មិនចង់ឲ្យគេដឹង! អាចបើកមុខងារក្នុង Messenger ទាំង ៣ នេះបាន ដើម្បីលាក់ការសម្ងាត់រឿងផ្ទាល់ខ្លួនរបស់យើង
Khunna - ឃុនណា
MARCH 7 2025
ឌីជីថល
1.2 K views
3 mins read

ជាធម្មតាមុន Messenger មិនទាន់ Update យើងឃើញថាការ Hack យកទិន្នន័យផ្សេងៗពីជនមិនស្គាល់អត្តសញ្ញាណគឺមានច្រើន និងងាយស្រួលចូលកាន់កាប់អាខោនរបស់យើងថែមទៀតផង ជាពិសេសអាចនឹងធ្លាយសារនោះទៅជនណាម្នាក់ ឬអ្នកដែលមានបំណងខិលខូចចង់ដឹងព័ត៌មានសម្ងាត់របស់យើង។ 

63861090a39a4ef70e6fa304 8ht35wx5h6349hw11g58q7z4yegb9585
ដើម្បីការពារនូវសុវត្តិភាពបានអ្នកប្រើប្រាស់គួរដឹងពីចំណុចទាំង នេះក្នុង Messenger ជាចំណុចសំខាន់ដែល Messenger បាន Update កន្លងទៅថ្មីៗនេះ។ 
•    មុខងារ App lock សម្រាប់មុខងារមួយនេះគឺអាចឲ្យអ្នកប្រើប្រាស់ដាក់លេខសម្ងាត់ ឬស្កេនមុខពេលចូលទៅកាន់ App Messenger ។ ក្នុងចំណុចនេះប្រសិនបើនរណាម្នាក់បានព្យាយាមចូលទៅឆាតរបស់អ្នកនោះគេមិនអាចចូលបានឡើយប្រសិនបើគេមិនបានស្គាល់នូវលេខសម្ងាត់របស់យើង ក្នុងមុខងារសម្ងាត់នោះអាចជា ការស្កេនមុខ ការស្កេនក្រយ៉ៅដៃ ឬលេខសម្ងាត់ជាដើម។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បើកនូវមុខងារ App lock មួយនេះ អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Messenger បន្ទាប់មកចូលទៅកាន់ Setting រួចយកពាក្យ Privacy & Safety បន្ទាប់មកចុចលើពាក្យ App lock និងចុងក្រោយចុចបើកប៊ូតុងដែលស្ថិតនៅខាងស្តាំឲ្យលោតទៅជាពណ៌ខៀវ នោះវានឹងអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាចុចស្កេននូវមុខងារមួយនោះ បន្ទាប់មកអ្នកទាំងអស់គ្នាអាចយកជម្រើសណាមួយដែលឆាតបានកំណត់ ដូច្នេះខ្ញុំផ្តល់ជាយោបល់គួរតែយកជម្រើស After I leave Messenger ព្រោះរាល់ពេលដែលអ្នកចេញពីឆាតដោយរលត់ទូរស័ព្ទនោះវានឹងតម្រូវឲ្យយើងប្រើស្កេន ឬវាយលេខសម្ងាត់ចូលដើម្បីចូលទៅកាន់ឆាតនោះ។ 

1
•    មុខងារ End-to-end encrypted chats នេះគឺជាមុខងារមួយដែលអាចឲ្យអ្នកប្រើប្រាស់កំណត់ឆាតចាស់ៗដែលអ្នកបានសន្ទនាជាមួយនរណាម្នាក់ ឬជា Group chat ណាមួយដែលមាននៅក្នុង Messenger និងអាច Store ឆាតរបស់យើងនៅតែលើមួយ Device តែប៉ុណោះក្នុងករណីអ្នកទាំងអស់គ្នាបើកឆាតនៅលើ Device ណាផ្សេងដូចជា Laptop ឬទូរស័ព្ទដៃមួយទៀតនោះវានឹងទាមទារ PIN Code ត្រង់ចំណុចនេះវាសុវត្ថិភាពដល់ម្ចាស់អាខោនដែលអាចលាក់ការសម្ងាត់ពីជនអាណាមិកវាយចូលយកទិន្នន័យក្នុងឆាតរបស់យើង។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បើកនូវមុខងារ End-to-end encrypted chats មួយនេះអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Messenger បន្ទាប់មកចូលទៅកាន់ Setting រួចយកពាក្យ Privacy & Safety បន្ទាប់មកចុចលើពាក្យ End-to-end encrypted chats និងចុចលើពាក្យ Message Store រួចយើងអាចរើសយក PIN លេខសម្ងាត់ណាមួយដែលពេញចិត្ត ឬចង់ប្តូរលេខសម្ងាត់ PIN ពេលណាក៏បានដោយគ្រាន់តែចុចលើ Reset PIN និងវាយលេខថ្មីចូលរួចជាការស្រេច។ 

G
•    មុខងារ Safe website browsing ចំពោះមុខងារនះអ្នកទាំងអស់គ្នាគួរតែបើកដើម្បីការពារនូវមេរោគផ្សេងៗដែលចូលតាមរយៈលីងវេបសាយរបស់នរណាម្នាក់ដែលផ្ញើរមកយើង និងជៀសវាងយើងច្រឡំដៃចុចចូលដែលអាចជាលីងដែលគេងាយស្រួល Hack ក៏ថាបាន។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បើកនូវមុខ Safe website browsing មួយនេះ អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Messenger បន្ទាប់មកចូលទៅកាន់ Setting រួចយកពាក្យ Privacy & Safety បន្ទាប់មកចុចលើពាក្យ Safe website browsing និងចុងក្រោយចុចបើកប៊ូតុងដែលស្ថិតនៅខាងស្តាំឲ្យលោតទៅជាពណ៌ខៀវរួចជាការស្រេច។ 

Hh
គូសបញ្ជាក់ដែរថាមុខងារទាំង ៣ នេះជាមុខងារដែលសំខាន់ដើម្បីការពារនូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្នុងការការពារនូវទិនន្ន័យសម្ងាត់ផ្ទាល់ខ្លួនមិនចង់ឲ្យអ្នកផេ្សងដឹង ជាពិសេសអាចការពារបានពីក្រុម Hacker ដែលវាយលុកចូលអាខោនរបស់អ្នកទាំងអស់គ្នាថែមទៀតផង។ ដូច្នេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងនៅមុខងារទាំងនេះទេគួរចុចបើកឥឡូវនេះ និងគន្លឹះផ្សេងៗទៀតក្នុង Messenger ខ្ញុំនឹងលម្អិតជូននៅអត្ថបទក្រោយទៀត។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia