​ក្បាល​​​ទំព័រ​​​​​ ២០២៣! ប្រេ​ន​ឡាន​ Mercedes ​ក្រុម​ហ៊ុនមួយ​នេះថា “នឹងឈប់​នាំ​ចូល​​​​​​​​​​​​​មកស្រុក​ខ្មែរ” ​​ដោយ​ឲ្យ​ក្រុមហ៊ុន​​មួយ​ទៀត​ជា​អ្នក​ផ្តល់​សេវាកម្មជួសជុល និង​ថែទាំវិញ​ម្តង ​​​​​​​​​​​
Pheakdey Prem
MARCH 1 2023
យានយន្ត
1.2 K views
1 min read

​​​​​​​​ថ្មី​​​ៗ​នេះ​ ​​​ក្រុម​ហ៊ុន​​​​ Star Auto (Cambodia) Co., Ltd. ​ដែល​ជា​​​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​​​​​​នូវ​ម៉ាក​រថយន្ត​ Mercedes-Benz ពីប្រទេស​អាល្លឺម៉ង់​​ ​បាន​ប្រកាស​​​​​​ថា ​​នឹង​បញ្ចប់​ដំណើរ​ការ​ទទួល​​​សិទ្ធ​​​ក្នុង​ការ​នាំចូល​ចែក​ចាយ​​ និង​​ដាក់​លក់​ជាផ្លូវ​ការ​​​​​​​​ គ្រប់ប្រភេទ​​រថយន្តរបស់​​ Mercedes-Benz ទាំងអស់​។​

Cambodia Banner Scaled

​​យោង​តាម​​សេចក្តី​​ប្រកាស​ចេញ​ពី​​ហ្វេស​ប៊ុក​ផេក​​ផ្លូវ​ការ​របស់​ Mercedes-Benz Cambodia ផ្ទាល់​បាន​​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន Star Auto (Cambodia) Co., Ltd. សូមជម្រាបជូនអតិថិជនទាំងអស់ថាក្រុមហ៊ុនយើងនឹងបញ្ចប់ដំណើរការទទួល សិទ្ធិក្នុងការនាំចូល ចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023

ផ្ទុយ​ទៅ​វិញ​​​​ សម្រាប់​​​​​​​​ដំណើរការជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុលនិងថែទាំរថយន្ត ក្រុម​ហ៊ុន​ Mercedes-Benz បាន​ប្រគល់​​សិទ្ធអនុញ្ញាតជាផ្លូវការទៅ​ឲ្យ​​ក្រុម​ហ៊ុន RMA (Cambodia) PLC. ជា​អ្នក​ចូល​ខ្លួន​បន្ត​​​​វិញ​ម្តង ចាប់​ពី​ថ្ងៃទី​០១ មីនា ២០២៣ តទៅ​។​

​​​​​​​​​​​​​​​ក្នុង​ខ្លឹម​សារ​​សេចក្តី​នេះ​ដែរ​ ក៏បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ទីតាំងក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនងមិនមានការផ្លាស់ប្តូរឡើយ៖ មហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លេខទូរស័ព្ទផ្នែកសេវាកម្មជួសជុល៖ 011-726-988 ៕​

333232063 227157266543918 4912068600014817526 N

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia