ស្រ្តីវ័យ៣១ឆ្នាំ បង្ហើបក្បួនធំ៣ កើបលុ.យតាម TikTok ធ្វើឱ្យគាត់មានរាប់ម៉ឺ.ន$
SOKLY - កូនផ្កាឈូក
APRIL 6 2025
ឌីជីថល
2.8 K views
1 min read

ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម TikTok ត្រូវផ្លូវ បានធ្វើឱ្យ អ្នកស្រី Jasmine Taylor អាចបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនមួយ ដែលទាញចំណូលបានដល់ទៅជាង ៨៥ម៉ឺនដុល្លារ ហើយគាត់គ្រោងថាវានឹងកើនដល់ ១លានដុល្លារក្នុងពេលឆាប់ៗខាងមុខ តាមរយៈគន្លឹះទាំង៣ខាងក្រោមនេះ៖

១-សម្លឹងរកប្រធានបទទាក់ទាញ៖ បន្ទាប់ពីចំណាយពេលជាមួយនឹងការបង្កើតវីដេអូនៅលើ TikTok មួយរយៈ អ្នកស្រី Taylor ក៏បានចាប់អារម្មណ៍ថា​ ប្រធានបទដែលនិយាយពីបញ្ហាហិរញ្ញវត្ថុ គឺអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាខ្លាំង។ ដូច្នេះហើយគាត់ក៏សម្រេចចិត្ត បង្កើតមាតិកាទាក់ទងនឹងការចាត់ចែងលុយ ក៏ដូចជានិយាយពីបញ្ហាផ្សេងៗ ទាក់ទងនឹងការចាយវាយលុយ។

២-រកផលិតផលដែលទាក់ទងយកមកលក់៖ ក្រោយពីមានអ្នកតាមដាន វីដេអូរបស់គាត់ច្រើន អ្នកស្រី Taylor ក៏បានយកសៀវភៅសម្រាប់បែងចែកកញ្ចប់លុយយកមកលក់។ សៀវភៅបែងចែកកញ្ចប់លុយពិតជាសក្ដិសមជាមួយនឹង ប្រធានបទហិរញ្ញវត្ថុនៃវីដេអូរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយទើបគាត់អាចលក់ដាច់ជាបន្តបន្ទាប់។

ក្រៅពីការលក់ទំនិញដែលពាក់ព័ន្ធនឹងប្រធានបទ អ្នកស្រីក៏បាន បង្កើតជាវគ្គសិក្សាខ្លីៗបន្ថែមទៀត ដែលតម្រូវឱ្យមនុស្សបង់លុយដើម្បីបានចូលរៀន។ ព្រោះតែប្រធានបទទាក់ទាញនិងអាចដោះស្រាយបញ្ហា ដែលមនុស្សកំពុងប្រឈម ជាហេតុធ្វើឱ្យគាត់មានអ្នកគាំទ្រច្រើនជាបន្តបន្ទាប់។

៣-បន្តចែករំលែករឿងល្អៗដល់សង្គម៖ អ្នកស្រីបង្ហើបដែរថា មិនថាអ្នករើសយកមាតិកាអ្វីយកមកធ្វើនៅលើ TikTok ឡើយ សូមឱ្យប្រាកដថា មាតិកាទាំងនោះបានផ្ដល់ជាប្រយោជន៍វិជ្ជមានជូនទៅកាន់សង្គម។ មាតិកាវិជ្ជមានអាចជួយឱ្យមានគេគាំទ្រអ្នកយូរអង្វែង បើមាតិកាមិនល្អអ្នកល្បីក៏គ្មានន័យអ្វីដែរ។

សូមជម្រាបផងដែរថា បើទោះបីជាពេលនេះអ្នកស្រី Taylor មានចំណូលច្រើនប៉ុនណាក៏ដោយក៏គាត់នៅតែកំណត់ប្រាក់ខែឱ្យខ្លួនឯងតែ ១,២០០ដុល្លារ ក្រៅពីហ្នឹងគឺទុកចំណាយលើអាជីវកម្មរបស់គាត់។ មានន័យថា ពេលដែលអ្នកធ្វើវីដេអូនៅលើ TikTok អ្នកមិនមែនគ្រាន់តែចែករំលែក១មុខនោះទេ អ្នកត្រូវធ្វើជាគម្រូជានិច្ចផង ទើបអាចរក្សាទឹកចិត្តរបស់អ្នកតាមដានវីដេអូរបស់អ្នកបាន៕

Img 9147
Img 9148

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia