សោកស្តាយ! អ្នកប្រើ iPhone ទាំង ១១ ម៉ូឌែលនេះ Apple ចាត់ទុកជាវត្ថុបុរាណហើយ
Khunna - ឃុនណា
AUGUST 25 2026
អេឡិចត្រូនិក
1.3 K views
2 mins read

យោងតាមទិន្នន័យនៅលើគេហកទំព័ររបស់ Support.apple.com បានបញ្ជាក់ប្រាប់ឲ្យដឹងពីម៉ូឌែល iPhone ទាំង ១១ ដែលគេទទួលស្គាល់ថាចូលដល់វ័យចំណាស់ ដោយ Apple ចាត់ទុកជា «ឧបករណ៍វ័យចំណាស់ (Vintage Products)» ដោយសារមានអាយុកាលច្រើនឆ្នាំមកហើយ បើគិតមកដល់បច្ចុប្បន្ន។

Images (2)

ខាងក្រោមនេះជាម៉ូឌែលទាំង ១១ ដែលមានក្នុងបញ្ជី Apple

  • iPhone 6s (16GB, 64GB, 128GB)
  • iPhone 6s Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 7 (PRODUCT)RED™
  • iPhone 8 (64GB, 128GB, 256GB)
  • iPhone 8 Plus (64GB, 128GB, 256GB)
  • iPhone XS
  • iPhone XS Max
  • iPhone 11 Pro
  • iPhone 11 Pro Max

New iPhone Se Draws Attention 1042880381 Add790

ផលិតផលខាងលើនេះ ត្រូវបាន Apple ចាត់ទុកជា «វត្ថុបុរាណ (Vintage Product)» បន្ទាប់ពីបានបញ្ឈប់ការចែកចាយ និងលក់នៅលើទីផ្សារលើសពី ៥ ឆ្នាំ ប៉ុន្តែមិនទាន់ដល់ ៧ ឆ្នាំ។ ទន្ទឹមនឹងនេះ វាក៏បានប្រែជាផលិតផលមួយដែលពុំសូវមានតម្រូវការទីផ្សារ ឬស្ទើរតែគ្មានអ្នកទិញ-លក់បន្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូឌែលនេះនៅតែអាចដំណើរការ និងប្រើប្រាស់បានជាធម្មតារហូតមកដល់បច្ចុប្បន្ន គ្រាន់តែវាមិនទទួលបានការអាប់ឌេតនូវមុខងារទំនើបៗជំនាន់ក្រោយដូចម៉ូដែលថ្មីៗទៀតនោះទេ។

គូសបញ្ជាក់ផងដែរថា ម៉ូឌែលដែលជិតដល់ពេល ៧ ឆ្នាំឬលើសនេះ (ដូចជា iPhone 8 Plus) នឹងមានតម្លៃទាបបំផុត។ ចំណែកម៉ូឌែលខ្លាំងៗ (ដូចជា iPhone 11 Pro Max) អាចរក្សាតម្លៃខ្ពស់បន្តិច ប៉ុន្តែស្ថិតនៅត្រឹមចន្លោះ $200 ទៅ $300 ប៉ុណ្ណោះ នេះគឺសម្រាប់ទូរស័ព្ទដៃមួយទឹកក្នុងស្រុក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia