នេះជាឡានអគ្គិសនីតម្លៃជិត ២ម៉ឺនដុល្លារ ដែលសាកសមបំផុតសម្រាប់ជិះក្នុងក្រុង និងតាមទីប្រជុំជន រូបរាងរបស់វាតូចល្មម ប៉ុននឹងប្រភេទ Kia Morning, Toyota Raize, Mini Cooper និងFord Ecosport ជាដើម។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទៅលើកម្លាំងថ្មដ៏តូចតែអាចទ្រទ្រង់ចម្ងាយផ្លូវដល់ 200Km ឯណោះ អ៊ែមមែនទែន។
អ្នកទាំងអស់គ្នាប្រាកដជាដឹងរួចមកថាបច្ចុប្បន្ននេះ ឡានដែលផលិតចេញពីប្រទេសចិនគុណភាពមិនចាស់ ជប៉ុន អ៊ីតាលី ប៉ុន្មានទេ ហើយណាមួយឡានចិនគឺផលិតមកដើម្បីតម្រូវការសម្រាប់អតិថិជនកម្រិតមធ្យមឡើងទៅអភិជន ជាក់ស្តែងដូចជាឡានអគ្គិសនីនេះអញ្ចឹង តម្លៃតែជិត ២ម៉ឺនដុល្លារ ប៉ុន្តែគុណភាព រូបរាង គ្រឿងបង្គំ និងបច្ចេកវិទ្យាថ្មីទំនើប ដែលឡានតម្លៃថ្លៃៗភាគច្រើនមាន នៅក្នុងឡាននេះក៏មានដូចគ្នា ។
ដូច្នេះមកដល់យុគសម័យបច្ចេកវិទ្យាឧស្សាហ៍កម្ម 4.0 ដែលជាសម័យបច្ចេកវិទ្យាប្រើអ៊ីនធើណេតហើយ អ្នកទាំងអស់គ្នាគួរតែបើកចិត្ត បើកបេះដូង ទទួលយកអ្វីដែលថ្មីៗ បោះចោលការគិតបែបចាស់កម្រិល និងមិនរីកចម្រើនឲ្យអស់។
ឥឡូវដែរចាបខៀវនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ឡានអគ្គិសនីដ៏សែនគួរស្រឡាញ់មួយម៉ូដែល ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងច្រើនពីប្រទេសជិតខាង ហើយឡានអគ្គិសនីនោះមានឈ្មោះថា LETIN MENGO ប្រភេទឡាន Hatchback ដូចទៅនឹង Ford Ecosport, Kia Morning និង Toyota Raize ជាដើម។
MENGO ជាឡានអគ្គិសនីដាបបល(Double)សន្សំសំចៃ ពោលគឺថាចំពោះឡានអគ្គិសនីទាំងអស់ត្រូវបានចាត់ទុកជាប្រភេទយានយន្តដែលប្រើថាមពលដែលសន្សំសំចៃជាងយានយន្តប្រើម៉ាស៊ីនចំហេះក្នុង ១កម្រិត ហើយអ្វីដែលធ្វើឲ្យ MENGO ឡើងកម្រិតសន្សំសំចៃថែម ១កម្រិតទៀតនោះ គឺទៅលើថាមពលម៉ូទ័រអគ្គិសនីតូចល្មម អាចបើកបរក្នុងល្បឿនបំផុតតែ 100Km/h និងមានអាគុយទំហំតែ 17.25Kwh អាចសាកភ្លើងមួយពេញរត់បាន 200Km ឯណោះ ជិះបានឆ្ងាយមែនទែន។
ម្យ៉ាងវិញទៀត សម្រាប់ម៉ូទ័ររបស់ឡាននេះ ត្រូវបានប្រើជាប្រភេទ PMSM មានពាក្យពេញ Permanent magnet synchronous motor ភាគច្រើនម៉ូទ័រនេះគេយកទៅប្រើលើឡានដង់ស៊ីតេថាមពលខ្ពស់ និងមានសំឡេងស្ងាត់ល្អ ហើយឡាន MENGO នេះដែរក៏អាចសណ្តោងរបស់របរធ្ងន់ៗ ក៏បានដែរ។
ដោយឡែកបើតាមការបញ្ជាក់ពីបងស្រី ឧត្តម ពិសី ប្រធានផ្នែកគ្រប់គ្រង នៅក្រុមហ៊ុនCar4you Camboida ដែលជាអ្នកនាំចូលឡាន LETIN MENGO ផ្តាច់មុខមកពីប្រទេសចិន បានពន្យល់មកក្រុមការងារចាបខៀវថា សម្រាប់ឡាន MENGO នេះជាឡានសន្សំសំចៃខ្ពស់បំផុត ងាយស្រួលជិះ ងាយស្រួលប្រើប្រាស់ ណាមួយទៅលើការសាកថ្មឲ្យ វាអាចសាកបានពី ០ ទៅ ១០០% ចាយពេលតែ ៦ ទៅ ៨ ម៉ោងប៉ុណ្ណោះ សម្រាប់ការសាកភ្លើងតាមផ្ទះ។
បងស្រីក៏បានបន្តទៀត សម្រាប់ថ្ងៃអនាគតមនុស្សជាតិទាំងអស់នឹងទៅរកយានយន្តប្រើអគ្គិសនីទាំងអស់គ្នា ស្របតាមផែនការរបស់រាជរដ្ឋភិបាលកម្ពុជាក៏បានជម្រុញប្រជាជនខ្មែរទូទៅប្រទេសចូលរួមប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានច្រើនទៅតាមដែលអាចធ្វើបាន ហើយណាមួយការប្រើឡានអគ្គិសនីគឺជួយដោះបន្ទុកច្រើនលើការចំណាយការធ្វើដំណើរ និងជួយឲ្យបរិស្ថានគ្មានផ្សែងពុលដែលចេញពីឡានចំហេះក្នុង។
គួរជំរាបផងដែរ ចំពោះឡានអគ្គិសនី LETIN MENGO នេះមានតម្លៃត្រឹមតែ ១៨២០០ដុល្លារ ហើយសម្រាប់ការធានាវិញទៅដល់ ៣ឆ្នាំ ។ ដូច្នេះប្រសិនអ្នកទាំងអស់ចាប់អារម្មណ៍ចង់ជិះឡានអគ្គិសនីលក្ខណ:គ្រួសារ ជាពិសេសអ្នកដែលរស់នៅបែបទីក្រុង មានមុខរបរ និងការងារក្នុងទីក្រុងភ្នំពេញ ឬបណ្តាខេត្តផ្សេងៗ គឺសាកសមបំផុតសម្រាប់ការជិះផ្លូវជិត និងមានសុវត្ថិភាព ថែមទៀតនោះអាចទាក់ទងផ្ទាល់ទៅកាន់ហ្វេសប៊ុកផេក Car4you Camboida ឬ EV Cambodia និងតាមរយ:លេខទូរស័ព្ទ 099 22 66 05 ។ បន្ថែមពីនេះបងប្អូនអាចស្វែងយល់បានតាមរយ:គេហទំព័រ CAR 4YOU៕
អត្ថបទដោយ៖ ព្រឹម ភក្តី