ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទ iPhone ជាច្រើននៅជុំវិញពិភពលោក បានទទួលសារព្រមានផ្លូវការមួយពីគណនីផ្ទាល់របស់ Telegram (មានសញ្ញាធីកពណ៌ខៀវ) ដែលបានរំលឹកឱ្យប្រញាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS ជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពទូរសព្ទ។

ទន្ទឹមនឹងការផ្ញើសារក្នុងកម្មវិធីនេះ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Telegram លោក Pavel Durov ក៏បានបង្ហោះសារព្រមានយ៉ាងធ្ងន់ធ្ងរនៅលើបណ្តាញសង្គម X ផងដែរថា បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone កំពុងរងការវាយប្រហារតាមអ៊ីនធឺណិតក្នុងទ្រង់ទ្រាយធំ។ លោកបានបញ្ជាក់ថា ប្រសិនបើប្រព័ន្ធ iOS របស់អ្នកហួសសម័យសូម្បីតែបន្តិចបន្តួច ទិន្នន័យសំខាន់ៗទាំងអស់ក្នុងទូរសព្ទអាចនឹងប្រឈមហានិភ័យខ្ពស់ ព្រោះជនខិលខូចអាចលួចចូលគ្រប់គ្រង និងទាញយកទិន្នន័យបាន គ្រាន់តែអ្នកចុចបើកគេហទំព័រ ដែលមានមេរោគប៉ុណ្ណោះ ដោយមិនចាំបាច់ទាញយកកម្មវិធីអ្វីឡើយ។


ដើម្បីការពារទិន្នន័យ និងគណនីរបស់អ្នកឱ្យមានសុវត្ថិភាព អ្នកប្រើប្រាស់ iPhone គួរតែអនុវត្តតាមវិធីខាងក្រោម៖
- ពិនិត្យ និង Update iOS ភ្លាមៗ៖ ចូលទៅកាន់ Settings > General > Software Update រួចធ្វើការទាញយក និងដំឡើងកំណែអាប់ដេតចុងក្រោយបំផុត (ដូចជា iOS 27.2.1 ឬកំណែអាប់ដេតសុវត្ថិភាពសម្រាប់ម៉ូដែលចាស់ៗ)។
- បើកមុខងារ Automatic Updates៖ ដើម្បីឱ្យទូរសព្ទទទួលបានការការពារសុវត្ថិភាពថ្មីៗដោយស្វ័យប្រវត្តិ។
- ប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ (Links)៖ ចៀសវាងការចុចលើតំណភ្ជាប់ចម្លែកៗ ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់។
បើអ្នកមិនចុច Update iOS ភ្លាមៗទេ ទូរសព្ទ និងកម្មវិធីរបស់អ្នកនៅតែអាចប្រើប្រាស់បានធម្មតាបន្តទៀត ប៉ុន្តែអ្នកអាចប្រឈមនឹងផលប៉ះពាល់មួយចំនួនដោយមិនដឹងខ្លួន៖
- ហានិភ័យសុវត្ថិភាព៖ កំណែ iOS ចាស់អាចមានចំណុចខ្សោយដែលគេអាចទាញយកផលប្រយោជន៍បាន បើអ្នកចុចតំណភ្ជាប់ (links) ចម្លែក ឬទាញយកឯកសារមិនប្រាកដប្រជា ឬខុសប្រក្រតី និងងាយរងការបាត់អាខោនបំផុតតារយ:ការវាយប្រហារទូទៅលើអុិនធឺណែត។
គូសបញ្ជាក់ផងដែរថា ដើម្បីសុវត្ថិភាព មុននឹងចុចចូលវេបសាយណាមួយដែលគេផ្ញើមក សូមមើលប្រភពឲ្យច្បាស់ជាមុនសិន តែប្រសិនបើអ្នកកំពុងឋិតក្នុងករណីអាខោនអ្នកបានរងការវាយប្រហាររួចហើយ និងមិនអាចដោះស្រាយបាន ឬចង់ការពារទុកមុននោះ អ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកក្រុមហ៊ុនជំនាញដែលមានទីតាំងនៅកម្ពុជា ជួយដោះស្រាយឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
ដូច្នេះ Technology Cambodia នឹងណែនាំក្រុមហ៊ុនខ្មែរមួយកន្លែងដែលដោះស្រាយទៅលើបញ្ហាទាំងនេះគឺ ESET Cambodia ដែលផ្តល់ជូននូវសេវាកម្មយ៉ាងសម្បូរបែបដូចជា៖ ការពារកម្មវិធីមានមេរោគ (Malware & Virus), បិទគេហទំព័របោកប្រាស់ (Phishing Protection), ការពារទិន្នន័យផ្ទាល់ខ្លួនAnti-Theft (រកឃើញ និងគ្រប់គ្រងទូរស័ព្ទបាត់), ESET Cambodia នឹងរក្សាទិន្នន័យរបស់អ្នកឲ្យមានភាពរឹងមាំ និងអាចទប់ទល់បានយ៉ាងមានប្រសិទ្ធភាព ចំពោះមុខការគំរាមកំហែងនានាដែលកំពុងវិវឌ្ឍឥតឈប់ឈរ ក្នុងសម័យកាលឌីជីថលនេះ។

កុំបណ្តោយឱ្យទូរស័ព្ទរបស់អ្នកក្លាយជាគោលដៅរបស់ Hacker ឱ្យសោះ! ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត កំពុងកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះការការពារជាមុនគឺជារឿងចាំបាច់បំផុត។
ការពារទូរស័ព្ទរបស់អ្នកជាមួយ ESET Mobile Security ចំណាយតិច តែទទួលបានប្រព័ន្ធសុវត្ថិភាពរឹងមាំ ជួយការពារទិន្នន័យ និងគណនីរបស់អ្នកគ្រប់ពេលវេលា 24/7 បានទាំងអាខោនឯកជន អាខោនបុគ្គលិកការិយាល័យក្នុងក្រុមហ៊ុនតូចធំ និងអ្នកប្រើប្រាស់ទៅទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ESET Cambodia តាមរយៈលេខទូរស័ព្ទ៖ 092 666 833 និងតេលេក្រាម : https://t.me/sale_ETD
