ដូចដែលអ្នកបានដឹងរួចមកហើយថាកាលពីពេលថ្មីៗនេះ អង្គការ NASA បានបញ្ចេញរូបភាពបណ្តុំកាឡាក់ស៊ីជាច្រើនដែលត្រូវបានបញ្ជូនមកផែនដីតាមរយៈ តេឡេស្កុប Jemes Webb របស់អង្គការ NASA ផ្ទាល់ ក្នុងនោះផងដែរ តេឡេស្កុបដែលមានចម្ងាយ 1.5លានគីឡូម៉ែតពីផែនដីមួយនេះមានអង្គផ្ទុកត្រឹមតែ 68GB តែប៉ុណ្ណោះពោលគឺតិចជាទូរស័ព្ទមួយទំនើបៗមួយចំនួនទៀត។
ដោយយោងទៅតាមការចុះផ្សាយរបស់ Dailymail បានបង្ហាញថា តេឡេស្កុប Jemes Webb នេះបានចំណាយពេលផលិតរយៈពេល30ឆ្នាំ និងសរុបជាទឹកប្រាក់អស់10លាន់ដុល្លារទៅលើបច្ចេកវិទ្យាផ្សេងដាក់បញ្ចូលក្នុងនោះ ។
យ៉ាងណាមិញអង្គផ្ទុកដែលបានបំពាក់នៅលើ Jemes Webb គឺជាប្រភេទ SSD ហើយវាត្រូវការពេល 120នាទីដើម្បីបំពេញទិន្នន័យក្នុង SSD នេះ ដែលពេលវេលានេះគឺអាស្រ័យទៅលើអ្នកវិទ្យាសាស្រ្តជាអ្នកកំណត់។ លើសពីនេះទៅទៀត តេឡេស្កុប James Webb នេះអាចបញ្ជូនទិន្នន័យមកកាន់ផែនដីវិញក្នុងល្បឿន 28Mbps ដោយប្រើប្រាស់រយៈពេល 4.5ម៉ោង ។
បន្ថែមពីលើនេះទៅទៀតទិន្នន័យដែលប្រមូលបានពី James Webb គឺបានច្រើនជាងតេឡេស្កុប Hubble ទៅទៀត ដោយ Jemes Webb អាចប្រមូលបាន57GB ក្នុងមួយថ្ងៃ ខណៈ Hubble ត្រឹមតែ 1-2GB ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
គួររំឭកផងដែរថាតេឡេស្កុប Jemes Webb នេះអាចរស់បានដល់រយៈពេល10ឆ្នាំ ហើយគេរំពឹងថា ពេលដល់រយៈពេល10ឆ្នាំអង្គផ្ទុកគឺនឹងធ្លាក់មកត្រឹម60GBវិញ ដោយសារតែសម្ពាធនៃវិទ្យុសកម្មនៅលើលំហអាកាសខ្លាំង ក៏ដូចជាភាពសឹករិចរិលនៃផ្នែកផ្សេងៗទៀត។
អត្ថបទដោយ៖ រិន មករា