ប្រញាប់ឆែក! ចង់ដឹងថាព័ត៌មានសម្ងាត់របស់អ្នកធ្លាប់មានប្រវត្តិបែកធ្លាយឬអត់ ចូលឆែកតាមវិធីមួយនេះ មើលដឹងទាំងអស់
Khunna - ឃុនណា
•
NOVEMBER 26 2026
•
ឌីជីថល
•
1.4 K views
•
1 min read
•

Have I Been Pwned (Haveibeenpwned.com) គឺជាវេបសាយដ៏ល្បីល្បាញ និងគួរឱ្យទុកចិត្តមួយ ដែលបង្កើតឡើងដោយអ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត ឈ្មោះ Troy Hunt។ វេបសាយនេះប្រមូលផ្តុំទិន្នន័យនៃការបែកធ្លាយព័ត៌មានពីក្រុមហ៊ុន និងសេវាកម្មអនឡាញនានាជុំវិញពិភពលោក ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចពិនិត្យមើលបានថា អ៊ីមែល ឬលេខទូរស័ព្ទរបស់ខ្លួន ធ្លាប់បានលេចធ្លាយនៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតឬអត់។

Images (24)

របៀបចូលឆែក

  • ចូលទៅកាន់វេបសាយ haveibeenpwned.com
  • វាយបញ្ចូល អាសយដ្ឋានអ៊ីមែល (Email) ឬ លេខទូរស័ព្ទ (ក្នុងទម្រង់លេខកូដប្រទេស ដូចជា +855...) នៅក្នុងប្រអប់ស្វែងរក។

*ចុចប៊ូតុងឆែក ហើយរង់ចាំមើលលទ្ធផល៖

  • Good news — no pwnage found!៖ មានន័យថា មិនទាន់រកឃើញប្រវត្តិបែកធ្លាយទិន្នន័យសម្រាប់អ៊ីមែលនេះនៅក្នុងប្រព័ន្ធរបស់ពួកគេទេ។
  • Oh no — pwned!៖ មានន័យថា អ៊ីមែលនេះធ្លាប់មានក្នុងបញ្ជីទិន្នន័យបែកធ្លាយ។ អ្នកអាចអូសចុះក្រោមដើម្បីមើលឈ្មោះវេបសាយ ឬសេវាកម្មដែលបែកធ្លាយ និងប្រភេទទិន្នន័យដែលបានបាត់បង់។

Image 16

Image 1770734313

*បើសិនអ្នករកឃើញថាមានការបែកធ្លាយ

  • ផ្លាស់ប្តូរលេខសម្ងាត់ភ្លាមៗ៖ នៅលើគណនីដែលបែកធ្លាយ និងគណនីផ្សេងទៀតដែលប្រើលេខសម្ងាត់ស្រដៀង ឬដូចគ្នា។
  • ប្រើលេខសម្ងាត់ខុសៗគ្នា៖ សម្រាប់គណនីនីមួយៗ ហើយគួរប្រើកម្មវិធីរក្សាទុកលេខសម្ងាត់ ដើម្បីងាយស្រួលគ្រប់គ្រង។
  • បើកការផ្ទៀងផ្ទាត់ពីរជំហាន៖ (Two-Factor Authentication / 2FA) លើអ៊ីមែល និងគណនីសំខាន់ៗ។
  • ប្រុងប្រយ័ត្នចំពោះសារបោកប្រាស់៖ ផ្ញើមកកាន់អ៊ីមែល ឬលេខទូរស័ព្ទដែលធ្លាប់បែកធ្លាយ។
  • មិនគួរយកអ៊ីមែលដែលធ្លាប់មាប្រវត្តិបែកធ្លាយទៅភ្ជាប់ជាមួយក្នុងធនាគារ ឬឯកសារសម្ងាត់ផ្ទាល់ខ្លួនឡើយ។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia