នេះជាដំណឹងដ៏គួរឲ្យរីករាយបំផុតមួយទៀតហើយ សម្រាប់ឧស្សាហកម្មយានយន្តនៅកម្ពុជា ដែលមានក្រុមហ៊ុនជប៉ុន K (Cambodia )., LTD ទើបតែបានបើកសម្ពោធបើកដំណើរការរោងចក្រផ្គុំដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ ខណ:ដែលរោងចក្រនេះ ត្រូវបានវិនិយោគទុនជាទឹកប្រាក់ចំនួន ៧,៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយពីប្រភព សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។
ជាមួយគ្នានេះដែរ សម្រាប់រោងចក្រផ្គុំដំឡើងរថយន្ត ISUZU របស់ K (Cambodia )., LTD ត្រូវបានបើកសម្ពោធឲ្យដំណើរការនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ដែលមានទីតាំងនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ហើយរោងចក្រនេះដែរ អាចបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាដែលនៅក្បែរៗតំបន់នោះ បានប្រមាណ ១៦៦កន្លែង ។
គួរជំរាបផងដែរថា រោងចក្រផ្គុំដំឡើងរថយន្ត ISUZU នឹងផ្តោតលើការដំឡើងនូវប្រភេទរថយន្ត SUV និងរថយន្តដឹកទំនិញធន់ធ្ងន់។ ទន្ទឹមនឹងនេះផងដែរ ខាង ISUZU ក៏មានការបើកសម្ពោធនូវរថយន្តដឹកទំនិញថ្មី ១,៥តោន ដែលបានដំឡើងនៅក្នុងរោងចក្រថ្មីនេះផ្ទាល់តែម្តង៕
អត្ថបទ៖ ព្រឹម ភក្តី