មិនធម្មតា! កម្មវិធីខ្មែរ ១នេះមានអ្នកទាញយកជាង ១០០,០០០ នាក់ ខណៈទទួលស្គាល់ពីអន្តរជាតិ
Khunna - ឃុនណា
AUGUST 24 2026
ឌីជីថល
696 views
3 mins read

នៅក្នុងពិភពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងរហ័ស ផលិតផលឌីជីថលដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក៏កំពុងតែបង្ហាញវត្តមាន និងសមត្ថភាពរបស់ខ្លួនទៅកាន់អន្តជាតិជាបន្តបន្ទាប់ផងដែរ។ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កម្មវិធីកំណត់ហេតុដ៏ល្បីល្បាញមួយដែលមានឈ្មោះថា StoryPad

 Unnamed

StoryPad គឺជាកម្មវិធី កំណត់ត្រាប្រចាំថ្ងៃ ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ខ្មែរឈ្មោះ លោក ជឹម ធា (Thea Choem) លក្ខណៈពិសេសរបស់ StoryPad រួមមាន៖

  • ការកត់ត្រាតាមកាលវេលា៖ រៀបចំកំណត់ត្រា ការគិត និងអារម្មណ៍របស់អ្នកតាមលំដាប់លំដោយពេលវេលាយ៉ាងមានរបៀប។
  • មាតិកា និងប្លង់ច្បាស់លាស់៖ មានពុម្ពគំរូសំនួរ (Prompts) ដូចជា តើអារម្មណ៍យ៉ាងណាថ្ងៃនេះ?, គោលដៅ ៣ យ៉ាងប្រចាំថ្ងៃ ជាដើម ដែលជួយសម្រួលដល់ការកត់ត្រាបានឆាប់រហ័ស។
  • សុវត្ថិភាពខ្ពស់៖ ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅលើទូរស័ព្ទរបស់អ្នក ឬ Sync ជាមួយ Google Drive ផ្ទាល់ខ្លួន និងអាចដាក់លេខកូដ/ស្កែនមេដៃការពារបាន។
  • ការកំណត់រូបរាង៖ អាចប្តូរ Font, Theme, ពណ៌ និងកំណត់ Mood (អារម្មណ៍) ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

Unnamed

StoryPad ទទួលបានការគាំទ្រ និងទាញយកច្រើន (ជាពិសេសនៅលើ Android / F-Droid និង Play Store) ដោយសារមូលហេតុចម្បងៗមួយចំនួន៖

  • ឯកជនភាព ១០០%៖ វាជាកម្មវិធី Open-Source ដែលមិនលួចប្រមូលទិន្នន័យ ឬលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឡើយ។ កំណត់ត្រាទាំងអស់រក្សាទុកតែលើទូរស័ព្ទផ្ទាល់ខ្លួនប៉ុណ្ណោះ។
  • គ្មានពាណិជ្ជកម្មរំខាន កម្មវិធីនេះឥតគិតថ្លៃ និងគ្មានផ្ទាំងពាណិជ្ជកម្ម (Ads) មកទាក់ភ្នែកពេលកំពុងសរសេរឡើយ ដែលធ្វើឱ្យបទពិសោធន៍ប្រើប្រាស់រលូនល្អ។
  • ទំហំស្រាល និងដើរលឿន៖ ផ្ទៃកម្មវិធី (UI) ត្រូវបានរៀបចំឡើងយ៉ាងស្អាត សាមញ្ញ មិនស្មុគស្មាញ និងមិនស៊ីមេម៉ូរីទូរស័ព្ទច្រើន។ 

Unnamed (1)

អ្នកទាំងអស់គ្នាអាចទាញយក (Download) កម្មវិធី StoryPad បានយ៉ាងងាយស្រួលតាមវិធីខាងក្រោម៖

+ សម្រាប់ Android (Google Play Store)

  • បើកកម្មវិធី Google Play Store លើទូរស័ព្ទរបស់អ្នក
  • វាយពាក្យស្វែងរក៖ StoryPad: My Diary Journal
  • ចុចលើប៊ូតុង Install  

+ សម្រាប់ Android (F-Droid / Open-Source Store)

  • ប្រសិនបើអ្នកប្រើប្រាស់ F-Droid គ្រាន់តែចូលទៅ F-Droid App រួចស្វែងរកពាក្យ StoryPad ហើយចុច Install ជាការស្រេច។

+ សម្រាប់ iOS (iPhone / iPad)

  • បច្ចុប្បន្ន កម្មវិធីនេះផ្តោតសំខាន់លើ Android។ ប្រសិនបើមាននៅលើ App Store អ្នកអាចស្វែងរកពាក្យ StoryPad រួចចុច Get បានដូចគ្នា។

គូសបញ្ជាក់ផងដែរថា គម្រោង StoryPad នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២១ មកម៉្លេះ។ រហូតមកដល់ពេលនេះ កម្មវិធីទូរស័ព្ទដៃមួយនេះសម្រេចបាននូវជោគជ័យយ៉ាងល្អឥតខ្ចោះ ដោយទទួលបានការទាញយកពីអ្នកប្រើប្រាស់ជាង ១០០,០០០ ដង និងមានការវាយតម្លៃខ្ពស់រហូតដល់ ៤.៥ ផ្កាយនៅលើ Google Play Store ។ អ្វីដែលជាមោទនភាពបំផុតនោះគឺ StoryPad ត្រូវបានជ្រើសរើសទៅចុះផ្សាយ និងវាយតម្លៃជាវិជ្ជមានពីគេហទំព័រព័ត៌មានបច្ចេកវិទ្យាអន្តរជាតិល្បីៗ រួមមាន It's FOSS និង MakeUseOf ផងដែរ។ 
Unnamed (2)

Get in Touch and Support with Founder of StoryPad

https://t.me/theachoem

https://thea.juniorise.com/

https://storypad.me/

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia