យន្តហោះម៉ាឡេស៊ីបានធ្វើការហោះហើរមួយទៅកាន់សិង្ហបុរី ​​​​​​​​ដោយចាក់សាំងដែលបំលែងចេញពីប្រេងឆាពីចង្ក្រានបាយ​​​​​​​​​​
Pheakdey Prem
JUNE 1 2022
យានយន្ត
550 views
2 mins read

កន្លងមក យើង​ធ្លាប់តែឃើញ​​គេយក​ប្រេងឆា​មក​ចំអិន​ម្ហូបសម្រាប់​បរិភោគ ប្លែក​អីតែក្រុមហ៊ុន​អាកាសចរណ៍របស់ម៉ាឡេស៊ីមួយនេះបែក​ជាយកប្រេងឆាចាក់ក្នុងយន្តហោះជំនួយសាំងទៅវិញ ។

កាលពីថ្មីៗ​នេះ​ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ ( Malaysia airline )បាន​​បង្កើតគម្រោងហោះ​ហើរទៅ​កាន់​ប្រទេស​សិង្ហបុរី​​ ជាលើកដំបូងបង្អស់ ។ ​ចំពោះយន្តហោះនោះផងដែរ ​​ត្រូវបាន​គេដឹងថា​​​ មិនមែន​ចាក់សាំង​យន្តហោះសុទ្ធទាំង​អស់​ទេ ពោល​គឺបានយក​​​ប្រេង​ឆា​​​ ដែល​ប្រើរួចចេញ​ពី​ផ្ទះបាយ​ ឬ​ តាមភោជនីយ​អាហារ​ផ្សេង​ៗ មកចម្រាញ់ជា​សាំង​​​ ​SAF ( Sustainable Aviation Fuel ) ។​​​ នេះបើ​យោងតាម​​ការចេញ​ផ្សាយ​ពី​​​​​គេហទំព័រ Thesundaily

End patronage, not Malaysian Airlines

តាម​ប្រភពដដែលបាន​ឲ្យដឹងថា​​ ​​​ការ​រៀបចំ​គម្រោងជើង​ហោះ​​ហើរ​​នេះ នឹង​ត្រូវចាប់​ផ្តើម​នៅ​ថ្ងៃទី ៥ ខែមិថុនា​ ​ដែលស្របពេល ជាថ្ងៃ ទិវាបរិស្ថាន​ពិភពលោក​​ផងដែរ​ ។​​ សម្រាប់​​ជើង​ហោះ​​ហើរនេះ ទៀតសោត​ត្រូវបាន​​ធ្វើ​ឡើងជា​ ២ ខ្សែ ដោយខែ្សទី​១ ចេញ​ពី​ទីក្រុង​ កូឡាឡាំប៉ួ ទៅកាន់​ប្រទេសសិង្ហបុរី ដោយយន្តហោះឈ្មោះ MH603 និង ខែ្សទី​២ ចេញពី​សិង្ហបុរី​ មក​ទី​ក្រុង​​កូឡាឡាំប៊ួ វិញ​ តាមរយ:​យន្ត​ហោះឈ្មោះ​ MH606 ។​

Malaysia Airlines Partners with GE Digital to Modernize the Airline's Fuel  Analytics Platform | Business Wire

​​​ម្យ៉ាង​វិញ​ទៀត​​​ ​ ក្រុមហ៊ុន​​អាកាស​ចរណ៍​​ ម៉ាឡេស៊ី អ៊ែរឡាញ​ បានផ្តល់ជូន​​ការបញ្ចុះ​តម្លៃ ១៥%​ ​​​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ណា​ដែ​ល​បាន​កក់សំបុត្រ​​ជើងយន្តហោះទាំងពីរខ្សែ មុនថ្ងៃ​ទី​ ៥ ខែមិថុនា​ ឆ្នាំ ២០២២ ពោល​​គឺចាប់ពីថ្ងៃនេះទៅ​រហូតដល់​ថ្ងៃទី៤ ។​ក្នុង​ការ​​កក់សំបុត្រ​នោះផងដែរ ក្រុមហ៊ុន​តម្រូវ​ឲ្យប្រើ​នូវ​លេខកូដ « SAF2022 » ដើម្បីបំពេញ​​ចូល​ជើងហោះ​​ហើរ​​របស់​លោកអ្នកដែល​បានកក់ទុក តាមរយ:គេហទំព័រ www.malaysiaairlines.com

Malaysia Airplan1s

គូសបញ្ជាក់ផងដែរថា ​​​សម្រាប់​ជើង​ហោះហើរ​​ទាំង​ពីរខែ្សនោះ គឺ​ដំណើរ​ការលើ​យន្ត​ហោះ Boeing 737-800 ដោយកការប្រើសាំង​លាយបញ្ចូលគ្នា​រវាង SAF ដែលចម្រាញ់ចេញ​ពី​ប្រេងឆាប្រើរួច ចំនួន ៣៨% និងសាំងយន្តហោះ​ធម្មតា​​( onventional jet fuel) ៦២%​ ផងដែរ ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia