ប្រុងប្រយ័ត្ន! សញ្ញាទាំង ៣ នេះបង្ហាញថាអាខោន Facebook អ្នកកំពុងត្រូវបានគេលួចចូលប្រើប្រាស់ហើយ
Khunna - ឃុនណា
AUGUST 14 2025
ឌីជីថល
4.5 K views
2 mins read

សុវត្ថិភាពគណនី Facebook គឺជាការប្រើប្រាស់មុខងារការពារ និងការប្រុងប្រយ័ត្នជាប្រចាំដើម្បីធានាថា មានតែអ្នកប៉ុណ្ណោះដែលអាចចូលប្រើប្រាស់គណនីរបស់អ្នកបាន។

Facebook Logo on Phone (1)

ដើម្បីរក្សាសុវត្ថិភាពគណនី Facebook របស់អ្នកពីការលួចចូលពីសំណាក់ជនខិលខូច អ្នកត្រូវតែអនុវត្តតាមវិធីសាស្ត្រសំខាន់ៗមួយចំនួន។ នេះគឺជាសញ្ញាសំខាន់ៗចំនួន 3 ដែលអ្នកអាចសម្គាល់បានយ៉ាងងាយថាគណនី Facebook របស់អ្នកត្រូវបានគេលួចចូល:

១. សកម្មភាពដែលអ្នកមិនបានធ្វើ

នេះជាសញ្ញាដែលបង្ហាញច្បាស់បំផុត។ ប្រសិនបើអ្នកឃើញមានការបោះពុម្ព (post), ការ like, ការ comment, ឬការផ្ញើសារ (message) ចម្លែកៗដែលអ្នកមិនបានធ្វើនោះ គឺមាននរណាម្នាក់កំពុងប្រើប្រាស់គណនីរបស់អ្នកហើយ។ ពួកគេអាចនឹងបោកប្រាស់មិត្តភក្តិរបស់អ្នក ឬបង្ហោះខ្លឹមសារដែលមិនសមរម្យ។

Lv Vwxa Sg How to Turn off Like Notifications for Facebook Likes and Other Reactions

២. មិនអាចចូលគណនីបាន ឬមានការ Logout ដោយខ្លួនឯង

ប្រសិនបើអ្នកកំពុងប្រើ Facebook សុខៗ ហើយគណនីរបស់អ្នកត្រូវបាន Logout ដោយខ្លួនឯង ហើយនៅពេលព្យាយាម Login ចូលវិញ ក៏មិនអាចចូលបានទៀតនោះ វាស្ទើរតែប្រាកដថា Password របស់អ្នកត្រូវបានគេប្ដូររួចទៅហើយ។ នេះជាសញ្ញាគ្រោះថ្នាក់បំផុតដែលអ្នកត្រូវចាត់វិធានការភ្លាមៗ។

Image From I Os (2) 721879040

៣. ការជូនដំណឹងអំពីការចូលប្រើប្រាស់ពីឧបករណ៍ ឬទីតាំងមិនស្គាល់

Facebook មានមុខងារសុវត្ថិភាពដែលនឹងផ្ញើការជូនដំណឹងមកអ្នកនៅពេលមានការ Login ចូលពីឧបករណ៍ ឬទីតាំងថ្មី។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងបែបនេះ ប៉ុន្តែអ្នកមិនមែនជាអ្នកដែលបានចូលទេ នោះមានន័យថាមានជនមិនស្គាល់មុខកំពុងព្យាយាមចូលលួចគណនីរបស់អ្នក។ អ្នកគួរពិនិត្យមើលបញ្ជីឧបករណ៍ដែលបាន Login ចូលគណនីរបស់អ្នកនៅក្នុង Settings -> Security and Login ហើយ Log out ឧបករណ៍ដែលមិនមែនជារបស់អ្នកចេញ។

Screenshot 30 1

Screenshot 31

អ្វីដែលអ្នកគួរធ្វើភ្លាមៗ:

  • ប្ដូរ លេខសម្ងាត់ (Password) ថ្មីដែលពិបាកទាយ។

Change Your Facebook Password

  • បើក មុខងារ Two-Factor Authentication (2FA) ដើម្បីការពារបន្ថែម។

Setup up Authentication App on Facebook

  • ប្រសិនបើអ្នកមិនអាចចូលគណនីបានទេ សូមចូលទៅកាន់ facebook.com/hacked ដើម្បីធ្វើតាមការណែនាំ។

 1641403115834 (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia