រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ - ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធ នូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព ” (Give Peace a Chance) នាថ្ងៃនេះ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរ តាមផ្លូវអាកាស ប្រកបដោយភាពងាយស្រួលនិងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូរ របៀបរស់នៅ ការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម។
លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមាន អារម្មណ៍ ធូរស្រាលក្នុងចិត្តជាខ្លាំង នៅពេលបានទទួលដំណឹងអំពីបទឈប់បាញ់នេះ។ ចំពោះ AirAsia យើងតែងតែផ្តោតសំខាន់លើ ការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ — ដែលនេះ គឺជាបេសកកម្ម ដែលបានបង្កើតក្រុមហ៊ុនអាកាសចរណ៍នេះឡើង។ ក្នុង រយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធិជាងមុន តាមរយៈការផ្សារភ្ជាប់ សហគមន៍ បង្កើតចំណងមិត្តភាពឆ្លងកាត់ព្រំដែន និងជំរុញឱ្យមនុស្សគ្រប់រូបបានជួបជុំមនុស្សជាទីស្រឡាញ់។ នាពេលនេះ បេសកកម្ម មួយនេះ រឹតតែមានអត្ថន័យជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាការពិត សន្តិភាពគឺជាអ្វីដែលយើងគ្រប់គ្នា ប្រាថ្នាចង់បាន មិនថាជាសន្តិភាពរវាងបុគ្គល និងសហគមន៍ ឬគ្រាន់តែជាសន្តិភាពផ្លូវចិត្តនៃជីវិតរស់នៅរៀងៗខ្លួននោះទេ។ ហើយការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតនូវសន្តិភាពទាំងនេះ ដោយអនុញ្ញាតឱ្យយើងស្វែងរកនូវបទ ពិសោធន៍ថ្មីៗ និងការផ្ដល់ ពេលវេលាឱ្យខ្លួនឯងបានសម្រាក ដែលក្នុងនោះយើង បានរៀបចំកៅអីរហូតដល់ ១ លានកៅអី ដែលផ្ដល់ឱកាសឱ្យមនុស្ស គ្រប់រូបអាចផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ស្វែងរកបទពិសោធន៍ថ្មីៗ និងមានពេលវេលាសម្រាប់ សម្រាកលំហែកាយ និងស្ដារថាមពលជីវិតឡើងវិញផងដែរ។ ការជួបមុខគ្នាដោយផ្ទាល់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការ បង្កើតសាមគ្គីភាព និងលុបបំបាត់រាល់ការរើសអើង។ នេះជាមូលហេតុដែលយើងជឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងមិនមែន ជាជម្រើសសម្រាប់តែអ្នកមានធនធាននោះទេ ហើយយើងនឹងបន្តបេសកកម្មដើម្បីតភ្ជាប់ពិភពលោក និងផ្តល់ឱកាសឱ្យ សន្តិភាពកើតមានគ្រប់ទីកន្លែង។
ដើម្បីនាំយកបេសកកម្មនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា AirAsia Cambodia ផ្តល់ជូននូវសេវាកម្មតភ្ជាប់ ជើងហោះហើរ (Fly-thru) យ៉ាងងាយស្រួលបំផុតចេញពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ឆ្ពោះទៅកាន់ជាង ១៥០ គោលដៅនៅទូទាំង ពិភពលោក។ តាមរយៈការចុះឈ្មោះ (check-in) តែមួយលើកគត់ នោះអីវ៉ាន់ ឬ វ៉ាលីរបស់លោកអ្នក នឹងត្រូវបញ្ជូនដោយ ស្វ័យប្រវត្តិទៅកាន់គោលដៅចុងក្រោយ ហើយនេះយើងកំពុងធ្វើឱ្យការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា កាន់តែ មានភាពងាយស្រួលនិងមានតម្លៃសមរម្យជាងពេលណាៗទាំងអស់។
អ្នកដំណើរអាចស្វែងរកគោលដៅធ្វើដំណើរដ៏សម្បូរបែបតាមបណ្តាណហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុន AirAsia ជាមួយនឹងតម្លៃពិសេសចាប់ពី 89 ដុល្លារ រួមបញ្ជូលទាំងការធ្វើដំណើររយៈចំងាយផ្លូវឆ្ងាយ និងជិត។ ជម្រើសទិសដៅ ហោះហើររយៈចំងាយផ្លូវជិត (Short-haul) ដូចជា ទីក្រុង ចូហរ បារូ (Johor Bahru), ទីក្រុងប៉េណាំង (Penang), កោះភូកេត (Phuket), ទីក្រុងហូជីមិញ (Ho Chi Minh), ទីក្រុងស៊ិនជិន (Shenzhen), ទីក្រុងអ៊ូហាន (Wuhan) និងទីក្រុងទ្រីវ៉ាន់ដ្រម (Trivandrum) រួមជាមួយជម្រើសជាច្រើនទៀតនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។
សម្រាប់លោកអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ទិសដៅមានរយៈចំងាយផ្លូវឆ្ងាយ (Long-haul) យុទ្ធនាការនេះ ក៏បាន ផ្តល់ជូនជម្រើសគោលដៅពិសេសទៅលើទីក្រុងដ៏ពេញនិយមមួយចំនួនផងដែរ រួមមានដូចជា ទីក្រុងតៃប៉ិ (Taipei), ទីក្រុងអូសាកា (Osaka), ទីក្រុងសេអ៊ូល (Seoul), ទីក្រុងឆាងសា (Changsha), ទីក្រុងឆឹងទូ (Chengdu), ទីក្រុងញូវដេលី (New Delhi), ទីក្រុងមែលប៊ន (Melbourne) និងទីក្រុងស៊ីដនី (Sydney) ដែលធ្វើឱ្យ ការរៀបចំគម្រោងវិស្សមកាលរបស់អ្នកកាន់តែមានភាពងាយស្រួល ដោយទទួលបាននូវជម្រើសរវាងការធ្វើដំណើរកម្សាន្តក្នុង តំបន់រយៈពេលខ្លី និងការសម្រាកលំហែកាយនៅប្រទេសឆ្ងាយៗរយៈពេលវែង។
លោកអ្នកអាចធ្វើការកក់ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ដែលនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តនាពេលខាងមុខ ការជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តផ្សេងៗ។
ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកដំណើរដែលធ្វើការកក់តាមរយៈកម្មវិធី AirAsia MOVE អាចរីករាយជាមួយ ការបញ្ចុះតម្លៃបន្ថែម 30% លើសេវាកម្ម Value Pack ដែលជួយសន្សំសំចៃលើតម្រូវការចាំបាច់ក្នុងការធ្វើដំណើរ និង ផ្តល់នូវបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែរលូនជាងមុន។
សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬតាមរយៈកម្មវិធី AirAsia MOVE ដើម្បីចាប់ផ្តើម រៀបចំគម្រោងវិស្សមកាលបន្ទាប់របស់លោកអ្នកក្នុងតម្លៃដ៏សមរម្យ។
*តម្លៃសរុបនេះអនុវត្តសម្រាប់ការធ្វើដំណើរតែមួយជើងប៉ុណ្ណោះ រួមបញ្ចូលទាំងថ្លៃសេវាអ្នកដំណើរ, កម្រៃសេវាកំណត់ដោយអាជ្ញាធរ, កម្រៃសេវាប្រេងឥន្ធនៈ និងកម្រៃសេវាផ្សេងៗទៀតដែលត្រូវអនុវត្ត។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
