​លេង​​មែន​ទែន​ហើយ​​​! ​​​រដ្ឋ​មួយ​នេះ​ ​​​​​នៅ​​អាមេរិក​​​​​​ធ្វើ​ការ​​ Ban កម្មវិធី​ TikTok មិន​ឲ្យ​ប្រើប្រាស់​
Pheakdey Prem
MAY 18 2023
អេឡិចត្រូនិក
394 views
1 min read

​ថ្មី​ៗ​នេះ​​​​ ​នៅ​​សហរដ្ឋ​អាមេរិក​​ ​​​​​មាន​រដ្ឋ​​​​​មួយ​​​​​​ឈ្មោះ​​ថា​ Montana បាន​​​ធ្វើ​សម្រេច​ចិត្ត​​​​​មុន​គេ​​​​ ក្នុងការ​ហាម​​​ឃាត់​​កម្មវិធី​​ TikTok មិន​អនុញ្ញាត​​ឲ្យ​ប្រជាជនរបស់ខ្លួនប្រើ​​​​​​ទៀត​ទេ​ ​ក្រោម​ហេតុផល​​​​​​​​​​​​ការ​ពារប្រជាជនខ្លួន​ពីការប្រមូល​ទិន្នន័យ​ ស៊ើបការ​ណ៍សម្ងាត់​ពី​​​​កម្មវិធី TikTok ដោយ​មាន​អ្នក​គ្រប់​គ្រងពីក្រោយ​ជារដ្ឋាភិបាល​ចិន។ នេះបើយោង​តាម​​​​​​​​ប្រភព​​​​ពី​​ REUTERS។​

America may be a step closer to banning TikTok

សម្រាប់​ការ​​ហាម​​ឃាត់​នេះ​ ​​​លោក​ Greg Gianforte ​​​​ចៅហ្វាយ​​ក្រុង​ Montana ​លើក​ឡើង​ថា ៖ ​​​​​ដើម្បី​​ការពារ​​ពី​កា​​​ស៊ើបការណ៍​យ៉ាងសម្ងាត់​​តាម​​​​​រយ:កម្មវិធី TikTok ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ ១៥០លាន​​​នាក់ទូទាំង​​សហរដ្ឋអាមេរិក ដោយ​​​​​​​​គាត់​សម្រេច​ចិត្ត​ធ្វើ​​​​ការ​​ Ban ​កម្មវិធី TikTok នេះមុន​​គេ​​ ក្នុង​ចំណោម​រដ្ឋ​ទាំងអស់​​នៅ​អាមេរិក។

Licensed Image

​​​​​​​​​​​​ទាក់​ទង​នឹងការ​​​​​​​​​​ហាម​ប្រាម​នេះដែរ​​ ​​​​​​គឺ​មិន​​ទាន់​មាន​ការ​​​ផាក​​វិន័យតាម​​ច្បាប់​​ណាមួយ​ ទៅ​​ប្រជាជន​​ដែល​បាន​​ប្រើ​ប្រាស់​កម្មវិធីនេះនៅឡើយ​ទេ​ ប៉ុន្តែច្បាប់​នេះនឹង​ត្រូវ​ដាក់​ចូល​ក្នុង​ធរមាននៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ២០២៤ ​​​​​ពេល​​នោះ​ប្រសិន​មានល្មើស​នឹងច្បាប់នេះ​​ អាចនឹងមាន​បញ្ហាប្រឈម​មុន​នឹងច្បាប់​ ​ឬ​ត្រូវ​នឹង​មាន​ការ​ផាក​វិន័យ​ជាដើម​។​

America may be a step closer to banning TikTok

​​​​​​​​​​​គួរ​ជំរាប​​​ផងដែរ​ថា ​​​យោងតាម​ការ​មជ្ឈមណ្ឌលស្រាវជ្រាវ Pew បាន​ឲ្យ​ដឹងថា​ ក្នុង​ចំណោម​មនុស្ស​ ១៥០លាន​នាក់​នៅ​អាមេរិក​ដែល​លេង​ TikTok ក្នុង​នោះ​​មាន​ ៦៧% ​​​​ជាក្មេង​ជំទង់​មាន​អាយុ​ ១៣ ទៅ ១៧ឆ្នាំ បាន​ប្រើប្រាស់ TikTok ​​​ ហើយ​ ១៦% នៃ​​​​​ក្មេង​ទាំងនោះបាន​និយាយ​ថា​ ពួក​គេ​ប្រើ​កម្មវិធី​​​​​​​​​នេះ​​​​​​​​​​ចំណាយ​ពេលសឹង​តែពេញ​​​ ១​ថ្ងៃ​ ហើយ​ TikTok ក៏ធ្លាប់​បាន​អះ​អាងថា​ ​​​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ខ្លួន​ ភាគច្រើន​ជាមនុស្ស​​វ័យ​​​ ១៨ឆ្នាំ​ ៕

Original

អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia