NASA ទម្លាយរូបភាពដ៏កម្រ​នៃចង្កោមចក្រវាឡ​ ថតចេញពីកាមេរ៉ា JWST ដែលមាន​តម្លៃ 10 ប៊ីលាន$
Pheakdey Prem
JULY 13 2022
ស្ទីម - STEAM
893 views
2 mins read

កាលពីពេល​ថ្មី​នេះ ​​ ​យោងតាម​​​​ការ​​​​បង្ហោះ​ចេញ​ពី​អាខោន​​​​​ Twitter របស់លោក​ Joe Biden ​ប្រធានាធិបតីសហរដ្ឋអាមេរិក ​បាន​បង្ហាញ​នូវរូបភាព​ដ៏​អស្ចារ្យ​​មួយ​ដែលធ្វើឲ្យ​មនុស្ស​ពេញ​មួយ​សាកល​​ភ្ញាក់ផ្អើល​​​​អំពី​​​​រូបភាព​​​​​​​​ ពោរពេញ​ទៅ​​ចក្រ​វាឡ​ ឬ​ កាឡាក់​ស៊ីជាច្រើន​ ដែល​ពួកយើងមិនដែល​ធ្លាប់​បានឃើញ​មុន​មក ​​ ។

— President Biden (@POTUS) July 11, 2022

​រូបភាព​ដ៏កម្រនេះ​ ​​​​​​​ឈ្មោះថា​ SMACS 0723 ឬ​ត្រូវបាន​គេស្គាល់ថា​ First Deep Field ដោយបាន​ថតចេញ​ពី​​​កញ្ចក់​ឡេន​អង្កត់ផ្ចិត ៦.៥ម៉ែត្ររបស់​ លេស្តេកុបអវកាស​ James Webb Space Telescope (JWST)​ ដែលមាន​​​​​​​តម្លៃ​​​ថ្លៃមហាសាល​រហូតដល់​ ១០ប៊ីលាន​​ដុល្លារ​ឯ​ណោះ​ ។​​​

When Is The James Webb Telescope Being Launched Online, 59% OFF |  www.ingeniovirtual.com

តំបន់បង្កើតផ្កាយ carina nebula ពណ៌ត្នោតពណ៌ទឹកក្រូច ពពកឧស្ម័ន និងធូលីដែលមានផ្កាយប្រឆាំងនឹងផ្ទៃខាងក្រោយពណ៌ខៀវភ្លឺ

​យោងតាម​​អ្ន​ក​ស្រី​​ Jane Rigby ​ជាអ្នក​វិទ្យា​សាស្ត្រគម្រោងប្រតិបត្តិ​ការ​ JWST បាននិយាយក្នុងអំឡុងពេល​​​នៃការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍របស់​ NASA ដែល​បាន​ចាក់​កាលពីថ្ងៃអង្គារ បានឲ្យដឹងថា​ “  ចក្រវាឡ ឬ​កាឡាក់​ស៊ី​ ដែលនៅឆ្ងាយបំផុតនៅក្នុងរូបភាពនេះ មាន​អាយុ​កាល​ជាង ១៣ពាន់លានឆ្នាំ ដោយ​​អ្នក​វិទ្យាសាស្រ្ត​បានអះអាងថា​ កាឡាក់ស៊ី​ទាំងអស់​ត្រូវបាន​ផ្សំ​ឡើងដោយ អុកស៊ីហ្សែន អ៊ីដ្រូសែន​ អ៊ីយ៉ូតូ​ ព្រម​ទាំង​សមាស​ធាតុ​​​​​ជាច្រើន​ផ្សេងទៀត​ ។​

First James Webb Telescope photo to be unveiled by Biden

គួរបញ្ជាក់ផងដែរថា ​​​តេលេស្កុប​​អវកាស​ JWST នេះ​​ជាគម្រោង​​​ដែលដឹក​នាំ​ដោយអង្គការ​ NASA ដោយមាន​ដៃគូសហការជាមួយ ​ESA (ទីផ្នាក់ងារ​អវកាសអឺរ៉ុប) និង CSA (ទីភ្នាក់​ងារ​អវកាសកាណាដា) ។​  តេលេស្កុបនេះ​ត្រូវបា​ន​បង្ហោះ​ទៅទីអវកាស​នៅ​ថ្ងៃទី​២៥ ខែធ្នូរ ឆ្នាំ២០២១​​ ហើយបច្ចុប្បន្ន​នេះ JWST មាន​ចម្ងាយពី​ផែន​ដីជាង ១.៦លាន​គីឡូម៉ែត្រ​ និងមាន​ចម្ងាយពី​​ព្រះអាទិត្យជាង​ ២.៤លានគីឡូម៉ែត្រ​ ៕​

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

​​​​

​​​​​​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia