ដំបូងគេ! នេះជា App ក្រមច្បាប់ បង្កើតដោយកូនខ្មែរ មានផ្ទុកក្រមច្បាប់គ្រប់មាត្រា ចាយត្រឹម១០០៛/ថ្ងៃអាចប្រើបាន
So Sokly
MARCH 7 2025
ឌីជីថល
269 views
1 min read

កូនខ្មែរអាចបង្កើត App ចងក្រងនូវក្រមច្បាប់ខ្មែរទាំងអស់បានហើយ ខណៈពន្លឺនៃទំនើបកម្មថ្មីមួយនេះ បាននាំមកនូវភាពល្អប្រសើរមួយកម្រិតទៀតសម្រាប់អ្នករៀនផ្នែកច្បាប់ ក៏ដូចជាប្រជាជនខ្មែរទូទៅ ដែលចង់សិក្សាស្វែងយល់ពីផ្លូវច្បាប់នៅក្នុងប្រទេសកម្ពុជាយើង។

ពិតជាគួរឱ្យមោទកភាពណាស់ "Khmer Law Code" គឺជាកម្មវិធីថ្មីស្រឡាងមួយ បង្កើតឡើងដោយកូនខ្មែរ ដែលមានផ្ទុកនូវរាល់មាត្រានៃរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ទំនើបកម្មឌីជីថលមួយនេះ នឹងជួយឱ្យលោកអ្នកអាចសិក្សាពីច្បាប់បានគ្រប់ពេល ដោយគ្រាន់តែប្រើទូរស័ព្ទដៃ។

តាមរយៈការលើកឡើងរបស់អ្នកបង្កើតកម្មវិធីនេះផ្ទាល់ បានឱ្យដឹងថា លោកអ្នកអាច ស្វែងរកមាត្រាតាមរយៈពាក្យគន្លឹះ និងលេខមាត្រា សរសេរកំណត់ចំណាំ មើលនិយមន័យពាក្យគន្លឹះសំខាន់ៗ​ អានមាត្រានៃក្រមច្បាប់ខ្មែរ ជាភាសាអង់គ្លេស ព្រមទាំងអាចចែករំលែកមាត្រានៃក្រមច្បាប់ខ្មែរ ទៅរាល់បណ្តាញសង្គមដោយរហ័ស និងងាយស្រួល។ គាត់ក៏បានបន្តឱ្យដឹងទៀតថា សព្វថ្ងៃនេះ ក្រុមការងារបាននិងកំពុងសិក្សាដាក់បញ្ជូលបន្ថែមនូវច្បាប់ផ្សេងៗទៀត និងបានបង្កើតនូវApp ថ្មីទៀត ដើម្បីជួយជំរុញការធ្វើទំនើបកម្មលើវិស័យច្បាប់នៅប្រទេសកម្ពុជា។

ដើម្បីប្រើប្រាស់ App ក្រមច្បាប់ខ្មែរ បានលោកអ្នកគ្រាន់តែចូលទៅ Download នៅក្នុង Play Store App Store នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ បន្ទាប់មកភ្ជាប់គម្រោងប្រចាំឆ្នាំត្រឹមតែ ១០០៛ ក្នុងមួយថ្ងៃប៉ុណ្ណោះ លោកអ្នកនឹងអាចប្រើប្រាស់កម្មវិធីច្បាប់ដ៏ពិសេសមួយ ក៏ដូចជាចូលរួមផ្សព្វផ្សាយច្បាប់ឱ្យបានទូលំទូលាយក្នុងប្រទេសកម្ពុជាទាំងអស់គ្នា៕

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ Telegram Channel: t.me/khmerlawcode

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

 

Photo 6219553209924569044 Y

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia