មុននឹងសម្រចចិត្តទិញម៉ូតូកម្លាំងលើសពី 125cc ត្រូវមានបណ្ណបើកបរសិន ប្រយ័ត្នពេលខុសប៉ូលិសហៅសួរ
Pheakdey Prem
JULY 8 2022
យានយន្ត
1.5 K views
2 mins read

បងប្អូន​ដែលត្រៀម​សម្រេចទិញ​ម៉ូតូ​​ដែលមាន​កម្លាំងលើសពី​ 125cc ក៏ដូចជាអ្នក​ទិញ​រួច​ហើយតែមិន​ទាន់​បាន​ទៅធ្វើ តម្រូវឲ្យមាន​​នូវបណ្ណ​បើកបរ​​ប្រភេទ <<ក​>>​ ដែល​ជា​​បណ្ណបើកបរ​សម្គាល់​​​​នូវ​​​​ប្រភេទ​​តូ​ចក្រយានយន្ត​ ​​​​ម៉ាស៊ីនម៉ូតូមាន​ស៊ីឡាំង​​ទំហំ​លើសពី​​ 125 cc​ ត្រូវតែធ្វើបណ្ណបើកបរជាដាច់​ខាត​ បើពុំដូច្នោះទេ ប្រយ័ត្ន​​​​មាន​បញ្ហា​​ប៉ូលិស​ហៅ​សួរនាំ​​​វែងឆ្ងាយ​ច្រើន​​ ។​

​​បើ​​យោង​តាមសាក​សួរ​​តាម​​​​​រយ:​​​ពី​​​ក្រុមឆ្លើយតប​​​​​ Hotline 1275 របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹងថា​ ម្ចាស់​​​ម៉ូតូ​​​ដែលមាន​ម៉ាស៊ីន​​​​​​ស៊ីឡាំង​​ទំហំ​លើសពី​ 125cc តម្រូវឲ្យមាន​​​​​​​​បណ្ណ​បើក​បរ​​​​​​​​​​ប្រភេទ <<ក>> ជាចាំបាច់​ ​។​ ចំណែកឯការធ្វើ​បណ្ណ​បើក​បរត្រូវ​មាន​​​ឯកសារ​យោង​​មួយ​ចំនួន​ខាងក្រោម៖​

  • ​​លិខិតបញ្ជាក់​អត្តសញ្ញាបណ្ណ ១ សន្លឹក​​ (អាចបញ្ជាក់​​​នៅ​សាលាស្រុក​ឬ​ ខណ្ឌដែលបងប្អូនរស់​នៅ​)
  • រូបថត​​​ ​​៤X៦ ​​មាន​ផ្ទៃខាងក្រោយ​ពណ៌ស ចំនួន​ ៣ សន្លឹក​ (​ប្រសិន​​​​​)
  • ​​​លិខិតបញ្ជាក់​​​ពី​កាយស​ម្ប​ទា​​​​​ពី ១​ សន្លឹ​ក​​
  • ​​បន្ទាប់​​ពី​មាន​ឯកសារ​ទាំង ៣ នេះអាចទៅ​​ប្រឡង​យក​បណ្ណ​បើក​បរ ​នៅទីតាំង​​ស្តី​ការ​ក្រសួងសាធារណការ និងដឹកជញ្ចូន​ ​​​សម្រាប់អ្នក​នៅទីក្រុងភ្នំពេញ​ ​រីឯ​អ្នកនៅតាមបណ្ដាខេត្តត្រូវ​ទៅ​កាន់ ច្រក​ចេញ​ចូលតែមួយ​ ដែលស្ថិត​​ក្នុង​សាលាខេត្ត​​​ដែលលោកអ្នករស់​នៅ​ ។

    ម្យ៉ាង​វិញ​ទៀត ក្នុងប្រឡងយក​បណ្ណ​បើកបរ​ មាន​​ ២ ដំណាក់កាល​ ៖

    ដំណាក់កាលទី​១ គឺ​ប្រឡង​​កាន់​ចង្កូត​​​​

    ដំណាល់​កាលទី​២ គឺ​ប្រឡងឆ្លើយសំណួរ​​​​​

    ​​​ គួរបញ្ជាក់​​​ ​​សម្រាប់​​​បងប្អូន​ដែលមាន​ម៉ូតូ​​កម្លាំង​ ក្រោម​ 125cc មិនចាំបាច់​ធ្វើបណ្ណ​បើក​បរឡើយ ។​ ហើយក៏សូម​ជំរាប​ផងដែរ​ថា​​ បងប្អូន​​ដែល​មាន​​ម៉ូតូ​​​កម្លាំ​ងលើសពី​ 125cc  គួរតែ​​​​ទៅ​​ធ្វើ​បណ្ណ​​​បើក​បរ ដើម្បីដឹងច្បាស់​​​​​នូវក្បួន​ច្បាប់​នៃការបើកបរ​ ព្រម​ទាំងជៀសវា​ងពី​ការផ្អាក​វិន័យ​​​​ ក្នុងរូបភាពណា​មួយ​​​​​​​​​របស់​ប៉ូលិសចរាចណ៍​​ ។​ សម្រាប់​​ព័ត៌មាន​បន្ថែម​អាចទាក់ទងតាមរយ:ទូរស័ព្ទ 1275 របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕

    អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia