ក្បួនឡានប្រធានាធិបតីភាគច្រើន សុទ្ធតែប្រើឡាន Chevrolet មួយសេរ៊ីនេះ តាមពិតមកពីមូលហេតុបែបនេះសោះ
Lee Then
JANUARY 21 2025
យានយន្ត
188 views
4 mins read

បងបង្អូនប្រហែលឆ្ងល់ហើយថាមិនបានជា Chevrolet Suburban គឺជារថយន្តដែលត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសេវាការពារជាតិអាមេរិក និងសម្រាប់ការប្រើប្រាស់ដោយមន្ត្រី។ នេះជា​ព័ត៌មានលម្អិតដែលបញ្ជាក់ពីមូលហេតុដ៏សំខាន់ដែល Suburban ត្រូវបានជ្រើសរើសដោយកងកម្លាំងការពារ ឬហៅថា Secret Service មិនចង់អូសក្រឡាច្រើនទេហើយនេះគឺជា ៦ចំនុចសំខាន់ៗ៖

62bdb31234938100189fbfce
Secret Service Apologizes After Breaking Into Massachusetts Salon to Use.jpg

1. សមត្ថភាពល្អឥតខ្ចោះ

ការចំណាយសាំងប្រកបដោយប្រសិទ្ធភាព: Chevrolet Suburban ប្រើម៉ាស៊ីន V8 ដែលត្រូវបានបញ្ចូលបច្ចេកវិទ្យា Dynamic Fuel Management (DFM)Active Fuel Management (AFM) ដែលអាចបិទស៊ីឡាំងមួយចំនួនពេលការជិះមិនចាំបាច់ប្រើកម្លាំងទាំងអស់។ ដោយសារបច្ចេកវិទ្យា ធ្វើឱ្យមានការចំណាយប្រេងប្រកបដោយប្រសិទ្ធភាពប្រសើរជាងមុន អាចសន្សំពេលជិះផ្លូវហាយវេ ឬកំពុងដំណើរការល្បឿនមធ្យម (cruising speed) ការរចនាម៉ាស៊ីនល្អ បន្ថយការរំញោចពីប្រព័ន្ធដំណើរការនៅលើសន្ទះបង្ហូរប្រេង មានសមត្ថភាពដឹកទំនិញ ឬសម្ភារៈសន្ដិសុខជាច្រើន អាចផ្ទុកទំនិញបានរហូតដល់ 8,300 ផោន (3,764 គីឡូក្រាម)រថយន្តមានរួមបញ្ចូលប្រព័ន្ធ 4WD និង Auto 4WD ដើម្បីជួយក្នុងការជិះក្នុងលក្ខខណ្ឌផ្លូវលំបាក ឬការដឹកជញ្ជូនក្នុងតំបន់លំបាកដោយសារប្រព័ន្ធជើងក្រោមមានសភាពធន់មាំ និងទំហំធំទូលាយ។
Chevrolet Suburban មានជម្រើសម៉ាស៊ីនចម្បង 3 ប្រភេទ៖
ម៉ាស៊ីន V8, 5.3-Liter កម្លាំង: 355 សេះ (horsepower) កម្លាំងរមួល (Torque): 519 Nm សម្រាប់ការស៊ីសាំង ប្រមាណ 12.4-13.8 លីត្រ/100km
ម៉ាស៊ីន V8, 6.2-Liter កម្លាំង: 420 សេះ (horsepower) កម្លាំងរមួល (Torque): 624 Nm សម្រាប់ការស៊ីសាំង ប្រមាណ 13.8-15.7 លីត្រ/100km
ម៉ាស៊ីន Turbo-Diesel, 3.0-Liter កម្លាំង: 277 សេះ (horsepower) កម្លាំងរមួល (Torque): 623 Nm សម្រាប់ការស៊ីសាំង ប្រមាណ 8.5-9.7 លីត្រ/100km

2024 Chevy Tahoe Tow Social.jpeg

2. សុវត្ថិភាព និងការពារជីវិត

Chevrolet Suburban ត្រូវបានបំពាក់បច្ចេកវិទ្យាឆ្លាតវៃដើម្បីការពារអ្នកដំណើរ ដូចជា ប្រព័ន្ធសុវត្ថិភាពច្រើនស្រទាប់ទាំងបច្ចេកវិទ្យានិងកម្រាស់សាច់ដែក មានភាពរឹងមាំដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដោយឡែករចនាសម្ព័ន្ធរថយន្តធ្វើឱ្យមន្ត្រីមានសុវត្ថិភាពក្នុងពេលមានស្ថានភាពពេលមានគេវាយប្រហា។

Barack Obamas Presidential Motorcade En Route to Camp Victory 4 7 09 2.jpg

3. ទំហំធំទូលាយ

ទំហំធំល្មមអាចផ្ទុកអ្នកដំណើរ និងគ្រឿងបំពាក់សំខាន់ៗជាច្រើនសម្រាប់សេវាការពារជាតិអាមេរិក និងសម្រាប់ការប្រើប្រាស់ដោយមន្ត្រីរាជការឬក៏ នៅក្នុងសេវាកម្មរបស់ Secret Service។ ផ្នែកខាងក្នុងមានទីតាំងធំសម្រាប់អ្នកការពារសន្តិសុខអោយមន្រ្តីដែលនៅខាងក្នុងរងយន្តជៀសផុតពីការវាយប្រហាផ្សេងៗដែលអាចប្រើសេវាកម្មនៅក្នុងរថយន្ត។

44348890351 06485e0e4a O Scaled.jpg

4. រចនាបែបប្រណិត និងមានប្រសិទ្ធភាព

Chevrolet Suburban មានរចនាបែបសាមញ្ញ ប៉ុន្តែប្រកបដោយភាពប្រណិត រចនាម៉ូដ SUV ផ្តល់ភាពងាយស្រួលក្នុងការជិះលើផ្លូវគ្រួសខ្សាច់ ឬផ្លូវភ្នំ។ បើនិយាយពីការ។
រចនាផ្នែកខាងក្រៅ Suburban ផ្តល់រចនាល្អឥតខ្ចោះជាមួយ ភ្លើង LED ទំនើបមុខ និងក្រោយ វាជាថយន្ត SUV ដែលមានទំហំធំដែលបង្កើតអារម្មណ៍នៃភាពគួរឱ្យទុកចិត្ត សំបកកង់និងរចនាឡើងសម្រាប់ផ្លូវគ្រួសខ្សាច់ Suburban បំពាក់កង់ធំជាមួយជម្រើស All-Terrain ដែលអាចប្រើបានល្អនៅលើផ្លូវលំបាក។
រចនាផ្នែកខាងក្នុង Suburban មានការប៊ីនក្នុងធំទូលាយដែលអាចអង្គុយបានរហូតដល់ 7-8 នាក់ កៅអីស្បែក និងប្រព័ន្ធកម្តៅ/ត្រជាក់បំពាក់ក្នុងកៅអី។
បច្ចេកវិទ្យាទំនើប មានអេក្រង់ (Infotainment) ទំហំ 10.2 អ៊ីញ ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto។ប្រព័ន្ធសំឡេង Bose ទំនើបផ្តល់បទពិសោធន៍សំឡេងល្អបំផុតក្នុងពេលធ្វើដំណើរ។
វាក៏បានបំពាក់មកជាមួយនិងប្រព័ន្ធស្កេនផ្លូវ (Terrain Modes) ដោយវាអាចស្កេនលក្ខណៈផ្លូវ និងកែសម្រួលប្រអប់លេខអោយសមស្រប។
គ្រឿងពិសេសបំពាក់ប្រព័ន្ធ Magnetic Ride Control ដែលកែសម្រួលស្កេនផ្លូវតាមរយៈម៉ាញេទិក ដើម្បីធានាភាពរលូនខ្ពស់ទោះនៅលើផ្លូវលំបាកក៏ដោយ។

F8b9ce859bfff3b676844c8f675e7337

5. ប្រព័ន្ធបច្ចេកវិទ្យាទំនើប

Suburban មានប្រព័ន្ធទំនាក់ទំនងស៊េរីថ្មីដែលអាចគាំទ្រដល់ការប្រើប្រាស់គ្រឿងបច្ចេកវិទ្យារបស់មន្ត្រី។
មានប្រព័ន្ធការពាររបស់ OnStar ដើម្បីធានាសុវត្ថិភាព។
OnStar គឺជាបច្ចេកវិទ្យាសុវត្ថិភាព និងសេវាកម្មទំនាក់ទំនងឆ្លាតវៃដ៏ល្អឥតខ្ចោះសម្រាប់ Chevrolet Suburban សេវាកម្មឆ្លើយតបពេលមានហេតុការណ៍បន្ទាន់ (Emergency Services) ប្រសិនបើមានគ្រោះថ្នាក់ ឬករណីចាំបាច់ អ្នកបើកបរ អាចទំនាក់ទំនងទៅ OnStar Advisors ដើម្បីស្នើសុំជំនួយឆាប់រហ័ស។ ការរកមើលរថយន្តដែលបានបាត់បង់ (Stolen Vehicle Assistance) ប្រព័ន្ធ OnStar អាចកំណត់ទីតាំងរថយន្តបានក្នុងករណីបាត់បង់ឬត្រូវគេលួច ការជួយបើកទ្វារ (Remote Access) ទ្វារតាមរយៈទូរស័ព្ទឆ្លាតវៃដោយប្រើកម្មវិធី OnStar ហើយសម្រាប់បច្ចេកវិទ្យាសុវត្ថិភាពលើផ្លូវគឺជាប្រព័ន្ធបង្ហាញព័ត៌មានពីសង្គ្រោះបន្ទាន់លើផ្លូវ។
បច្ចេកវិទ្យាដែលមាននៅក្នុង Chevrolet Suburban ត្រូវបានរចនាឡើងសម្រាប់ជួយអ្នកបើកបរ និងមន្ត្រីទូទៅ ដោយផ្ដោតទៅលើ សុវត្ថិភាព, ភាពងាយស្រួល, និងសមត្ថភាព។ វាបានក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល និងសេវាការពារសន្តិសុខ របស់អាមេរិច។

Hero Photo Chevy.jpg

6. ប្រវត្តិប្រើប្រាស់យូរអង្វែង

Chevrolet Suburban ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិកអស់ជាច្រើនទសវត្សរ៍ ដោយព្រោះមានភាពទុកចិត្ត និងប្រសិទ្ធភាព។ Chevrolet Suburban ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក សម្រាប់ជាច្រើនទសវត្សរ៍ ហើយបានក្លាយជារថយន្តសំខាន់ក្នុងសេវាការពារសន្តិសុខជាតិ និងការប្រើប្រាស់ដោយមន្ត្រីរាជការ។ រថយន្ត Suburban បានចាប់ផ្តើមបង្កើតតាំងពី ឆ្នាំ 1935 ហើយត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់។
ការប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក៖ Chevrolet Suburban ចាប់ផ្តើមទទួលការគោរពថ្នាក់ជាសាធារណៈ និងដឹកជញ្ជូនសម្រាប់មន្ត្រីរដ្ឋាភិបាល ចាប់តាំងពី ចុងសតវត្សទី 20។ ចាប់ពី ទសវត្សរ៍ 1990 មកម៉ាក Suburban បានក្លាយជារថយន្តសំខាន់សម្រាប់ សេវាការពារសន្តិសុខប្រឆាំងនឹងគ្រោះថ្នាក់ ដោយសារសមត្ថភាពរឹងមាំ និងមានសុវត្ថិភាព។ បច្ចុប្បន្ននេះ Chevrolet Suburban ជាសេវាកម្មផ្លូវការរបស់សន្តិសុខសាធារណៈ និង សេវាការពារមន្ត្រីប្រធានាធិបតី (Presidential Protection Detail) នៅក្នុងសេវាកម្មរបស់ Secret Service។ ហើយបើបងប្អូនស្រលាញ់អាចទាក់ទងទៅកាន់ Chevrolet Cambodia បាន

 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia