​​​​​​​​​​​​​​​​​​​​​​វិស័យ​​ឡាន​ក្រុង​​កាន់​តែ​រីក​ចម្រើន​! ​​ខណ:​​កូរ៉េទើប​តែ​ប្រគល់​​​​ឡាន​​ក្រុង ២០០គ្រឿងមក​ឲ្យ​កម្ពុជា ​​​
Pheakdey Prem
MARCH 6 2023
យានយន្ត
204 views
1 min read

ឡាន​ក្រុង​​ជា​​​​​​​យានជំនិះ​​​​​សម្រាប់​​​​ធ្វើ​ដំណើរ​​យ៉ាង​​ល្អ​មួយ​ក្នុង​ទីកក្រុង​ និង​​ការ​ធ្វើ​ដំណើរ​​​ទៅ​ខេត្ត​​ឆ្ងាយ​​ៗ​ ​​​​​​​​​​​មិន​តែ​ប៉ុណ្ណោះ​​​ការ​ជិះ​​ឡាន​ក្រុង​​​​​គឺមាន​សុវត្ថិភាព​ខ្ពស់​​ ព្រមទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​ និង​ការ​​កកស្ទះ​ចរាចរណ៍​បាន​ច្រើន​មែន​ទែន​។​​ ហើយ​កាល​​​​​កន្លង​​​ពី​ពេល​ថ្មី​ៗនេះ​ ​​​​​​​​កម្ពុជា​ទើប​តែ​​​ទទួល​បាន​​​​ឡាន​ក្រុង​ ២០០គ្រឿង​បន្ថែម​ទៀត​ពី​​​​​​ខាងប្រទេស​កូរ៉េ​​ ​​​​​ដើម្បីធ្វីឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ។

333992353 2503859776443137 1684779900639220890 N

​​​​យោងតាម​​​​ការចេញ​ផ្សាយ​ប្រភព​ពី​ រដ្ឋបាលរាជធានី​ភ្នំពេញ​​ បាន​ឲ្យ​ដឹងកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣​​ ​​ថា​ ក្នុងពិធីប្រគល់-ទទួលរថយន្ត​​ក្រុង​​​ ​​​ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បាន​ប្រគល់​រថយន្តក្រុងប្រភេទថ្មី ចំនួន២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វីឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ​។

333860582 102734856097389 4407049582727665696 N

​​​​​ក្នុង​កម្មវិធី​នេះដែរ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ។

​​​គួរ​ជំរាប​ផងដែររ​ ការ​ប្រគល់​​រថយន្ត​ក្រុង​​​នេះ​ សំដៅ​​​​​​​​​​​​​​​​​​​​​​​​​​លើ​សេវាដឹក​ជញ្ជូន​​​សាធារណ​តាម​​​​រថយន្ត​ក្រុង​​ ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​រីកចម្រើន​​​ ព្រម​ទាំង​​​ចូល​​រួម​​នូវកាត់បន្ថយ​​​​​​​​​​​ការ​កកស្ទះ​​​ក្នុង​ទី​ក្រុង​​ ​​​និង​​​ការបន្ថយ​​​​​​​​​​គ្រោះ​​​​ថ្នាក់​​ចរាចរណ៍​ដោយ​សារ​​​​​គ្រឿង​ស្រវឹង​​​ផងដែរ​៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia