ក្រុមហ៊ុន IQ Distribution ប្រកាសខ្លួនជាតំណាងអ្នកចែកចាយផ្លូវការនៃ Enterprise Mobility Solution របស់ ក្រុមហ៊ុនសាជីវកម្មកាណាដា SOTI Inc. ក្នុងទីផ្សារប្រទេសកម្ពុជា
Sakada Techie
MAY 1 2026
PR
3 mins read

វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាបន្តបង្ហាញសញ្ញាវិជ្ជមានតាមរយៈការនាំចូលនូវដំណោះស្រាយឌីជីថលថ្មីៗ សំរាប់សហគ្រាសជាន់ខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. បានប្រកាសជាផ្លូវការ នូវការទទួលបានសិទ្ធិជាអ្នកតំណាងចែកចាយ SOTI Altitude Distributor នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ភាពជាដៃគូអាជីវកម្មថ្មីនេះ បានធ្វើឱ្យក្រុមហ៊ុន IQ Distribution ក្លាយជា អ្នកចែកចាយ គុណតម្លៃបន្ថែមឈានមុខគេ ដែលផ្តោតលើការផ្តល់ជូន ដំណោះស្រាយធ្លាតវែ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការ គ្រប់គ្រងឧបករណ៍ចល័ត (Enterprise Mobility Solutions) របស់ក្រុមហ៊ុនសាជីវកម្ម SOTI ។

ដើម្បីអបអរសាទរនូវសមិទ្ធផលនេះ ក្រុមហ៊ុន IQ Distribution បានរៀបចំកម្មវិធីដ៏ពិសេសមួយ ដែលមានឈ្មោះថា SOTI Cambodia Partner Connect ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Novotel Phnom Penh ។ ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់ បានប្រមូលផ្តុំទៅដោយបណ្តាញ ដៃគូរអាជីវកម្ម សហគ្រាសធំៗក្នុងវិស័យ ប្រព័ន្ធបច្ចេកវិទ្យា និងដៃគូអាជីវកម្មខ្នាតតូចនិងមធម ជាច្រើន ដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីសក្ដានុពល ឪកាស និងអត្ថប្រយោជន៍នៃ SOTI Platform ONE ។ បច្ចេកវិទ្យានេះត្រូវបានគេស្គាល់ថាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងឧបករណ៍ចល័ត ប្រមាណជាង ២០០ប្រភេទ(Brand) ឱ្យមានសុវត្ថិភាពខ្ពស់ ការជួយដោះស្រាយ គ្រប់គ្រង បញ្ហាបច្ចេកទេសពីចម្ងាយ និងបង្កើនប្រសិទ្ធភាពការងារ សម្រាប់បុគ្គលិកដែលបំពេញការងារនៅតាម សាខា ទីស្នាក់នានា ទូទាំងប្រទេសកម្ពុជា ។

Ds C05933

Ds C05938

Ds C05969

បន្ថែមទៅលើ ការបង្ហាញបច្ចេកវិទ្យា SOTI Platform ONE កម្មវិធីនេះ ក៏មានគោលបំណងសំខាន់មួយទៀត គឺក្នុងការបំពាក់បំប៉នចំណេះដឹងបច្ចេកទេស ដល់ដៃគូអាជីវកម្មទាំងអស់ ក្នុង ប្រទេសផងដែរ ។ តាមរយៈការចូលរួម សិក្សា និងឆ្លងកាត់ការប្រឡងវាស់ស្ទង់សមត្ថភាពដែលរៀបចំឡើងដោយក្រុមការងារជំនាញរបស់ ក្រុមហុន SOTI ផ្ទាល់ អ្នកដែលទទួលបានលទ្ធផលជោគជ័យត្រូវបានប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ។

ការផ្តល់ជូននេះគឺដើម្បីធានាថា បណ្តាដៃគូអាជីវកម្ម ទាំងអស់មានជំនាញ និងទំនុកចិត្តពេញលេញ ក្នុងការណែនាំ ប្រឹក្សា និងផ្តល់សេវាកម្ម បន្តដល់អតិថិជនដែល បានប្រើប្រាស់ដំណោះស្រាយដ៏វធ្លាតវៃរបស់ក្រុមហុនសាជីវកម្ម SOTI នៅក្នុង ប្រទេសកម្ពុជា ។

Photo 2026 05 01 13.24.37

Photo 2026 05 01 13.24.35

Photo 2026 05 01 13.24.28

ជាកិច្ចឆ្លើយតបទៅនឹងទំនុកចិត្តនេះ ក្រុមហ៊ុន IQ Distribution បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារក្រុមហុនសាជីវកម្ម SOTI ដែលបានធ្វើដំណើរមកពីជុំវិញពិភពលោក ដើម្បីផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍សំខាន់នេះនៅប្រទេសកម្ពុជា។ ក្នុងនាមជា តំណាងជាអ្នកចែកចាយ IQ Distribution បានប្តេជ្ញាចិត្តថានឹងបន្តផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក្នុងស្រុក ការរៀបចំឱ្យមានការសាកល្បងដំណៅស្រាយផលិតផល (POC) និងកម្មវិធីជួយជ្រោមជ្រែងដទៃទៀត ដល់ដៃគូ អាជីវកម្ម ដើម្បីធានាថា គ្រប់សហគ្រាស អតិជន ទាំងអស់ក្នុងប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាគ្រប់គ្រង ចល័តនេះ ។

Photo 2026 05 01 13.24.31

Photo 2026 05 01 13.24.34

Ds C06121

សម្រាប់ព័ត៌មានបន្ថែម៖ សាធារណជន ឬម្ចាស់ រឺ ដៃគូរអាជីវកម្មដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី SOTI Platform ONE អាចទំនាក់ទំនងទៅ មកកាន់ក្រុមហ៊ុន IQ Distribution (Cambodia) តាមរយៈអាសយដ្ឋានអ៊ីមែល sales@iqdistri.com ឬតាមរយៈលេខទូរស័ព្ទ +855 77 260 066 & +855 93 999 253 ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia