ដឹងលទ្ធផលហើយ! ដោយសារតែរឿងមួយនេះធ្វើឲ្យលោក Mark Zuckerberg ហ៊ានកាត់បុគ្គលិករាប់ពាន់នាក់ចេញពី Meta
Khunna - ឃុនណា
AUGUST 27 2026
នវានុវត្តន៍
6 views
2 mins read

ផែនការបដិវត្តន៍ការងារដោយប្រើ AI របស់ Meta ត្រូវបរាជ័យ ក្រោយមានការប្រឆាំងពីបុគ្គលិក

Img 0622

នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ យោងតាមឯកសារផ្ទៃក្នុង និងប្រភពព័ត៌មានដែលត្រូវបានទម្លាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែមករា ឆ្នាំ២០២៦ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានជួបប្រជុំគ្នានៅកោះហាវ៉ៃ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីរៀបចំផែនការបដិវត្តន៍ការងារក្រោមឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI)។ គម្រោងនេះមានកូដសម្ងាត់ហៅថា "Project OT" (Organization Transformation) ដោយមានមហិច្ឆតាផ្លាស់ប្តូរ Meta ឱ្យទៅជាស្ថាប័ន «AI native» ដែលប្រើប្រាស់ភ្នាក់ងារ AI ជំនួសការងារប្រចាំថ្ងៃរបស់បុគ្គលិកមនុស្សរាប់ពាន់នាក់។

Img 0623

ស្ថិតក្នុងសេណារីយ៉ូនៃការរៀបចំរចនាសម្ព័ន្ធនេះ ថ្នាក់ដឹកនាំ Meta បានពិភាក្សាគ្នាពីលទ្ធភាពនៃការកាត់បន្ថយទំហំក្រុមការងារផ្សេងៗក្នុងក្រុមហ៊ុនរហូតដល់ ៦០% ក្នុងពីរដំណាក់កាល។ ឯកសារធនធានមនុស្សបានបង្ហាញថា ការរៀបចំនេះនឹងឈានដល់កម្រិតធំជាង ឬស្មើនឹងការកាត់បន្ថយបុគ្គលិក ២៥% កាលពីបីឆ្នាំមុន ដោយទុកតែក្រុមមនុស្សតូចមួយដែលមានសមត្ថភាពខ្ពស់ ដើម្បីត្រួតពិនិត្យការងាររបស់បុគ្គលិកនិម្មិត (AI) ប៉ុណ្ណោះ។

ទោះបីជាមានមហិច្ឆតាក៏ដោយ ផែនការនេះបានរងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់បុគ្គលិក ដែលយល់ឃើញថា គំនិតផ្ដួចផ្ដើមទាំងនេះគឺដើម្បីបណ្ដេញពួកគេចេញពីការងារ។ លើសពីនេះ ទិន្នន័យផ្ទៃក្នុងបានបង្ហាញថា បច្ចេកវិទ្យា AI ជំនាន់ថ្មីនេះ មិនទាន់អាចផ្ដល់ផលចំណេញ និងផលិតភាពដូចការរំពឹងទុកនោះទេ ខណៈដែលវិនិយោគិនក៏ចាប់ផ្តើមមានមន្ទិលសង្ស័យលើការចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យ AI នេះផងដែរ។

Img 0624

ជាលទ្ធផល នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ត្រឹមតែប៉ុន្មានម៉ោងមុនរលកនៃការកាត់បន្ថយបុគ្គលិកលើកដំបូង លោក Mark Zuckerberg បានសម្រេចចិត្តផ្លាស់ប្ដូរចិត្តដោយលុបចោលផែនការកាត់បន្ថយបុគ្គលិកជុំទីពីរដែលគ្រោងធ្វើនៅខែវិច្ឆិកា។ ទោះជាយ៉ាងណា ក្រុមហ៊ុន Meta បានបន្តសម្រេចកាត់បន្ថយបុគ្គលិកចំនួន ១០% នៅថ្ងៃទី២០ ខែឧសភាដដែល ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដ៏ច្របូកច្របល់របស់យក្សបច្ចេកវិទ្យាមួយនេះ ក្នុងការផ្លាស់ប្ដូរខ្លួនទៅជាកន្លែងការងារសម័យទំនើបដឹកនាំដោយ AI។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia