ប្លែក​​ណាស់​!​ Mazda នៅ​​​​​​​​កម្ពុជា​​ប្រកាស​​​ទិញ​​​​​ឡាន​​គ្រប់​ Brand និង​ Model ឲ្យ​តម្លៃ​ខ្ពស់​​​ជាងទីផ្សារ​ ​
Pheakdey Prem
FEBRUARY 7 2023
យានយន្ត
754 views
1 min read

​​​​ប្លែក​មែន​ទែន​ ​​​Mazda ប្រ​ចាំ​​​ប្រទេស​កម្ពុជា​​បាន​ប្រកាស​ទិញ​​ឡាន​​​គ្រប់​ប្រភេទ​​ ​​សូម្បី​​​តែ​​​​​ប្រេន​ឡាន​​ដទៃ​ក៏​ទទួល​ទិញ​ដែរ​​ ​​អ្វី​ដែល​កាន់​តែ​ពិសេស​​​​នោះ​ ​​ គឺ​​​សន្យា​រ​​ថា​​​​នឹងឲ្យ​​តម្លៃ​​ខ្ពស់​ជា​ទី​ផ្សារ​​​​​ថែម​ទៀត​​​​ផង​​។​

324938412 742605743770421 5796791144525211752 N

​​​​​​បើ​យោងតាម​​ការ​​ចេញ​​បង្ហោះ​​ចេញផ្សាយ​​ដោយ​ Mazda Cambodia បាន​ឲ្យដឹង​កាល​​​ពី​ថ្ងៃទី​០៦ ខែ​កុម្ភ: ឆ្នាំ​២០២៣ ថា​ខាង Mazda ​​​បាន​ប្រកាស​​​​​​​​អំពី​កម្ម​វិធី​ពិសេស​​របស់​ខ្លួន​ ​​​​​​​លើការ​​ទិញ​​ឡាន​​គ្រប់​ម៉ូដែល​​ និង​គ្រប់​ប្រេន​​​ ​​មិន​តែ​ប៉ុណ្ណោះ​​ក៏​បាន​​​​​​​​​​​​ឲ្យ​​​​តម្លៃឡាន​ទាំងនោះ​​​ខ្ពស់​ជាង​ទីផ្សារ​​ថែម​ទៀត​។​

2019 09 20 085034

​​​តាមប្រភព​ដដែលបាន​ឲ្យ​ដឹ​ង​ទៀត​​ថា​ ​​​​​​បងប្អូន​​​ទាំងអស់​គ្នា​​ ​​​​​អាច​យក​​​​ឡានចាស់​ ​​​​​​មកប្តូរឡាន​ថ្មី​ ពី​​​​​​ក្រុម​ហ៊ុន​ Mazda បាន​ ពោល​​គឺ​ខាង Mazda ​ទទួល​​ទិញ​​គ្រប់​​ម៉ូដ គ្រប់​ម៉ាក​តែម្តង​​​ ​ដោយ​មិន​​កំណត់​​អាយុ​ឆ្នាំ​​របស់​ឡាន​ ​​​​​​​​​​​​​និង​​​​ផ្តល់​អត្រាការ​ប្រាក់​ ១ឆ្នាំ​​ សម្រាប់ការ​​​​បង់​មុន​ ២០% ​ឡើង​​ ។​

Untitled 2(8)

​​​​​​​​​​​​​ដូច្នេះ​​ប្រសិន​​បើ​​​​​អ្នក​ទាំងអស់​​គ្នា​ចាប់​អារម្មណ៍​​​​​​ ​​លក់​​ឡាន​​​​​ ឬវ៉ៃ​​ដូរ​​ឡាន​​​​​ចាស់​យក​ឡាន​ថ្មី​ពី​ខាង​ Mazda  ​បាន​ ហើយ​​បាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារទៀត​ បងប្អូន​​​​អាច​​ទាក់​ទង់​ទៅ​​ខា​ង​​ Mazda Cambodia ​បាន​​ តាមរយ:លេខ​​ទូរស័ព្ទ 095 999 599​​ ទីតាំ​ង​​​អាចចុច​តំណ​ភ្ជាប់​នេះ​​ ៖ Mazda Cambodia 

 អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia