ឆ្លៀតរកចំណូលបន្ថែម! មួយវីដេអូបាន 10-20$ ពីយូធូប ខណៈមាតិកា ៤នេះល្អបំផុតនៅខ្មែរ
Khunna - ឃុនណា
AUGUST 9 2026
គន្លឹះល្អៗ
12 views
2 mins read

ជាទូទៅ មាតិកាអាចរកចំណូលបានលើ YouTube សំដៅលើវីដេអូ ឬ Channel ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំប្លែងចំនួនទស្សនាឱ្យទៅជាប្រភពចំណូល។ ដើម្បីអាចបើកមុខងាររកប្រាក់នេះបាន អ្នកបង្កើតមាតិកាត្រូវបំពេញតាមលក្ខខណ្ឌនៃកម្មវិធីដៃគូ YouTube (YouTube Partner Program) ដោយត្រូវមានអ្នកតាមដាន (Subscribers) យ៉ាងតិច ១,០០០ នាក់ រួមជាមួយនឹងជម្រើសណាមួយក្នុងចំណោមពីរគឺ៖ មានម៉ោងទស្សនាវីដេអូវែងសរុបយ៉ាងតិច ៤,០០០ ម៉ោងក្នុងរយៈពេល ១២ ខែចុងក្រោយ ឬមានចំនួនទស្សនាវីដេអូខ្លីយ៉ាងតិច ១០ លានដងក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។ អ្វីដែលសំខាន់បំផុតនោះគឺ រាល់មាតិកាទាំងអស់ត្រូវតែគោរពតាមគោលការណ៍សហគមន៍ និងច្បាប់រក្សាសិទ្ធិ (Copyright) របស់ YouTube យ៉ាងម៉ឺងម៉ាត់។

 Screenshot 16 1 1024x534

ដូច្នេះមកដឹងពីមាតិកាចំនួន ៤ ដែលអាចរកលុយបានពីចន្លោះ២០ដុល្លារឡើងក្នុង 5K-10K View 

  • មាតិកាបែបធម្មជាតិ៖ បោះជុំរុំ, ដំណើរកម្សាន្ត, ស្ទូចត្រីតាមទន្លេរ, ជីកឬចាប់សត្វល្អិត, ដាំដុះឬប្រមូលផលដំណាំជាដើម។
  • មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព៌ណ, Carshow ជាដើម។ 
  • មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព៌ណ, Carshow ជាដើម។ 
  • មាតិការៀបចំ៖ សាងសងផ្ទះឬកន្លែងជ្រក, ការតុបតែងបន្ទប់, គំនូរលើ Digital, How to…

T C Pic   2025 08 08 T102742.091 (1)

T C Pic   2025 08 08 T103533.989 (1)

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកបង្កើតមាតិកាមានគោលបំណងចង់ទទួលបានចំនួនទស្សនាខ្ពស់ និងទាញយកប្រភពចំណូលបានយ៉ាងច្រើននោះ ការផលិតវីដេអូសម្រាប់ទស្សនិកជនអន្តរជាតិ គឺជាជម្រើសដ៏ប្រសើរបំផុត ជាពិសេសការតម្រង់ទិសដៅទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំងជាដើម។ ដើម្បីសម្រេចបាននូវគោលដៅនេះ វីដេអូគួរតែជាប្រភេទមាតិកាដើម (Original Content) បែបសកល ដែលពុំមានការបញ្ចេញសំឡេងនិយាយ ឬការប្រើប្រាស់ភាសាជាតិ ដែលអាចធ្វើឱ្យទស្សនិកជនបរទេសមានការលំបាកក្នុងការយល់ន័យ។ 

Affiliate Money (1)

លើសពីនេះ វីដេអូគួរមានប្រវែងមិនលើសពី ៨ ទៅ ១០ នាទី មានកម្រិតរូបភាពច្បាស់ល្អ គ្មានសំឡេងរំខានពីខាងក្រៅ និងការកាត់តមានភាពស្អាតបាតមានរបៀបរៀបរយ។ ទន្ទឹមនឹងនេះ Youtuber ទាំងអស់ត្រូវបានហាមឃាត់ដាច់ខាតចំពោះការយក ឬលួចចម្លងវីដេអូរបស់អ្នកដទៃមកបង្ហោះបន្ត ដើម្បីចៀសវាងការរំលោភលើច្បាប់រក្សាសិទ្ធិ Copyright ឬអាចឈានទៅដល់ការបិទគណនី Channel ពីសំណាក់ក្រុមហ៊ុន YouTube ផ្ទាល់តែម្តង។ ប្រសិនបើអ្នកចង់ចាប់ផ្តើមរកចំណូលលើយូធូប អាចចុចតាមរយៈលីងមួយនេះបាន https://bakseyacademy.com/courses/youtube-earn-money ប្រសិនបើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy

Screenshot 2026 04 08 103015

ចាប់ផ្តើមធ្វើមាតិការរបស់អ្នកឥឡូវនេះលើយូធូបជាមួយវគ្គសិក្សារបស់ Baksey ដោយពន្យល់ពីរបៀបធ្វើ Content បែបណាល្អហើយ អាចរកចំណូលបាននៅខ្មែរផងដែរ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia