រថយន្តអគ្គិសនី(EV) គឺជារថយន្តដែលអាចដំណើរការដោយម៉ូទ័រអេឡិចត្រូនិច ដែលទាញចរន្តអគ្គិសនីពីថ្មសាក ហើយមានសមត្ថភាពសាកថាមពលពីប្រភពខាងក្រៅបាន ហើយរថយន្តអគ្គីសនីបានផ្តល់ឱ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ជាច្រើនបូករួមទាំងការសន្សំសំចៃខ្ពស់។
រថយន្តអគ្គិសនីគីកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើននៅប៉ែកអឺរ៉ុប ហើយបច្ចុប្បន្ននេះរាជរដ្ធាភិបាលក៏បានកំពុងជំរុញឱ្យមានការប្រើសប្រាស់រថយន្តអគ្គិសនីឱ្យរីកចម្រើនក្នុងប្រទេសកម្ពុជាផងដែរ និងបានគាំទ្រយ៉ាងពេញទំហឹងដល់វិស័យក្រុមហ៊ុនរថយន្តឯកជនឱ្យនាំចូលរថយន្តអគ្គិសនីមកលក់នៅលើទីផ្សារ។
ថ្មីៗនេះ ក្រុមហ៊ុនរថយន្តផ្លូវការ MG Cambodia បានប្រកាសអំពីការមកដល់នូវរថយន្តអគ្គិសនី MG Marvel R ដែលជារថយន្តប្រភេទ SUV អគ្គិសនីជំនាន់ថ្មីនៃអ្នកផលិតជនជាតិអឺរ៉ុប ដែលមានការពេញចិត្តយ៉ាងខ្លាំងចំពោះការរចនាបែបអនាគត, ភាពប្រណិត និងដំណើរការល្អ ហើយថែមទាំងមានផាសុកភាពខ្ពស់ និងមានសមត្ថភាពសាកថ្មបានលឿនបំផុត ដែលបានធ្វើឱ្យរថយន្ត Marvel R បានក្លាយជារថយន្តដ៏ឆ្លាតវៃ និងមានតម្លៃសមរម្យមែនទែន ជាមួយតម្លៃនៅលើទីផ្សារប្រទេសកម្ពុជាត្រឹមតែ ៦ដុំដុល្លារអាមេរិក ឬ ជាង 6x,xxx$ ប៉ុណ្ណោះ។
ក្រុមហ៊ុនចែកចាយផ្លូវការ MG Cambodian បានប្រកាសថារថយន្តអគ្គិសនី MG Marvel R នឹងត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក៏អាចធ្វើការបើកបរសាកល្បងចាប់ពីពេលនេះតទៅបានផងដែរ។ ដូច្នេះ ចាំមើលទាំងអស់គ្នាថាតើរថយន្តអគ្គិសនី MG Marvel R មានចំណុចពិសេសនិងអស្ចារ្យអ្វីខ្លះ?
ក្រុមហ៊ុន MG ពិតជារំភើបជាមួយនឹងការបង្ហាញវត្តមានរបស់រថយន្តអគ្គិសនី MG Marvel R ជាមួយនឹងបច្ចេកវិទ្យាទំនើប, ប្រណិតភាពនៃការបើកបរសម្រាប់រថយន្តប្រភេទ SUV អមជាមួយនឹងការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ100% ដោយមិនមានការបំភាយឧស្ម័នពុលទៅបរិស្ថាន ដែលមានន័យថាការបើកបររថយន្តនេះនឹងមិនបណ្តាលឱ្យមានការរំខានឬផលអវិជ្ផមានណាមួយចូលទៅក្នុងបរិយាកាសទេ ដែលពិតជាប្រសើរនិងល្អសម្រាប់ការជួយដល់បរិស្ថាន។
ជាមួយនឹងរយៈចម្ងាយបើកបរបានឆ្ងាយរហូតដល់ជាង ៤០០គីឡូម៉ែត្រ បានធ្វើឱ្យរថយន្តអគ្គិសនី Marvel R ពិតជាផ្តល់នូវទំនុកចិត្តនិងភាពសុខសាន្តក្នុងការបើកបរឆ្ពោះទៅកាន់បណ្តាខេត្តឆ្ងាយៗ ឬការប្រើប្រាស់ក្នុងទីក្រុងបានយ៉ាងល្អ ស្របពេលដែលអ្នកបើកបរអាចពឹងផ្អែកលើសមត្ថភាពសាកថ្មរហ័សនៅតាមបណ្តាស្ថានីយ៏សាកថាមពលសាធារណៈ (AC) ជាមួយថាមពល 11-kW។ ថ្មសាកថាមពលរបស់ MG Marvel R គឺពិតជាស័ក្តសមជាមួយក្បាលសាកលឿនបំផុត (DC) ដើម្បីផ្តល់ថាមពលរហូតដល់ 80% ក្នុងរយៈពេលសាកត្រឹមតែ 30នាទីប៉ុណ្ណោះ។ វាពិតជាចំណេញទាំងពេលវេលា និងសន្សំសំចៃខ្ពស់លើថ្លៃប្រេងឥន្ធនៈ។
រថយន្តអគ្គិសនី MG Marvel R គឺមិនត្រឹមតែផ្តល់នូវសមត្ថភាពខ្ពស់នៃការធ្វើដំណើរផ្លូវវែងឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានដំណើរការល្អក្នុងការបើកបរផងដែរ។ កម្លាំងអតិបរមាដែលផ្តល់ឱ្យអ្នកប្រើប្រាស់គឺ 212kW ជាមួយនឹងកម្លាំងរមួល 665Nm។ ថាមពលដ៏ខ្លាំងនេះអនុញ្ញាតឱ្យរថយន្ត MG Marvel R បង្កើនល្បឿនបានលឿនពី 0-50 គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែរយៈពេល 1.8វិនាទី និង ពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ។ ល្បឿនខ្ពស់បំផុតគឺត្រូវបានកំណត់នៅ 200គីឡូម៉ែត្រក្នុងមួយម៉ោង។
បើនិយាយអំពីភាពធំទូលាយវិញ និងប្រណិតភាពនៃបច្ចេកវិទ្យាខ្ពស់របស់ Marvel R វិញគឺវាបានរចនាមកជាមួយទំហំស្តង់ដារនៃរថយន្ត SUV គឺប្រវែងបណ្តោយ 4,674 mm, ទទឹង 1,919 mm និងកំពស់ 1,618 mm រួមជាមួយគម្លាតពីកង់មុខទៅកង់ក្រោយទំហំ 2,800 mm ដែលផ្តល់នូវទំហំខាងក្នុងធំល្អលើសពីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬផ្ទុកសម្ភារៈផ្សេងៗ។ ទំហំសម្រាប់កន្លែងដាក់អីវ៉ាន់នៅផ្នែកខាងក្រោយផ្តល់នូវទំហំធំចំណុះ 357L ជាមួយនឹងកៅអីខាងក្រោយបត់រាបស្មើចុះក្រោម វាអាចបង្កើនទំហំកាន់តែធំរហូតដល់ 1,396L.
ខណៈពេលដែលវត្តមានរថយន្ត MG Marvel R បានមកដល់ប្រទេសកម្ពុជាហើយបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅលើទីផ្សារ ជាមួយរថយន្តដ៏ឆ្លាតវៃ, ការផ្តល់ជូននូវតម្លៃដ៏ពិសេស, មុខងារប្រើប្រាស់ទំនើបមានស្តង់ដារ និងការសន្សំសំចៃខ្ពស់ ដែលធ្វើឱ្យរថយន្ត MG អគ្គិសនីនេះនឹងនាំមុខគេនូវរថយន្តអគ្គិសនីដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យ និងរយៈចម្ងាយនៃការបើកបរបានយូរសម្រាប់ការសាកថាមពលមួយពេញ។
ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែម ឬចង់ទៅបើកតេស្តល្បង អាចទាក់ទង់ទៅលេខទូរស័ព្ទក្រុមហ៊ុន MG Cambodia ផ្ទាល់៖ 023 882 552 និងតាមរយ: Telegram ៖ https://t.me/mgcambodiaofficial