រថយន្ត MG GT បែបស្ព័រដែលមានសមត្ថភាពខ្ពស់និងកម្លាំងខ្លាំងហើយកំពុងវាយលុកទីផ្សាររថយន្តប្រភេទស៊ីឌាននៅប្រទេសកម្ពុជា
Pheakdey Prem
MAY 18 2023
PR
2 mins read

ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៅគ្រប់ផ្នែកដូចជារថយន្តប្រភេទ SUV, ប្រភេទ Crossover, ស៊ីឌាន,ភីកអាប់ជាដើមក៏ប៉ុន្តែរថយន្តប្រភេទស៊ីឌាននៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាដែលចូលចិត្តលេងស្ទីលជាមួយរថយន្តបែបស្ព័រដែលបង្ហាញពីរបៀបផ្ទាល់ខ្លួនរបស់ពួកគេនិងសម្រាប់អ្នកដែលចូលចិត្តការជួបជុំឬការធ្វើដំណើរជាក្រុមជាមួយគ្រួសារឬមិត្តភក្តិនាពេលយប់។

2

រថយន្តប្រភេទស៊ីឌានមើលទៅពិតជាមានការរចនារូបរាងបែបស្ព័រយ៉ាងទាក់ទាញហើយផ្តល់ឱ្យអ្នកនូវទំហំធំទូលាយគ្រប់គ្រាន់សម្រាប់អ្នករួមដំណើរចំនួនច្រើននាក់។ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងក៏មានរថយន្តប្រភេទស៊ីឌានជាច្រើនដូចជារថយន្ត MG GT, MG6, Toyota Vois, Honda Civic,... ប៉ុន្តែមួយក្នុងចំណោមទីផ្សាររថយន្តស៊ីឌានគឺមានរថយន្ត MG GT ដែលផ្តល់ឱ្យអ្នកនូវរថយន្តបែបស្ព័រដែលប្រកបដោយផាសុកភាពខ្ពស់អមជាមួយតម្លៃថ្មីដ៏ពិសេសចាប់ពី $34,999 ប៉ុណ្ណោះ។

4

រថយន្ត MG GT គឺជារថយន្តប្រភេទស៊ីឌានដែលមានមុខងារប្រើប្រាស់ទំនើបៗនិងសមត្ថភាពខ្ពស់ក្នុងការបើកបរ ហើយក៏មានតម្លៃសមរម្យ ដែលរថយន្តនេះកំពុងវាយលុកទីផ្សាររថយន្តស៊ីឌាននៅប្រទេសកម្ពុជា។ ចំនុចពិសេសមួយទៀតរបស់រថយន្ត MG GT គឺកម្លាំងម៉ាស៊ីនខ្លាំង ដែលបំពាក់ដោយម៉ាស៊ីនសាំងតួបូចំណុះ 1.5T, 4ស៊ីឡាំងហើយផ្តល់ថាមពល 118kW ឬ 171hp និងកម្លាំងរមួល 250Nm។ កម្លាំងនេះអនុញ្ញាតឱ្យរថយន្ត MG GT អាចរត់បានពី 0 ទៅ 100Km ក្នុងរយៈពេលត្រឹមតែ 8.5 វិនាទីប៉ុណ្ណោះ ដែលធ្វើឱ្យការបើកបរមានសំទុះស្ទុះ និងខ្លាំងបំផុតក្នុងជួរនៃរថយន្តប្រភេទស៊ីឌាន។

5

បន្ថែមលើសពីសមត្ថភាពខ្ពស់របស់រថយន្ត MG GT វាក៏បានបំពាក់មកជាមួយនូវមុខងារប្រើប្រាស់ដ៏ឆ្លាតវៃជាច្រើនដែលធ្វើឱ្យម្ចាស់រថយន្តមានភាពរីករាយក្នុងការបើកបរ។ លក្ខណៈពិសេសទាំងនោះរួមមានគ្រឿងក្រោមដ៏រឹងមាំ, កៅអីពូកស្បែកបែបស្ព័រពណ៌ខ្មៅលាយក្រហមដ៏ប្រណិត, ចង្កូតអេឡិត្រូនិច, អេក្រង់កម្សាន្តHD ទំហំ12.3 អ៊ីញ, កុងទ័រតាប់ឡូឌីជីថល, ប្រព័ន្ធសោរឆ្លាតវៃ និងប៊ូតុងចុចដែលចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, កៅអីអេឡិចត្រូនិច, ដំបូលលើ sunroof, ប៉ូតុងបញ្ចូលលេខ peddle shift control, ប្រព័ន្ធកម្សាន្ត Bluetooth និង Apple CarPlay, រួមនឹងមុខងារជាច្រើនមុខទៀតដែលបានបំពាក់លើរថយន្តស្ព័រនេះ។

6

មិនទាន់អស់ទេ គឺមានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា: ប្រព័ន្ធ cruise control, ហ្វ្រាំងអេឡិចត្រូនិច, មុខងារ Auto hold, កាំមេរា 360និងសេនស័រជំនួយដល់ការចតរថយន្ត, ពោងសុវត្ថិភាពផ្នែកខាងមុខនិងចំហៀង, ប្រព័ន្ធព្រមានពេលចាកគន្លងផ្លូវ Lane Departure Warning System, ប្រព័ន្ធព្រមានអំពីឧបសគ្គខាងមុខ Front collision warning, ប្រព័ន្ធគ្រប់គ្រងលឿនថេរ, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS, ប្រព័ន្ធព្រមានពីខ្សែក្រវ៉ាត់សុវត្ថិភាព និងប្រព័ន្ធជាច្រើនទៀតដែលធ្វើឱ្យម្ចាស់រថយន្តអាចរីករាយក្នុងការបើកបរជាមួយរថយន្ត MG GT ។

7

រថយន្ត MG GT គឺផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការបើកបរប្រកបដោយប្រសិទ្ធភាព និងគួរឱ្យចាប់អារម្មណ៍បំផុតហើយក៏មានសុវត្ថិភាពខ្ពស់ផងដែរ ពិតជាស័ក្តសមសម្រាប់យុវវ័យដែលចូលចិត្តធ្វើអ្វីដែលជាខ្លួនឯង និងពោរពេញដោយថាមពលនិងការប្រកួតប្រជែងខ្ពស់។ រថយន្ត MG GT ក៏មានការផ្តល់ជូនពិសេសផងដែរទៅលើការធានាគឺរយៈពេល 5ឆ្នាំ ឬ 150,000Km ដែលជាការធានាយូរជាងនៅក្នុងជួរថ្នាក់រថយន្តស៊ីឌាន។

9

ជាមួយនឹងតម្លៃថ្មីរបស់ MG GT គឺពិតជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីបែពស្ព័រដែលមានសមត្ថភាពខ្ពស់និងតម្លៃសមរម្យ។ មិនថាអ្នកចូលចិត្តរថយន្តធម្មតាៗ ឬគ្រាន់តែត្រូវការស្វែងរកមធ្យោបាយធ្វើដំណើរដ៏រីករាយនោះទេ រថយន្ត MG GT នឹងបំពេញក្តីប្រាថ្នារបស់អ្នក។13

123

108111

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia