ភ្នំពេញ, ខែមករា ២០២៦
ក្នុងសម័យនៃការផ្លាស់ប្តូរឌីជីថលដែលកំពុងកើតមានយ៉ាងឆាប់រហ័ស វិស័យបច្ចេកវិទ្យាព័ត៌មាន (IT) បានក្លាយជាគ្រឹះសំខាន់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីព និងការរីកចម្រើនជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ក្នុងបរិបទនេះ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងចក្ខុវិស័យវែងឆ្ងាយ គឺជាកត្តាចាំបាច់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន Proseth Solutions បានរៀបចំព្រឹត្តិការណ៍សិក្ខាសាលា “IT Professional” ដែលព្រឹត្តិការណ៍នេះគឺជាលើកទី៥ ហើយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានគោលបំណង ចែករំលែកចំណេះដឹងនឹងជំនាញ ក៏ដូចជាបទពិសោធន៍ការងារទាក់ទងនឹង វិស័យព័ត៌មានវិទ្យា ដើម្បីពង្រឹងមូលដ្ឋានធនធានមនុស្សឱ្យមានសមត្ថភាពវិជ្ជាជីវៈ គុណតម្លៃ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារពិតប្រាកដ។

សម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីត្រូវបានប្តូរឈ្មោះពី ‘IT Professional Career’ មកជា ‘IT Professional’ ដោយមានន័យ និងគោលបំណងជ្រាលជ្រៅជាងមុន។ ការប្តូរឈ្មោះនេះ មិនមែនជាការប្តូរតែពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាការប្តូរទស្សនៈ និងទិសដៅកម្មវិធី ដោយបន្ថែមពីការផ្តោតលើការចែករំលែកចំណេះដឹងនិងតម្រង់ទិសការងារ យើងនឹងរួមបញ្ចូលការចែករំលែកនូវប្រធានបទបច្ចេកវិទ្យា ដោយផ្អែកទៅបច្ចុប្បន្នភាពនៃតម្រូវការរបស់ទីផ្សារ ក៏ដូចជាអាជីវកម្ម។

ព្រឹត្តិការណ៍មួយនេះ ត្រូវបានរៀបចំឡើងជាវេទិកាវិជ្ជាជីវៈកម្រិតខ្ពស់ ដែលផ្តោតលើការតភ្ជាប់រវាងសិស្ស និស្សិត ដែលមានបំណងអភិវឌ្ឍអាជីពការងារ និងអ្នកធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា (IT) ទាំងអស់។ សម្រាប់សិក្ខាសាលា មួយនេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ នៅ CKCC ពីម៉ោង ០៧:០០ព្រឹក ដល់ ម៉ោង១២:០០ថ្ងៃត្រង់ ដែលមានការចូលរួមដោយសេរី។ ការចូលរួមក្នុងសិក្ខាសាលាមួយនេះនឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា៖
- កម្មវិធីនឹងមាន វាគ្មិន ដែលមានបទពិសោធន៍ និងតួនាទីដឹកនាំក្នុងវិស័យ IT ចែករំលែកបទពិសោធន៍ ពិត បញ្ហាពិត និងដំណោះស្រាយពិត ដែលមិនអាចរកបានត្រឹមក្នុងសៀវភៅសិក្សា។
- ទទួលបានការយល់ដឹងអំពីបច្ចេកវិទ្យា (Technology Trend) សម្រាប់អាជីវកម្ម ក្នុងប្រទេសកម្ពុជា ដែលជាចំណុចសំខាន់សម្រាប់ការរៀបចំផែនការអាជីវកម្មរយៈពេលវែង។
- នៅក្នុងសិក្ខាសាលានេះ មានការបើកកិច្ចពិភាក្សាទៅលើប្រធានបទ "How Education and Tech Innovation can Shape the Future of Next Generation" ដូច្នេះអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលា អាចចោទជាសំណួរទៅកាន់វាគ្មិនបាន។
- លើសពីការចែករំលែកចំណេះដឹង ក៏ផ្តល់បទពិសោធន៍ជាក់ស្តែង ការបង្ហាញផលិតផល សេវាកម្ម និងឱកាសការងារផ្សេងៗ ពីអ្នកឧបត្ថម្ភនៅក្នុងកម្មវិធី។
ព័ត៌មានព្រឹត្តិការណ៍៖
- កាលបរិច្ឆេទ៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦
- ទីកន្លែង៖ CKCC Multipurpose Hall, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការចុះឈ្មោះបានបើករួចហើយ! ចូលទៅកាន់តំណភ្ជាប់ [https://prosethsolutions.com/It-Professional-2026] ដើម្បីចុះឈ្មោះឥឡូវនេះ។ កន្លែងមានកំណត់ ដូច្នេះកុំភ្លេចចុះឈ្មោះឲ្យទាន់ពេល!

