រាងស្អាតហើយ សាកលឿនទៀត! Kia EV6 សាកថ្មតែ១៨នាទី ជិះបាន៣០០KM តម្លៃខ្ទង់ ៥ម៉ឺន$ទេ
Pheakdey Prem
MARCH 11 2022
យានយន្ត
334 views
2 mins read

កាលពីថ្មីៗ​នេះ​ យោងតាមការចុះផ្សាយរបស់ TheVerge បានឲ្យដឹងថា ក្រុមហ៊ុន​ Kia Corp បាន​បញ្ចេញនូវ​រថយន្តម៉ូដែលស្រឡាងរបស់ខ្លួនប្រភេទ Crossover ដោយបានភ្ជាប់មកជាមួយនឹងប្រភេទ រថយន្តអគ្គិសនីមួយមកផងដែរ​ ដូចជាម៉ូដែល Kia EV6 ស៊េរីឆ្នាំ ២០២២ ផ្ទាល់។

Kia E V6 2022 5

បន្ថែមលើសពីនេះ ក្រុមហ៊ុន Kia Corp បាននាំយកមកនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតរបស់ Hyundia Loniq5 ៣៥០គីឡូវ៉ាត ដែលជា DC fast charging station ត្រូវបានបំពាក់លើ EV6 ស៊េរីថ្មីមួយនេះ ដែលមានសមត្ថភាពអាចសាក​ថ្មបានពី ១០ ទៅ ៨០% ចំណាយពេលតែ ១៨​ នាទីប៉ុណ្ណោះ ប្រសិនបើធ្វើដំណើរពី ភ្នំពេញ-សៀមរាប ស៊ីផុយ។

Kia E V6 2022 6

តាមប្រភពដដែលបានបន្តទៀតថា Kia EV6 មួយនេះបានបញ្ចេញមក ជម្រើសជាច្រើនហើយតម្លៃវិញខុសៗគ្នាទៅតាម ទំហំអាគុយ និងប្រភេទម៉ាស៊ីន( RWD , AWD) ហើយចំនុចកាន់តែពិសេសនោះ Kia EV6 GT-Line ដែលមានកម្លាំងម៉ូទ័រខ្លាំងជាងគេក្នុងចំណោទដែល EV6 បំពាក់មកលើកនេះ ។

Kia E V6 2022 1

ចំពោះ Kia EV6 GT-Line 2022 ត្រូវបានបំពាក់មកជាមួយកម្លាំងម៉ូទ័រ ៣២០សេះ និងកម្លាំងរមួល ៤៤៦ Pound-feet​ ហើយទំហំអាគុយវិញ ​៧៧.៤ គីឡូវ៉ាតម៉ោង ដោយល្បឿនជាន់ពី០ -100 គីឡូម៉ែត្រចំណាយពេលតែ​ ៥.២វិនាទីតែប៉ុណ្ណោះ និងមានតម្លៃខ្ទង់ ៥៧,០០០ដុល្លារចំពោះនៅស្រុកក្រៅ ហើយតម្លៃនៅក្នុងស្រុកវិញមិនទាន់ដឹងនៅឡើយទេ។

បញ្ជាក់តម្លៃប្រភេទធម្មតា RWD Trim ៤០៩០០ដុល្លារ មានទំហំអាគុយតែ ៥៨ គីឡូវ៉ាតម៉ោងទេ។

Kia E V6 2022 Web

ចំណែកផ្នែកខាងក្នុងវិញគេបានភ្ជាប់មកជាមួយនឹងអេក្រង់​ Touchscreen ទំហំ ១២.៣ អ៊ីញ​ រាងវែង​ដូចអេក្រង់ Tesla ហើយអាចភ្ជាប់បានជាមួយ Google Map ផងដែរ។​រីឯការស្ដាប់ចម្រៀង Kia បានដំឡើងនូវបច្ចេកវិទ្យាចុងក្រោយដូចរថយន្ត EV ដទៃដែរ ដោយមាន​ Apple car និង Android Auto ហើយបានបំពាក់នូវបាស ចំនួន៦ គ្រាប់ និង ប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដែលមានកម្រិតខ្ពស់ក្នុងការការពារអ្នកបើកបរនិងអ្នកធ្វើដំណើរ។

Kia E V6 2022 2

ម្យ៉ាងវិញទៀត រថយន្តអគ្គិសនីមួយនេះត្រូវបានគេបំពាក់មកជាមួយនឹងជម្រើសនៃការបើកបរ( Drive Mode )ចំនួន ៤ ជម្រើសគឹ Eco, Normal, Sport និងSnow ឬ​ ការបើកបរក្នុងក្រុង។

Kia E V6 2022 4

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia