សញ្ញាព្រមាន! អាខោន Telegram ដែលអ្នកប្រើរាល់ថ្ងៃ ៣ ប្រភេទនេះប្រឈមនឹងហានិភ័យបំផុត
Khunna - ឃុនណា
AUGUST 25 2026
ឌីជីថល
16 views
2 mins read

គណនី Telegram របស់អ្នកអាចប្រឈមនឹងការ Hack បានប្រសិនបើអ្នកប្រើប្រាស់គណនីរបស់អ្នកតាមវិធីណាមួយក្នុងចំណោមវិធីទាំង ៣ ខាងក្រោម។

En Article49

.គណនីដែលមិនបានបើក Two-Step Verification (2FA)

នេះគឺជាមូលហេតុដ៏ធំបំផុតដែលគណនី Telegram របស់អ្នកអាចត្រូវបាន Hack Two-Step Verification (2FA) គឺជាការការពារបន្ថែមដែលទាមទារឱ្យមានពាក្យសម្ងាត់ទីពីរ បន្ថែមពីលើលេខទូរស័ព្ទរបស់អ្នក នៅពេលអ្នកចូលគណនីពីឧបករណ៍ថ្មី។ ប្រសិនបើអ្នកមិនបានបើកមុខងារនេះទេ ជនអាណាមិក អាចចូលគណនីរបស់អ្នកបានយ៉ាងងាយ ប្រសិនបើពួកគេទទួលបានលេខកូដ SMS ផ្ទៀងផ្ទាត់។

Tc Thumbnail (48)

. គណនីដែលប្រើលេខទូរស័ព្ទបណ្ដោះអាសន្ន ឬលេខដែលមិនបានប្រើជាប្រចាំ

លេខទូរស័ព្ទដែលអ្នកប្រើដើម្បីចុះឈ្មោះគណនី Telegram របស់អ្នក គឺមានសារសំខាន់ណាស់។ ប្រសិនបើអ្នកប្រើលេខទូរស័ព្ទបណ្ដោះអាសន្ន ឬលេខដែលអ្នកមិនបានប្រើជាប្រចាំ វាងាយស្រួលសម្រាប់ជនអាណាមិក ក្នុងការទិញ ឬទាមទារលេខនោះ ហើយប្រើវាដើម្បីចូលគណនី Telegram របស់អ្នកដោយសុវត្ថិភាព។

7b6e670a539b738228f8dadf6fc680a2

. គណនីដែលចូលក្នុង Group ឬឆានែលមិនទុកចិត្តតែងតែមានទម្លាក់តំណងលីងជាច្រើន

ការចូលរួមក្នុងក្រុម ឬឆានែល Telegram ដែលមិនទុកចិត្ត ឬមានខ្លឹមសារមិនសមរម្យ អាចបង្កើនហានិភ័យនៃការ Hack ។ ក្រុម ឬឆានែលទាំងនេះអាចជាកន្លែងចែកចាយមេរោគ malware phishing links ដែលនៅពេលអ្នកចុចលើវា អាចបណ្ដាលឲ្យគណនី Telegram របស់អ្នកត្រូវបាន Hack ឬបង្ករការប្រើប្រាស់។ លើសពីនេះ Hacker អាចប្រើក្រុម ឬឆានែលទាំងនេះដើម្បីបោកបញ្ឆោតអ្នកឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬពាក្យសម្ងាត់របស់អ្នកបានយ៉ាងងាយ។ ជាពិសេសនៅពេលដែលអ្នកភ្លេចខ្លួន ហើយចុចលីងដោយមិនបានគិតមុន ទោះលីងនោះទទួលបានពីងអ្នកស្គាល់គ្នា ឬមិនស្គាល់គ្នាក៏ដោយ។

Skynews Fireworks Southport 6645670

+ ដើម្បីការពារគណនី Telegram របស់អ្នក សូមប្រាកដថាអ្នកបាន៖

  • បើក Two-Step Verification (2FA)
  • ប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនដែលអ្នកតែងតែប្រើ
  • ប្រយ័ត្នចំពោះក្រុម និងឆានែលដែលអ្នកចូល

+ របៀបបើក Two-Step Verification (2FA) លើ Telegram

  • បើក Telegram រួចចូលទៅកាន់ Settings
  • ចុចជ្រើសរើស Privacy and Security
  • ចុចលើ Two-Step Verification រួចជ្រើស Set Password
  • បញ្ចូល Password ដែលអ្នកចង់ប្រើ និងវាយបញ្ជាក់វាម្ដងទៀត
  • បញ្ចូល Recovery Email របស់អ្នក (សម្រាប់ប្រកាសអាសន្នពេលភ្លេច Password)
  • យកលេខកូដ 6 ខ្ទង់ដែលTelegram ផ្ញើទៅ Email មកវាយបញ្ជាក់ជាការស្រេច។

គូសបញ្ជាក់ផងដែរថា ការចុចលីងដែលមិនស្គាល់ប្រភពនៅលើ Telegram អាចជាគ្រោះថ្នាក់ជាងគេ និងបង្កើនហានិភ័យ នៃការប្រឈមនឹងការហេកគណនីរបស់អ្នក ប្រសិនបើប្រទះឃើញ Group ណាមួយដែលបាន Add អ្នកចូលដោយមិនស្គាល់ប្រភពគួរចុចចេញឲ្យបានប្រញាប់បំផុត ប្រយ័ត្នប៉ះចំ Link ណាមួយដោយអចេតនា បង្កបញ្ហាដល់អាខោនរបស់អ្នក​។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia