ថ្មីៗ Meta បាន Update មុខងារថថ្មីមួយគឺរឹតបណ្តឹងលើអាខោហ្វេសប៊ុកណាដែលឆាតទៅនេះច្រើនដងក្នុងពេលតែមួយ ឬព្យាយាមឆាតទៅគេទាំងដែលម្ចាស់អាខោនមិនតបត។ នេះលក្ខណៈពិសេសរបស់ Scam Detection Features លើកម្មវិធី Messenger គឺផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា AI កម្រិតខ្ពស់ដើម្បីការពារអ្នកប្រើប្រាស់ពីសារបោកប្រាស់ (Scam Messages) ដែលមកពីអ្នកដែលមិនមែនជាមិត្ត (unknown contacts)។

មុខងារនេះអាចត្រូវបាន បើកដំណើរការដោយលំនាំដើម (Enabled by default) ប៉ុន្តែអ្នកក៏អាចពិនិត្យមើលវាបានខណៈខាងក្រោមជារបៀបចូលបើក៖
- ចូលទៅកាន់កម្មវិធី Messenger
- ចុចលើរូប Profile របស់អ្នក (នៅផ្នែកខាងលើ) ឬចុចលើ Menu (រូបឆ្នូតបី) បន្ទាប់មកយកពាក្យ Settings។
- រួចចូលទៅកាន់ Privacy & safety ។
- រកមើលជម្រើស Scam detection ហើយចុចបើក (ON) ជាកាស្រេច។
នៅពេលដែលមានអាខោនប្លែកហើយថ្មីៗមិនស្គាល់ផ្ញើសារមកអ្នក ហើយសារនោះមានលក្ខណៈគួរឱ្យសង្ស័យ (ដូចជាស្នើសុំលុយបន្ទាន់ ឬការងារលឿនៗ ឬឆាតដដែល ដូចជាសំណួរសួរជាដើម) Messenger នឹងបង្ហាញការជូនដំណឹង (Alert) នៅក្នុងប្រអប់ Chat នោះ ដើម្បីព្រមានអ្នកពីហានិភ័យ។

ការជូនដំណឹងនេះនឹងផ្តល់ជម្រើសឱ្យអ្នក ផ្ញើសារថ្មីៗនោះទៅកាន់ AI របស់ Meta ដើម្បីត្រួតពិនិត្យកាន់តែស៊ីជម្រៅ (ប្រសិនបើអ្នកព្រមទទួលយកហានិភ័យនៃសារដែលលែង End-to-End Encrypted)។ បន្ទាប់ពីការត្រួតពិនិត្យ អ្នកនឹងទទួលបានព័ត៌មានបន្ថែមអំពីល្បិចបោកប្រាស់ទូទៅ និងមានជាជម្រើស Block ឬ Report ទៅលើគណនីនោះ។

គូសបញ្ជាក់ផងដែរ មុខងារមួយនេះនឹងលោតលើអេក្រង់អ្នកនៅពេលដែលមាននរណាម្នាក់ Add Friend មកអ្នកភ្លាមៗហើយឆាតមកភ្លាមៗ ជាពិសេសអាខោនណាដែលមានសំនួរសួរច្រើន ឬសួរដដែល ដែលនេះជាការរឹតបណ្តឹងសុវត្ថិភាពទាំងកម្មវិធី Messenger និង WhatsApp។
