បែកធ្លាយ! Mitsubishi បញ្ចេញឡាន Concept អនាគតស្អាតខ្លាំងណាស់ ប្រុងយកទៅតាំងបង្ហាញនៅវៀតណាម
Pheakdey Prem
OCTOBER 20 2022
យានយន្ត
332 views
2 mins read

​​​​​ថ្មី​​ៗនេះ​ មាន​ការបែកធ្លាយ​នូវរថយន្ត​​​​​​ស៊េរី​ថ្មី​របស់​ Mitsubishi ​​​ប្រភេទ​ SUV ខ្នាតតូច​​​​​ដែលមាន​រូបរាងស្អាត​មែន​ទែន​ទាំងការ​ឌីគ័រ​​​​ផ្នែក​ខាងក្នុង​ និងខាងក្រៅ​ គឺមាន​ភាពប្លែក​ភ្នែកជាខ្លាំង។​ មួយ​វិញ​ទៀ​ត​ឮ​ដំណឹងថា​រថយន្ត​​ស៊េរី​ថ្មី​នេះដែ​រ​​ យក​ទៅ​តាំងបង្ហាញ​នៅប្រទេស​វៀត​ណាមនៅចុងខែ​នេះ​​។

នេះ​គឺ​ជា​ Mitsubishi XFC ​ដែល​ជា​រថយន្ត​​ Concept ​​​​ត្រកូល​ថ្មី​​ទើប​​ដែល​ខាងក្រុមហ៊ុនជប៉ុន​ទើប​តែ​​​បញ៉ាក់​​អារម្មណ៍​ទស្សនជន​​​​​​​។​ ​ចំពោះ​ការ​ឌីហ្សាញ​​​​​រូបរាងខាងក្រៅ​គឺ​មាន​លក្ខណ:ថ្មី​សឹង​តែទាំង​មូល​​ លើ​ក​លែង​តែ​​​​​អត្តរសញ្ញាណ​​​ចង្កៀងរាងអក្សរ​ T ​គឺបាន​រចនា​​បថ​បែបផែន​ស្រដៀង​​នឹង​ម៉ូដែលផ្សេង​ៗ​ដែរ​​ ប៉ុន្តែ​​​​​​​អ្វី​ដែល​ទាក់​ភ្នែក​ខ្លាំង គឺទៅ​​លើ​​សំណាញ់បាណា​​​​​ ដែលបាន​យក​គម្រូតាម​សំបុក​ឃ្មុំ​​​​​ អមនឹង​​​ចង្កៀង​​LED សម្រាប់​បើ​កបរ​ពេល​ថ្ងៃ​​​​​​​​ ​​៦ជ្រុង​ប្រអប់​ ​​តែបើ​យើង​មើលមួយ​ក្រឡេក​អាច​ច្រឡំ​ថា​​បំពង់​ស៊ីម៉ាំង​នៅ​​​ខាងមុខ​។ ផ្ទុយ​ទៅ​វិញស៊ី​ម៉ាំងរបស់​រថយន្ត​នេះ​ គឺនៅ​ផ្នែកខាងក្រោយ​ ដែ​ល​ការ​​ឌី​ហ្សាញ​​ដូច​គ្នា​នឹង​​​​​​​អំ​ពូល​​ រាងប្រអប់​នោះ​ដែរ​ ។

Mitsubishi Xfc Concept 9

​​​ផ្នែក​ខាងក្រៅ​ស្អាតប៉ុណ្ណឹងហើយ​ ចុះ​ទម្រាំ​ខាងក្នុង​រថយន្ត​ទៀត​មិនស្អាត​យ៉ាង​ណាទៅ​ ​​ដូច​ដែល​បងប្អូន​ទស្សនា​​វិដេអូ​ខ្លី​របស់​ Mitsubishi​ ចឹង ផ្នែកខាងក្នុង​រថយន្ត​គឺមាន​​​ឌី​ហ្សាញ​​ពណ៌​​​​ស្រាល​ៗ ​ស្រទន់​​​​ ​​​​​សូម្បី​តែគ្រឿង​​លម្អ​​​​​ក៏មាន​ពណ៌ស្រទន់​​​​ ដើម្បី​ឲ្យ​អ្នក​បើកបរ​មាន​ផាសុភាព​​​​​ ​និង​អារម្មណ៍​​​ ​Fresh ជាមួយ​ពណ៌​ស្រាល​​ៗ​​ផងដែរ​​ អម​ជាមួយ​នឹងអេក្រង់​​មួយ​ផ្ទាំង​​​​​​​​​ជាប់​គ្នា​ ​​​​​​លៀន​ចេញ​ពី​តាបឡូ​​ និង​ចង្កូត​បែប​ស្ព័រ​មាន​ប៊ូតង់​​ Touch ​ជាច្រើន​​សម្រាប់​បញ្ជា​រ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​ផ្សេង​ៗ និង​ចង្កឹះ​លេខ​​​​​​​បែប​អនាគត​​​​​​ futuristic gearshift ​​,កៅអី​ស្បែកបែបស្ព័រ​​​​​មាន​រន្ធ​ខ្យល់​ចេញ​ចូល Sporty seats ,​​ ព្រម​ទាំង​ដំបូល​កញ្ចក់លាត​សន្ធឹង​ដល់​ក្រោយ​កាប៊ីន​ Long Sunroof ។​

​​​សម្រាប់​ការ​​បើកបរ​​​ ​ខាងក្រុម​ហ៊ុន​ Mitsubishi បាន​អះអាង​ថា​​ រថយន្ត​​ម៉ូដែល XFC ​​​​អា​ច​បើក​បរ​គ្រប់ស្ថាន​ភាព​ផ្លូវ ​​និង​អា​ច​សម្រប​ខ្លួន​គ្រប់​​អាកាស​​ធាតុ​​​ ​​និង​អាចបើកបរ​​បាន​ច្រើ​ន​របៀប​ដូចជា​ ​ផ្លូវ​ធម្ម​តា(ធម្មតា​) ​​ផ្លូវមាន​សំណើម​(Wet) ផ្លូវលំ​ឬផ្លូវគ្រួស (Gravel) និង​​ផ្លូវ​គ្រហីក​គ្រហុក Off-road (Mud ) ជាដើម​។​

Mitsubishi Xfc Concept 39

​គួរបញ្ជាក់​ផងដែរ​ថា​ Mitsubishi XFC Concept  នឹងត្រូវយក​ទៅ​ដាក់​តាំង​បង្ហាញ​​នៅ​​ក្នុងកម្ម​វិធី​ពិព័រណ៌រថយន្ត​​នៅប្រទេស​វៀត​ណាមនៅ​ឆ្នាំ២០២២  Vietnam Motor Show ​ចាប់​ពី​ថ្ងៃទី​២៦-៣០ ខែ​តុលា ។​ គេ​រំពឹង​ថា XFC នឹង​​អាចនឹងចេញ​លក់​នៅ​​ និទាឃរដូវ​ ពីខែ​មករា​ ដល់​ខែឧសភា ឆ្នាំ២០២៣​ ខាងមុខនេះ ។​ ចំណែក​​ឯតម្លៃរថយន្ត​នេះ គេមិន​ទាន់​បាន​បង្ហើប​នៅឡើយ​ទេ​​​​ ៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

Mitsubishi Xfc Concept 9

Mitsubishi Xfc Concept 15

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia