ឡានសាំង + អគ្គិសនី និងរថយន្តអគ្គិសនីសុទ្ធ គួររើសយកមួយណា? ខណៈអ្នកជំនាញផ្នែករថយន្ត លោក រ៉ុងសុង សូដាលាភ លើកឡើងបែបនេះ
Khunna - ឃុនណា
AUGUST 20 2025
យានយន្ត
255 views
2 mins read

នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា កំណើនរថយន្តថ្មីៗមានការកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះមានទាំងរថយន្ត សាំង+អគ្គិសនី(PHEV) និងរថយន្តអគ្គិសនីសុទ្ធ(EV) ផងដែរ ។

Photo 2025 08 20 13 25 33

សំណួរសួរថា តើរវាងរថយន្តអគ្គិសនី +សាំង (PHEV) នឹងរថយន្ត(EV) បងប្អូនខ្មែរយើងគួរតែជ្រើសរើសមួយណា?

រថយន្តអគ្គិសនី +សាំង (PHEV) គឺជា រថយន្តដែលប្រើប្រាស់ថាមពលពីរក្នុងប្រព័ន្ធរថយន្តទាំងមូល មានទាំងថាមពលម៉ាស៊ីនចំហេះក្នុង និងថាមពលរបស់ម៉ូទ័រអគ្គិសនី ហើយមានឌុយសាកពីខាងក្រៅ មិនតែប៉ុណ្ណោះវាក៏អាចបើកបរដោយប្រើប្រាស់មុខងារអគ្គិសនីសុទ្ធផង និងមុខងារម៉ាស៊ីនចំហេះក្នុងផង។ រីឯរថយន្តអគ្គីសនី (EV) គឺជារថយន្តដែល​​ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសាធ។

Photo 2025 08 20 13 25 16

យោងតាមកិច្ចសម្ភាសន៍របស់ចាបខៀវ (Technology Cambodia) ជាមួយអ្នកជំនាញផ្នែករថយន្ត លោក រ៉ុងសុង សូដាលាភ ស្ថាបនិក និយាយពីឡាន TAC (Talking About Car) បានប្រាប់ឱ្យដឹងថា៖

Photo 2025 08 20 14 47 45

សម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់រថយន្តចុះខេត្តផង និងធ្វើដំណើរក្នុងក្រុងផង អ្នកគួរតែប្រើប្រាស់រថយន្តសាំង​ + អគ្គិសនី នោះក៏ដោយសារតែរថយន្តប្រភេទនេះ គឺវាប្រើប្រាស់ថាមពលម៉ាស៊ីនចំហេះក្នុងផង និងអគ្គិសនីផង ដែលធ្វើឱ្យរយៈចម្ងាយនៃការបើកបររបស់រថយន្ត ប្រភេទនេះអាចឈានដល់រាប់ពាន់គីឡូម៉ែត្រ។

Close up of a Hand Pouring Fuel Into a Car Royalty Free Image 1584165892

រថយន្តប្រភេទនេះគឺវា​សន្សំសំចៃខ្ពស់ទាំងការបើកបរចុះខេត្តច្រើន​ និងប្រើប្រាស់ក្នុងក្រុងផងដែរ។ ហើយលោកក៏បានបន្តផងដែរថា សម្រាប់បងប្អូនដែលទើបតែប្រើប្រាស់រថយន្តដំបូង គួរតែជ្រើសរើសរថយន្តសាំង + អគ្គិសនី (PHEV) មុននឹងផ្សាំខ្លួនក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ។

Electric Car Power Charging

មួយវិញទៀតសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងទីក្រុងច្រើន អ្នកទាំងអស់គ្នាគួរតែជ្រើសរើសរថយន្តអគ្គិសនី (EV) ជាជាងការជ្រើសយករថយន្ត សាំង + អគ្គិសនី (PHEV)។ មូលហេតុ ក៏ដោយសារតែរថយន្តអគ្គិសនី គឺមានថាមពលថ្មធំ ជាងរថយន្តសាំង + អគ្គិសនី ដែលវាអាចបើកបរមុខងារអគ្គិសនីសុទ្ធបានរយៈចម្ងាយឆ្ងាយរហូតដល់រាប់រយគីឡូម៉ែត្រ ឧទាហរណ៍: (រថយន្តអគ្គិសនី Mazda EZ6 អាចបើកបរបានចម្ងាយ 600 គីឡូម៉ែត្រជាង​)  បើយើងប្រៀបធៀបជាមួយរថយន្ត សាំង + អគ្គិសនី គឺវាខុសគ្នាច្រើន ពោលគឺរថយន្តអគ្គិសនី សន្សំសំចៃជាង និងល្អជាង ក្នុងលក្ខខណ្ឌមានតម្រូវការប្រើប្រាស់ក្នុងក្រុងច្រើន។

Photo 2025 08 20 13 25 21

លោក រ៉ុងសុង សូដាលាភ ក៏បានបន្តលើកឡើងថា​ សម្រាប់បងប្អូនដែលមានរថយន្ត ម៉ាស៊ីនចំហេះក្នុង ឬរថយន្ត Hybri PHEV ជាគ្រឿងទី ១​ ហើយ ប្រសិនបើបងប្អូនចង់ប្រើប្រាស់រថយន្តគ្រឿងទី ២ ដូច្នេះគួរតែសាកល្បងជាមួយនឹងរថយន្តអគ្គិសនីសុទ្ធ (EV)

20 Under 40 1638464655

គូសបញ្ជាក់ផងដែរថា បើអ្នកទាំងអស់គ្នាចង់សាកសួរព័ត៌មាន ឬទិញរថយន្ត ឬក៏ត្រូវការអ្នកប្រឹក្សាយោបល់ផ្នែកឡាន អាចសាកសួរព័ត៌មានបន្ថែមពីអ្នកជំនាញផ្ទាល់គឺលោក រ៉ុងសុង សូដាលាភ។ សូមធ្វើការតាមដានបន្ថែមពីរថយន្តនៅលើគេហកទំព័រហ្វេសប៊ុក និយាយពីឡាន TAC (Talking About Car) 

Acc Fb

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia