ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ – TECNO ដែលជាប្រេនស្មាតហ្វូនមានភាពច្នៃប្រឌិតឈានមុខគេ និងAiដ៏សម្រូរបែប។ នៅថ្ងៃនេះបានបង្ហាញខ្លួនស្មាតហ្វូនកំពូលចុងក្រោយរបស់ខ្លួនគឺ TECNO CAMON 50 Ultra 5G ស្មាតហ្វូននេះតំណាងឱ្យការវិវត្តន៍ដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្មាតហ្វូនដោយការបញ្ជូលគ្នាបច្ចេកវិទ្យាថតរូបកម្រិតអាជីពជាមួយកាមេរ៉ាលំដាប់កំពូល Flagship និងមុខងារ Ai មានប្រយោជន៍ដ៏សម្រូរបែប និងវៃឆ្លាត។

TECNO CAMON 50 Ultra 5G គឺជាស្មាតហ្វូនដែលយកចិត្តទុកដាក់ចំពោះផ្នែកកាមេរ៉ា សម្រាប់ការថតរូបបែបអាជីព។ ចំណុចសំខាន់របស់ស្មាតហ្វូននេះគឺ កាមេរ៉ា Ultra Night កម្រិត 50MP សេនស័រ Sony LYTIA 700C ដែលអាចថតរូបបានច្បាស់ល្អក្នុងពេលរាត្រី ឬក្នុងលក្ខខណ្ឌមានពន្លឺខ្សោយ។
កាមេរ៉ា Telephoto កម្រិត 50MP ដែលនាំមកនូវប្រវែង focal length 70mmសម្រាប់ការថត Portrait ដ៏ពេញនិយម។ ចំណុចពិសេសអាចថតZoomបានឆ្ងាយ ជាមួយ Ai SuperZoom រហូតដល់ 60x វាជាកាមេរ៉ាអាចចាប់យកទិដ្ឋភាពពីចម្ងាយបានច្បាស់ល្អបានល្អឥតខ្ចោះ។ កាមេរ៉ា Ultra-wide ទំហំ 8MP សម្រាប់ថតប្លង់ទូលាយ ដូចជា ទេសភាព អគារធំៗ និងកន្លែងចង្អៀតដែលពិបាកថត។

លើសពីក៏ Ai RAW 2.0 ដែលគ្រប់គ្រងលើប្រព័ន្ធកាមេរ៉ា CAMON 50 Ultra 5G ដោយគ្រប់គ្រងពន្លឺ និងពណ៌លើរូបថតបាន Detail យ៉ាងច្បាស់។ បទពិសោធន៍នេះកាន់តែប្រសើរឡើងដោយ Super-Zoom FlashSnap ដែលជាបច្ចេកវិទ្យាថ្មីបំផុតដែលបញ្ចូលការថតសកម្មភាពល្បឿនលឿន ជាមួយសមត្ថភាព Telephoto 50MP អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតយកសកម្មភាពដែលកើតឡើងបានយ៉ាងល្អឥតខ្ចោះពីចម្ងាយ។ ដើម្បីឲ្យការថតរូបកាន់តែល្អឥតខ្ចោះ មុខងារ Ai Auto Zoom បំពាក់មុនគេបង្អស់ក្នុងចំណោមដៃគូប្រកួតប្រជែង ដើរតួជាអ្នកអាជីពកាត់ប្លង់ ធ្វើឲ្យប្លង់នីមួយៗកាន់តែដូចរូបអាជីព ។

លើសពីេនះទៅទៀត CAMON 50 Ultra 5G នេះបានជាប់ជាស្មាតហ្វូនដែលមានសមត្ថភាពផលិតរូបភាពដ៏ ល្អដាច់គេ CAMON 50 Ultra 5G ទទួលបានពិន្ទុកាមេរ៉ាដ៏ខ្ពស់បំផុត DXOMARK គឺចំនួន 146 ពិន្ទុ ដែលជាពិន្ទុខ្ពស់បំផុតសម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម 600 ដុល្លារ និងជាប់ពិន្ទុ ថតរូបមនុស្សបានស្អាតបំផុត (Portrait) ចំនួន 142 ពិន្ទុ ដែលជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមកំពូលស្មាតហ្វូនក្នុងកម្រិតតម្លៃស្មើ។
Ai ទាំងអស់ក្នុងទំព័រតែមួយ ជំនួយការដ៏ឆ្លាតវ័យក្នុងការងារប្រចាំថ្ងៃ
TECNO Ai ជំនួយការប្រចាំថ្ងៃក្នុងការបង្កើតគំនិតថ្មី និងប្រសិទ្ធភាពការងារ។ CAMON 50 Ultra 5G មានមុខងារ Ai Art Gallery ដែលអាចប្រែក្លាយរូបថតធម្មតាឱ្យទៅជាស្នាដៃសិល្បៈដ៏អស្ចារ្យ ។ វាក៏មានមុខងារ Ai Image-to-Video Generator បំលែងរូបភាពទៅជាវិដេអូបែបកំប្លែង, Live Photo ថតរូបបង្កើតជាចលនាយ៉ាងទាក់ទាញ និង Ai 3D PhotoSpace បំលែងរូបភាពធម្មតា ទៅជា រូប 3D ។

មុខងារ Ai LightMaster 2.0 ជួយលុបបំបាត់ពន្លឺចាំង ឬស្រមោលដែលរំខានដោយគ្រាន់តែចុចតែម្តង ។ បន្ថែមពីនេះ Ai Key ជួយសម្រួលដល់ការងារប្រចាំថ្ងៃដូចជា One-Tap FlashMemo ជំនួយការកត់ចំណាំ និងការរៀបចំព័ត៌មានបានលឿន និង Ai Writing 2.0 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអត្ថបទល្អជាងមុន ។ គ្រប់គ្រងនិងតាមដានសុខភាពដោយ Ai Health Assistant។ ជំនួយការ Ai ដែលបានអាប់ដេតថ្មីគឺ Ella បានវិវត្តន៍ទៅជាអ្នកណែនាំដ៏ពូកែ ដែលដើរតួជាដៃគូហាត់និយាយផ្ទាល់ខ្លួន និងជាអ្នកដោះស្រាយបញ្ហា ២៤ ម៉ោង របស់អ្នក។
ប្រើប្រាស់ដោយមានទំនុកចិត្ត៖ សុវត្ថិភាពខ្ពស់ និងកម្រិតការពារយោធា IP69K
CAMON 50 Ultra 5G ត្រូវបានបង្កើតឡើងដើម្បីក្លាយស្មាតហ្វូនដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នក។ នេះគឺជាការបង្ហាញខ្លួនដំបូងនៃ TGuard ដែលជាប្រព័ន្ធសុវត្ថិភាពដ៏ទូលំទូលាយរបស់ TECNO។ ចំណុចលេចធ្លោបំផុតនៃ TGuard គឺបច្ចេកវិទ្យាស្វែងរកឧបករណ៍ដោយមិនប្រើប្រព័ន្ធបណ្តាញ (off-grid search) ជាលើកដំបូងក្នុងឧស្សាហកម្មទូរស័ព្ទ ដែលអនុញ្ញាតឱ្យអ្នកកំណត់ទីតាំងទូរស័ព្ទរបស់អ្នកបានយ៉ាងច្បាស់ ទោះបីជាមិនមានស៊ីមកាត ឬមិនមានអ៊ីនធឺណិតក៏ដោយ។
ស្មាតហ្វូន CAMON 50 Ultra ផ្ដល់នូវសមត្ថភាពខ្លាំង ដោយប្រើប្រាស់បន្ទះឈីប MediaTek Dimensity 7400 Ultimate។ ស្មាតហ្វូននេះបំពាក់អេក្រង់ 1.5K 144Hz 6.78-inch 3D Curved AMOLEDសម្រាប់ការបង្ហាញរូបភាពបានយ៉ាងរលូនបំផុត។ ភាពធន់គឺជាអាទិភាពចម្បង ដោយស្មាតហ្វូននេះមានកម្រិតការពារធូលី និងទឹកខ្ពស់បំផុតគឺ IP69K/IP69/IP68/IP66 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព។ វាក៏ភ្ជាប់មកជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូររហូតដល់ ៥ ឆ្នាំ កម្លាំងថាមពលថ្ម 6500mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W Super Charge។ សម្រាប់អ្នកចូលចិត្តដើរផ្សងផ្សេងអាចប្រើនូវ បច្ចេកវិទ្យាថ្មី FreeLink អនុញ្ញាតឱ្យអ្នក ខល និងផ្ញើសារដោយមិនចាំបាច់មានសេវាទូរស័ព្ទ តាមរយៈប្រព័ន្ធ Bluetooth ចម្ងាយឆ្ងាយរហូតដល់ ២គីឡូម៉ែត។
ចំណុចពិសេសសង្ខេប៖
1. មុខងារ 5x Super-Zoom FlashSnap និង Ai SuperZoom 60x
2. កាមេរ៉ា Sony LYT-700C 50MP, Telephoto 50MP និង Ultra-wide 8MP
3. កាមេរ៉ា Selfie ទំហំ 50 MP ជាមួយ Auto Focus
4. ធន់ខ្លាំងកម្រិតយោធា IP69K/IP69/IP68 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព
5. អេក្រង់ច្បាស់កម្រិត 1.5K 144Hz ទំហំធំ 6.78-inch 3D Curved AMOLED
6. ថ្មធំ 6500mAh ជាមួយសាកថ្មល្បឿនលឿន Super Charge 45W
7. ប្រើបានរលូន ៥ឆ្នាំដោយមិនធ្លាក់ល្បឿន ធានាការអាប់ដេត Android បានរហូតដល់ទៅ ៣ជំនាន់

ជម្រើសពណ៌: ខ្មៅ (Black), ទឹកប្រាក់ (Titanium), ស្វាយ(Purple)
តម្លៃពិសេសដូចខាងក្រោម៖
Memory 256GB + 16GB RAM តម្លៃត្រឹមតែ $369
មិនតែប៉ុណ្ណោះសម្រាប់ការជាវគ្រប់បណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាលោកអ្នក នឹងទទួលបានការថែមជូនកាដូដែលមានតម្លៃប្រហាក់ប្រហែល $35 ឯណោះ មានដូចជា Power bank 10000mAh រួមទាំង Premium Case ដ៏ស្រស់ស្អាតផងដែរ។
