twitter ថា Tesla Semi ​​មាន​សមត្ថភាព​​​​បើ​កបរ​​​ចម្ងាយរហូត​ដល់​ 805Km ​ដោយ​​​​គ្រាន់​​តែសាក​ថ្ម​​ពេញ​ម្តង​ ។​​ ​​​ប៉ុន្តែ​​​​​​​​​​គេ​មិន​ទាន់​ដឹង​ថា​​​​​​ Tesla នឹង​មាន​គម្រោង​​​ផលិត​​​​រថយន្ត​ខ្នាត​​ធំ​នេះចំនួន​កំណត់​ប៉ុន្មានឡើយ​​ ៕

​អត្ថបទ​ដោយ​​៖ ព្រឹម​ ភក្តី​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia